ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​លើកដំបូង ផ្សព្វផ្សាយ របៀបរបប​ការងារ ការអនុវត្ត​តួនាទី ភារកិច្ច ដល់​សមាជិក​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​លើកដំបូង ផ្សព្វផ្សាយ របៀបរបប​ការងារ ការអនុវត្ត​តួនាទី ភារកិច្ច ដល់​សមាជិក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖​ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៤ បាន​បើក​កិច្ចប្រជុំ​លើក​ដំបូង ផ្សព្វផ្សាយ​អំពី​របៀបរបប​ការងារ ការអនុវត្ត តួនាទី ភារកិច្ច​ដល់​សមាជិក​សមាគម​។​

​លោក ឃុន វុទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្ត​បន្ទាយមានជ័យ និង​ជា​អនុប្រធាន​ប្រចាំការ សមាគម បាន​អញ្ជើញ​ឡើង​មាន​មតិ​សំណេះសំណាល និង រាយការណ៍​អំពី​លទ្ធផល​ដែល​សមាគម​សម្រេច​បាន​អនុវត្ត​កន្លងមក​។ ទន្ទឹម​គ្នា​នោះ​លោក​ក៏​បាន​សំណូមពរ​ដល់​លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក នាយប៉ុស្ត៍​រដ្ឋបាល​ឃុំ​-​សង្កាត់​ទាំងអស់ ជួយ​ស្រាវជ្រាវ​សមាជិក​ក្រុមគ្រួសារ​អតីតយុទ្ធជន ដើម្បី​ប័ណ្ណ​ក្រីក្រ​ជូន​ពួកគាត់​ឲ្យបាន​គ្រប់​គ្នា​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ធ្វើ​ការផ្សព្វផ្សាយ អំពី​ដំណើរការ ការអនុវត្ត របៀបរបប​ការងារ ដល់​សមាជិក​ក្រុម​លេខាធិការដ្ឋាន លោក​អធិការ​ក្រុង​/​ស្រុក​ទាំង​៩ និង​លោក​នាយប៉ុស្តិ៍​រដ្ឋបាល​ទាំង​៦៧ ត្រូវ​បំពេញ​ការងារ​ជូន​គ្រួសារ​អតីត​យុទ្ធជន​ឲ្យបាន​ទាន់​ពេលវេលា អនុវត្ត​ការងារ​តាម​ឋានានុក្រម ធ្វើ​របាយការណ៍​បូកសរុប និង​កំណត់​របប​ប្រជុំ​ប្រចាំខែ​ឲ្យបាន​ច្បាស់លាស់​។​

​លោក​ក៏​បាន​ជម្រុញ​ឲ្យ​សមាជិក​របស់​សមាគម​ទាំងអស់ ត្រូវ​លើក​អំពី​ចំនុចខ្លាំង ចំនុចខ្សោយ សំណូមពរ​ផ្សេងៗ ដើម្បី​រួមគ្នា​ដោះស្រាយ និង​ដាក់​ចេញ​ជា​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការអនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.