ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ពោធិ៍សាត់​៖ រយៈពេល​១០​ថ្ងៃ អាជ្ញាធរខេត្ត នឹង​បិទ​បញ្ចប់​ការផ្ដល់​ទឹក​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ជូន​ប្រជា​កសិករ​ហើយ​, ពោល​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ

អភិបាលខេត្ត​ពោធិ៍សាត់​៖ រយៈពេល​១០​ថ្ងៃ អាជ្ញាធរខេត្ត នឹង​បិទ​បញ្ចប់​ការផ្ដល់​ទឹក​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ជូន​ប្រជា​កសិករ​ហើយ​, ពោល​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​លើកឡើង​ថា មិន​យូរ​ទេ​១០​ថ្ងៃ​ខាង​មុខ អាជ្ញាធរខេត្ត ដែលមាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ជា​សេនាធិការ នឹង​បិទ​បញ្ចប់​ការ ផ្ដល់​ទឹក​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ ដែល​ធ្វើ​លើស​ផែនការ​កំណត់​ហើយ​, ពោល​គឺ​ការបិទ​នេះ​ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ «​ជីវិត​មនុស្ស និង​សត្វ​» ក្នុងអំឡុងពេល​រដូវ​ប្រាំង នៅសល់​៣ ទៅ​៤​ខែ​ខាងមុខ​ទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​បែប​នេះ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​មើល ផែនការ​ដែល​បាន​ដាក់​ចេញ​កន្លងមក ជុំវិញ​ការបែងចែក​ការប្រើប្រាស់​ទឹក ចាប់ពី​ដើម​ទំនប់​ស្ទាក់​ទឹក​ហុង​ចរិក រហូតដល់​ពាក់កណ្តាល ប្រឡាយ​មេ​ហុង​ចារឹក ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ ក្នុង​ឃុំ​ស្យា និង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែងថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង នៅ​ឆ្នាំ​២០២៣-២០២៤​នេះ ប្រជា​កសិករ​បាន​ជម្រុ​កក្នុងការ​ធ្វើ​ស្រែប្រាំង រហូត​ទៅ​ដល់​ជាង​៥​ម៉ឺន​ហិកតា នៃ​ផែនការ​ត្រឹមតែ​ជាង​២​ម៉ឺន​ហិកតា​ប៉ុណ្ណោះ​។ នេះ​ដោយសារ​ឆ្នាំនេះ ផល​ស្រូវ​មាន​តម្លៃ​ខ្ពស់ បើទោះបី​មន្ទីរជំនាញ បាន​ខិតខំ​ណែនាំ និង​ផ្សព្វផ្សាយ​ពី​ផែនការ​សក្តានុពល​ទឹក​យ៉ាងណាក៏ដោយ​។ ឯកឧត្តម​អភិបាលខេត្ត បាន​ជម្រាបជូន​ថា ទាំង​រដ្ឋបាល​ខេត្ត អាជ្ញាធរ​ស្រុក​/​ក្រុង ឃុំ​/​សង្កាត់ បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការចុះពិនិត្យ​តាមដាន​ជាប់​ជាប្រចាំ និង​អន្តរាគមន៍​បើកទឹក ទៅ​តាម​តំបន់​គោលដៅ ជូន​បងប្អូន​ប្រជាកសិករ ឱ្យមាន​តម្លាភាព ទៅតាម​លទ្ធភាព​ជាក់ស្តែង​។​

​ឯកឧត្តម​បាន​បញ្ជាក់​ជូន​ថា ទំនប់​ស្ទាក់​ទឹក​ទី​៣ និង​ទី​៥​យើង​បច្ចុប្បន្ន តម្កល់​ទឹក​បាន​ត្រឹមតែ​៥០​លាន​ម៉ែត្រគូប​តែប៉ុណ្ណោះ ជាហេតុ​ធ្វើឱ្យ​ជួ​បញ្ហា​ខ្វះខាត​ទឹក សម្រាប់​ស្រោចស្រព ស្ទើរ​គ្រប់​ទីកន្លែង លើ​៦​ស្រុក​/​ក្រុង និង​៣២​ឃុំ​/​សង្កាត់​។ មិន​យូរ​ទេ​ចុងឆ្នាំ​២០២៦ ទំនប់​ស្ទាក់​ទឹក​ទី​២ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ក្រសួង​ធនធានទឹក នឹង​ត្រូវ​សាងសង់​រួច ដែល​មាន​អានុភាព​ស្តុក​ទឹក រហូត​ទៅ​ដល់​ជាង​៨០០​លាន​ម៉ែត្រគូប សម្រាប់​បើក​ជូន​បងប្អូន​ប្រជាកសិករ អាច​ធ្វើស្រែ​គ្រប់​រដូវ​កាល និង​លែង​បារ​ម្មណ៍​ពី​កង្វះខាត​ទឹក​ទៀត​ហើយ​។​

​ឯកឧត្តម ខូ​យ រី​ដា ក៏​សូមឱ្យ​បងប្អូន​ប្រជា​កសិករ​មាន​ការចូល​រួម យោគយល់ អធ្យាស្រ័យ​គ្នា បញ្ឈប់​ការ​ធ្វើ​ស្រែប្រាំង​បន្ថែមទៀត និង​សន្សំសម្ចៃ​ទឹក​ទុក ព្រោះ​ថា​មិនយូរ​ទេ​១០​ថ្ងៃ​ខាង​មុខ អាជ្ញាធរខេត្ត នឹង​បិទ​បញ្ចប់​ការផ្ដល់​ទឹក​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវប្រាំង​ប្រជាកសិករ​បន្ត​ទៀត​ហើយ​, ពោល​គឺ​ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ «​ជីវិត​មនុស្ស និង​សត្វ​» ក្នុងអំឡុងពេល​រដូវ​ប្រាំង​នេះ​។ ហើយ​ប្រសិនបើ​បងប្អូន​នៅ​តែ​បន្តធ្វើ មិន​គិត​ពី​ការប្រើប្រាស់​លើ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ទេនោះ អាជ្ញាធរ​នឹង​មាន​វិធានការ​។​

​សូម​ជម្រាប​ជូន​ថា បើ​តាម​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ការងារ​បង្កបង្កើនផល​ដំណាំ​រដូវប្រាំង ឆ្នាំ​២០២៣-២០២៤ សម្រេច​អនុវត្ត​បាន ចំនួន​៥៤,៩១០​ហិកតា ស្មើនឹង​២៧៤,៥៥% នៃ​ផែនការ ២​ម៉ឺន​ហិកតា​។ សម្រាប់​ដំណាំ​ស្រូវ​ច្រូតកាត់​បាន ចំនួន​១២,៣៣២​ហិកតា ស្មើនឹង ២៣,៤៥% នៃ​ផ្ទៃដី​ត្រូវ​ប្រមូល​ផល​ចំនួន ៥២,៥៩៦​ហិកតា​។​

​ដោយ​ផ្អែក​តាម​ផែនការ​សក្តានុពល​ទឹក សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​រដូវប្រាំង ឆ្នាំ​២០២៣-២០២៤ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត មាន​ត្រឹមតែ​២​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រជាកសិករ​អនុវត្តបាន​កើន​រហូត​ដល់ ៥៤,៩១០​ហិកតា ដែល​បង្ក​ឱ្យ​មាន​កង្វះ​ទឹក​ស្រោចស្រព និង​បណ្តាលឱ្យ​ដំណាំ​ស្រូវ​ប្រឈម​នឹង​កង្វះ​ទឹក មាន​ចំនួន ៦​ស្រុក​/​ក្រុង ៣២​ឃុំ​/​សង្កាត់ សរុប​ចំនួន​១៥,៦៣៨​ហិកតា និង​រង​ផលប៉ះពាល់ ចំនួន​១៤,៨០០​ហិកតា ព្រមទាំង​ខូចខាត ចំនួន​២,៤១៨​ហិកតា និង​ផ្ទៃ​ដី​បាន​សង្គ្រោះ​ចំនួន ៤,៧១៤​ហិកតា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.