ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន ៥​ខ្សែ នឹង​ធ្វើការ​សាងសង់​នៅ​ខេត្ត​ព្រះវិហារ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ

​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន ៥​ខ្សែ នឹង​ធ្វើការ​សាងសង់​នៅ​ខេត្ត​ព្រះវិហារ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ផ្លូវ​ប្រភេទ DBST (​ក្រាល​កៅស៊ូ ២​ស្រទាប់​ស្តើង​) ចំនួន​៥​ខ្សែ​មាន​ប្រវែង​សរុប ៦១.៥០០​គីឡូម៉ែត្រ និង​សំណង់​សិល្បការ​មួយចំនួនទៀត នឹង​ត្រូវបាន​សាងសង់​នៅ​ខេត្ត​ព្រះវិហារ ចាប់ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​តទៅ​។​

​ផ្លូវ​ទាំង​៥​ខ្សែ​ដែល​គ្រោង​សាងសង់​ចាប់ពី​ខែ​កុម្ភៈ​នេះ​រួមមាន​៖
*​ខ្សែ​ផ្លូវ​ទី​១ ឈ្មោះ​ផ្លូវ «​បុស្ស​-​ឫស្សីស្រុក​» ពី​ភូមិ​បុស្ស ឃុំ​រីករាយ ទៅ​ភូមិ​ឫស្សីស្រុក ឃុំ​រួសរាន់ ស្រុក​រវៀង ប្រវែង ១០.៦០០​គីឡូម៉ែត្រ​។​
*​ខ្សែ​ផ្លូវ​ទី​២ ឈ្មោះ​ផ្លូវ «​ស្អាង​-​ខ្យង​» ពី​ភូមិ​ស្អាង ឃុំ​ស្អាង ទៅ​ភូមិ​ខ្យង ឃុំ​ខ្យង ស្រុក​ជ័យ​សែន ប្រវែង ៧.០០០​គីឡូម៉ែត្រ​។​
*​ខ្សែ​ផ្លុវទី​៣ ឈ្មោះ​ផ្លូវ «​ស្អាង​-​សំរោង​»​ពី​ភូមិ​ស្អាង ឃុំ​សំរោង ទៅ​ភូមិ​សំរោង ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ប្រវែង ៦.៣០០​គីឡូម៉ែត្រ​។​
*​ខ្សែ​ផ្លូវ​ទី​៤ ឈ្មោះ​ផ្លូវ គូលែន​ត្បូង (NR64)​ស្តៅ ពី​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ទៅ​ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង ស្រុក​គូលែន និង​ស្រុក​សង្គម​ថ្មី ប្រវែង ១៦.៤៥០​គីឡូម៉ែត្រ​។​
*​ខ្សែ​ផ្លូវ​ទី​៥ ឈ្មោះ​ផ្លូវ គូលែន​ត្បូង (NR64) ពី​ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង ទៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ប្រវែង ២១.១៥០​គីឡូម៉ែត្រ​។​
​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បណ្តាញ​ព័ត៍មាន Fresh News ទទួលបាន​នូវ​រសៀល​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ តទៅ ៕
​ដោយ លឹម សាវុធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.