ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងា​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងា​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ មករា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​
​វិស័យ​កសិកម្ម គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។ វិស័យ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​ផង​ដែរ​។

 

ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វិស័យ​កសិកម្ម​នៅ​តែ​រក្សា​បាន​ភាពរឹងមាំ ទោះបី​ជួប​វិបត្តិ​សកល​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​អភិបាលខេត្ត ដែល​បាន​ជួយ​អន្តរាគមន៍​ផ្តល់​ទឹក​ជូន​ប្រជា​កសិករ​បាន​ទាន់ពេលវេលា​
* សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រសួង​ពាក់ព័ន្ធ​កំពុង​តាមដាន វាយតម្លៃ​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​គ្រោះរាំងស្ងួត កង្វះខាត​ទឹក​ប្រើប្រាស់​ធ្វើស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​គិតគូរ​ទាំង​អ្នក​ចិញ្ចឹម និង​តម្លៃ​សាច់​លើ​ទីផ្សារ ពោល​ធ្វើយ៉ាងណា កុំឱ្យ​មាន​អតិផរណា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង្អុលបង្ហាញ​ឱ្យ​គិតគូរ​រៀបចំ​ប្រព័ន្ធ​បង្កក​គ្រឿង​ក្នុង​សាច់សត្វ គ្រា​ដែល​កម្ពុជា​ហាមឃាត់​ការ​នាំចូល​គ្រឿងក្នុង និង​បំណែក​មួយចំនួន​របស់​សត្វ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នៅតែ​ផ្តល់​អាទិភាព​ខ្ពស់​លើ​វិស័យ​កសិកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហើប​ថា មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រសួង​ពាណិជ្ជកម្ម ត្រូវ​នាំមុខ​ក្នុង​ការរក​ទីផ្សារ​សម្រាប់​កសិផល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ក្រសួង ស្ថាប័នរដ្ឋ ត្រូវ​បន្ត​សហការ​គ្នា​ឱ្យ​ស្អិតល្មួត ដើម្បី​ជំរុញ​ការនាំចេញ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ក្រុម​ការងារ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ចុះ​កំណត់​ឱ្យបាន​ច្បាស់លាស់​ដី​អភិរក្ស​បឹង​ទន្លេសាប​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកំណត់​ដី​អភិរក្ស​បឹង​ទន្លេសាប ត្រូវ​ធានា​ឱ្យបាន​សុក្រឹត្យភាព ចេរភាព និង​ប្រសិទ្ធភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដី​អភិរក្ស​បឹង​ទន្លេសាប​ត្រូវ​ការពារ​ឱ្យបាន ដើម្បី​ការពារ​កិត្តិនាម​បឹង​ទន្លេសាប​ជា​បឹង​ធំ​ជាងគេ និង​ជា​បឹង​សម្បូរ​ត្រី​ជាងគេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អាជ្ញាធរខេត្ត និង​ស្រុក​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​តួនាទី​ស្នូល​ក្នុង​កិច្ច​ការពារ​ដី​បឹង​ទន្លេសាប​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សុំ​ការយោគយល់​ពី​អ្នក​ទន្ទ្រាន​យក​ដី​បឹង​ទន្លេសាប ចូលរួម​រក្សា​ដី​បឹង​ទន្លេសាប ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទូទាំង​ប្រទេស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ទៅ​មន្ត្រីខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ថា សម្តេច​មិន​សូវ​ចេះ​មាត់​ទេ តែ​ដៃ​សម្តេច​ចេះ​ស៊ី​ញ៉េ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្មាន​ផលប្រយោជន៍​ណា​ធំ​ជាង​ការថែរក្សា​ការពារ​ផលប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នោះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំង​៦ ត្រូវ​ចូលរួម​ការពារ​ឱ្យ​បាន​ដី​អភិរក្ស​បឹង​ទន្លេសាប​តំបន់​៣​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.