ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧកញ៉ា ឡី សុភាព និង​សមាគម​សហព័ន្ធ​យុ​ជន​សេដ្ឋកិច្ចកម្ពុជា ប្ដេជ្ញា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

ឧកញ៉ា ឡី សុភាព និង​សមាគម​សហព័ន្ធ​យុ​ជន​សេដ្ឋកិច្ចកម្ពុជា ប្ដេជ្ញា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​យុ​ជន​សេដ្ឋកិច្ច​កម្ពុជា រួមជាមួយ​គណៈកម្មកា​រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្នាក់កណ្តាល​នៃ​សមាគម បាន​ប្ដេជ្ញា​ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​ការប្ដេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​គណៈ​កម្ម​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្នាក់កណ្តាល​ចំនួន​៥៧​រូប នៃ​សមាគម​សហព័ន្ធ​យុវជន​សេដ្ឋកិច្ច​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤ Grand Terrace ខណ្ឌ​ទួលគោក​។​

​ក្នុង​សេចក្តីសម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​សមាគម​សហព័ន្ធ​យុវជន​សេដ្ឋកិច្ច​កម្ពុជា គណៈកម្មការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្នាក់កណ្តាល ដែល​ប្រកាស​ចូល​កាន់តំណែង​ខាងលើនេះ មាន​សមាសភាព​ចំនួន​៥៧​រូប ក្នុងនោះ​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព ជា​ប្រធាន និង​មាន​អនុប្រធាន​៣២​រូប​។​

​លោក ឡី សុភាព បាន​លើកឡើង​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​វិស័យនេះ​។ លោក​ថា គណៈកម្មការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​បាន​បង្ហាញ​គាំទ្រ​គោលនយោបាយ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក ឡី សុភាព បានដាក់​ទិសដៅ​និង​អំពាវនាវ​ដល់​គណៈកម្មកា​រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្នាក់កណ្តាល​ទាំង​៥៧​រូប ត្រូវតែ​គោរព​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​។​

​លោក​ប្រធាន ឡី សុភាព បាន​ណែនាំ​ឱ្យ​គណៈកម្មការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវមាន​គោលនយោបាយ​អភិវឌ្ឍ​ធនធានមនុស្ស ទាំង​កិច្ចការ​អាជីវកម្ម និង​ជំនាញ​បច្ចេកទេស​នីមួយៗ ពិសេស​ត្រូវ​ឧស្សាហ៍​ចូលរួម​ជួបជុំគ្នា ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក និង​សហការ​គ្នា​ធ្វើ​ចលនា​ឱ្យ​ប្រជាជន​មាន​ការគាំទ្រ​កាន់តែច្រើន និង​កាន់តែ​រឹងមាំ​។​

​លើសពីនេះ លោក​បាន​ដាស់តឿន​ឱ្យ​គណៈកម្មការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវមាន​វិន័យ សាមគ្គី ឯកភាព​ផ្ទៃក្នុង​។ ត្រូវ​មាន​ការ​បូកសរុប​លទ្ធផល​ការងារ វាយតម្លៃ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ពេលខាងមុខ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.