ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​វឌ្ឍនភាព នៃ​វិស័យ​ធនធាន​រ៉ែ អគ្គិសនី ទឹកស្អាត និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​វឌ្ឍនភាព នៃ​វិស័យ​ធនធាន​រ៉ែ អគ្គិសនី ទឹកស្អាត និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ថ្ងៃទី​១ ខែ​កម្ភៈ ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​វឌ្ឍនភាព​លើ​វិស័យ​ធនធាន​រ៉ែ វិស័យ​អគ្គិសនី វិស័យ​ទឹកស្អាត និង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជូន ប្រជាពលរដ្ឋ​។​

​សន្និសីទ​សារព័ត៌មាន​នេះ បាន​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម ណុប វុធ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោកស្រី ហែម សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ព្រមទាំង​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត លោក​អភិបាល អភិបាលរង ស្រុក​រវៀង ស្រុក​ជ័យ​សែន ស្រុក​គូលែន ស្រុក​ឆែប និង​តំណាង​ក្រុមហ៊ុន ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម ណុប វុធ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ បានលើកឡើង​ពី​សក្តានុពល នៃ​វិស័យ​ធនធាន​រ៉ែ​នៅក្នុង​ខេត្ត ដែល​ក្រុមហ៊ុន​មួយចំនួន​កំពង់តែ​ធ្វើ​អាជីវកម្ម ក៏ដូចជា​កំពង់​សិក្សា​ស្រាវជ្រាវ សុទ្ធតែ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​រាជរដ្ឋាភិបាល ព្រម​តាំង​បាន​បង់ពន្ធ​ស៊ុយ​សារ​ជូន​រដ្ឋ​យ៉ាង​ទៀង​ទៀត​។ ដោយឡែក​អាជ្ញាធរខេត្ត អាជ្ញា​ស្រុក​ស្រុក គឺជា​អ្នក​សម្រសម្រួល​ការងារ​តែ​ប៉ុណ្ណោះ​។​

​លោក ស៊ុន ច័ន្ទ​រក្សា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ​បាន​ថ្លែងថា សម្រាប់​ខេត្ត​ព្រះវិហារ មាន​អាជ្ញា​បណ្ណ​លើ​វិស័យ​រ៉ែ​មាស អាជ្ញា​បណ្ណ​ស្វែង​រុករក និង​អាជ្ញា​បណ្ណ​រ៉ែ​លោហៈ​មាន​ចំនួន​១១ អាជ្ញា​បណ្ណ​ឧស្សាហកម្ម អាជីវកម្ម​ធនធាន​រ៉ែ​មាស​ចំនួន​៤ គឺ​រ៉ែ​មាស​ចំនួន​២ និង​រ៉ែ​ដែក​ចំនួន​២ អណ្តូងរ៉ែ​បើក និង​អាជីវកម្ម​វាយ​ថ្ម​មាន​ចំនួន​៤ អាជីវកម្ម​ថ្ម​សំណង់​មាន​៤ អាជីវកម្ម​ថ្មភក់​មាន​៥ អាជីវកម្ម​ដី​ចល័ត​មាន​៣០ និង​អាជីវកម្ម​បូម​ខ្សាច់​មាន​២​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ បាន​ប្រាប់​ពី​វិស័យ​អគ្គិសនី​ទូទាំង​ខេត្ត​ព្រះវិហារ ដោយ​មាន​ក្រុមហ៊ុន និង​សេវាករ​ចំនួន​១៧​។ នៅក្នុង​ឆ្នាំ​២០២៣ ក្នុងចំណោម​ភូមិ​ចំនួន​២៣២ ទូទាំង​ខេត្ត​ព្រះវិហារ មាន​ភូមិ​ចំនួន​២១៨​ភូមិ បាន​ប្រើប្រាស់ ថាមពល​អគ្គស​នី និង​ភូមិ​ចំនួន​១៤​ទៀត មិនទាន់​បាន​ប្រើប្រាស​ថាមពល​អគ្គិសនី​ទេ​។ នេះ​មិន​រាប់​ភូមិ​រណប​នោះទេ បើ​គិត​ជា​ភាគរយ​ភូមិ​ដែល​បាន​ប្រើប្រាស​ថាមពល​អគ្គិសនី​មាន​ចំនួន​៩៣.៩៧​ភាគរយ​។ ដោយឡែក​ភូមិ ដែល​មិន​ទាន់​ប្រើប្រាស់​ថាមពល​អគ្គិសនី គឺ​មន្ត្រី​ជំនាញ នឹង​សហការ​ជាមួយ​អាជ្ញាធរ ក្រុមហ៊ុន សេវា​ករ នឹង​ពន្លឿ​ន ពង្រីក​បណ្តាញ ដើម្បី​ត​ឱ្យ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។​

​ទាក់ទង​នឹង​វិស័យ​ទឹកស្អាត​, លោក ហូរ គា ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា សម្រាប់​ខេត្ត​ព្រះវិហារ​មាន​សេវករ​ចំនួន​៤ ដែល​មាន​អាជ្ញា​បណ្ណ​ផ្គត់ផ្គង់​ទឹកស្អាត គឺ​សម្រាប់ ក្រុង​ព្រះវិហារ មាន​២​ទីតាំង គឺ​នៅ​សង្កាត់​កំពង់​ប្រណាក និង​សង្កាត់​ប៉ា​លហាល សម្រាប់​ស្រុក​រវៀង​ការផ្គត់ផ្គង់​ទឹកស្អាត​មាន​ចំនួន​៥​ឃុំ ស្រុក​ជាំ​ក្សាន្ត​មាន​ការផ្គត់ផ្គង់​ទឹកស្អាត​ចំនួន​៥​ឃុំ ហើយក៏​មាន​សេវាករ​ចំនួន​៥​ទៀត កំពុង​សិក្សា​លទ្ធភាព​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០​ឃុំ តាម​បណ្តាល​ស្រុក​ទៀត​។​

​ក្នុងនាម​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​, ឯកឧត្តម ណុប វុធ្ធី បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋបាល​ខេត្ត​មាន​មន្ទីរ អង្គភាព ជំនាញ​នានា​ជា​សនាធិការ ដូច​ការលើក​ឡើង​រប​ស់លោក​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​នាពេលនេះ គឺ​ការធ្វើ​មួយ ការអនុវត្ត​អ្វិមួយ គឺ​ធ្វើ​យ៉ាង​ត្រឹមត្រូវ​ទៅតាម​ឋានានុក្រម​ដោយ​ផ្អែក​លើ​ច្បាប់ មិនមែន​ចេះ​តែ​ធ្វើ​អ្វី​មួយ​ដោយ​បំពាន​នឹង​ខុស​ប្បាប់​នោះទេ ឯកឧត្តម​ក៏​អំពាវនាវ​ឱ្យ​បងប្អូន​អ្នកសារព័ត៌មាន​យើង មុន​នឹង​ចុះផ្សាយ​ពី​អ្វី​មួយ គឺ​ត្រូវ​មាន​ការ​សួរ​នាំ​ឱ្យ​ច្បាស់លាស់​ជា​មុន​សិន​។​

​ទាក់ទង​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​បាន​ចោទសួរ​ពី​ការធ្វើ​អាជីវកម្ម​រ៉ែ បញ្ហា​អគ្គិសនី បញ្ហា​ទឹក​ស្អាត ក៏ដូចជា​បញ្ហា​ទំនាស់​ដីធ្លី​ផ្សេងៗ ឯកឧត្តម ណុប វុធ្ធី ថ្លែងថា សម្រាប់​ខេត្ត​ព្រះវិហារ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម គីម រិទ្ធី ជា​អភិបាលខេត្ត គឺ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ទិសដៅ​អភិវ្ឍ​ខេត្ត​មួយ​នេះឱ្យ​មាន​រីក​ចម្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

​ទាក់ទង​នឹង​បញ្ហា​អាជីវកម្ម​ធនធាន​រ៉ែ​នៅក្នុង​ខេត្ត គឺ​ក្រុមហ៊ុន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដូចជា​ក្រុមហ៊ុន​គ្លូ​បប​ល​ហ្គ្រី​ន (​អាជីវកម្ម​រ៉ែ​ដែក​) ឆ្នាំ​២០២៣ បាន​បង់​ស៊ុយ​សារ​ជូន​រដ្ឋ​ចំនួន​១.៩៤០.៦៨៨០​ដុល្លារ ក្រុមហ៊ុន​សុីង​សាន្ត (​អាជីវកម្ម​រ៉ែ​មាស​) បង់​ស៊ុយ​សារ​ជូន​រដ្ឋ​ចំនួន​១៦២.៧៤២.៧៨​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០២៣ បាន​បង់​ចំនួន​២៧៥៩១​ដុល្លារ និង​ក្រុមហ៊ុន​ដែល​ខំ (​អាជីវកម្ម​រ៉ែ​មាស​) បាន​បង់​ស៊ុយ​សារ​ជូន​រដ្ឋ​ចំនួន ៤១៤.៤៤៤.៦៤​ដុល្លារ​។ ចំពោះ​បញ្ហា​អគ្គិសនី បញ្ហា​ទឹក​ស្អាត អាជ្ញាធរខេត្ត នឹង​ជំរុញ​ធ្វើ​ការតភ្ជាប់​ឱ្យដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាង​មុខ​បន្តទៀត​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.