ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២៣ លើក​ទិសដៅ​២០២៤

មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២៣ លើក​ទិសដៅ​២០២៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤​នេះ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារបាន​រៀបចំកិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២៣ លើក​ទិសដៅ​២០២៤ ក្រោម​វត្តមាន​ឯកឧត្តម ណុប វុធ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ ​នៅ​សាលប្រជុំ មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះវិហារ​ ។​កិច្ចប្រជុំនេះមាន​ការចូលរួម​ពី​លោក លោកស្រី អនុប្រធាន​មន្ទី ប្រធាន​ការិយាល័យ​ទាំង​៥ មន្ត្រី មន្ត្រី​កិច្ចសន្យា​ជាច្រើន​រូប​បាន​អញ្ជើញ​ចូលរួម ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោកស្រី ហែម​សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ បាន​រាយ​ការ​នៅ​របាយការណ៍ រយៈពេល​១​ឆ្នាំ​ដែល​បាន​អនុវត្តន៍​កន្លងមក​ជូន​អង្គប្រជុំ​បាន​ជ្រាប់​។ នា​ឪ​កាស​នោះដែរ លោកស្រី​ប្រធាន បាន​ជំរាបជូន​ដល់​មន្ត្រី មន្ត្រី​កិច្ចសន្យា​ណា​ដែល​សកម្ម ក្នុង​មន្ទីរ​ព័ត៌មាន ត្រូវបាន​ទទួល​ប័ណ្ណសរសើរ ចេញ​ដោយ​ក្រសួង​ព័ត៌មាន ក្នុង​ឆ្នាំ​២០២៤​នេះ​។​

​នាឱកាសនោះ ឯកឧត្តម ណុប វុធ្ធី បាន​មានប្រសាសន៍ថា ក្នុង​អាណ​តិ្ត​ទី​៧​នេះ ត្រូវ​វៈ​កាត់​ហើយ រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បាន​ដាក់​ចេញ​នៅ យុទ្ធ​សា​ស្រ​ថ្មីៗ ក្នុង​នោះ​ប្រព័ន្ធ​ឌីជីថល ក៏​មាន​សារសំខាន់​ខ្លាំង​ណាស់​ផងដែរ​។

​ឯកឧត្តម បាន​ស្នើសូមឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ មិន​ថា វិស័យ​ព័ត៌មាន​រដ្ឋ ឬ​ឯកជន​នោះទេ ត្រូវបំពេញ​វិជ្ជាជីវៈ និង​ក្រមសិលធម៏ តាម​របប​ស្ដីពី​អ្នកសារព័ត៌មាន​។​

​ឯកឧត្តម​បាន​លើកឡើង​ថា បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ជាច្រើនរូប កើតចេញពី​អ្នកសារព័ត៌មាន ហេតុដូចនេះ​ហើយ សូមឲ​អ្នកសារព័ត៌មាន​យើង ធ្វើ​ជា​ទំពាំង​ស្នង​ឬ​ស្សី នៅ​ថ្ងៃ​អនាគត​។

​នៅ​ក្នង​អាណត្តិ​ទី​៧​នេះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាច្រើន​រូប​បាន​ដកដំណែង និង​បញ្ឈប់​ក្របខ័ណ្ឌ ដោយសារ​អ្នកសារព័ត៌មាន​ផងដែរ​។ តែ​សូមឲ​អ្នកសារព័ត៌មាន​មុន​និង​ចុះ​ផ្សាយ ត្រូវ​ថ្លឹងថ្លែង​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ជា​ងវៀង​ចុះផ្សាយ​ហើយ បំភ្លឺ​ឡើងវិញ (​សម័យ​ឌីជីថល​នេះ ចុះផ្សាយ​ពី​អវិជ្ជមាន មាន​អ្នកតាមដាន​ច្រើនណាស់​។​)

​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម បានបញ្ជាក់​ថា សម័យ​នេះ​ជាស​ស័យ ឌីជីថល វិស័យ​ព័ត៌មាន មាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្ញើ​សារ​ពី​ប្រជាពលរដ្ឋ ទៅ​រាជរដ្ឋាភិបាល ពី​រាជរដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ ៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.