ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ប៉េង ពោធិ៍​នា ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​គណៈប្រតិភូ​ក្រុមបាល់ទាត់​យុវជន ស​.​ស​.​យ​.​ក​. វិស័យ​សាធារណការ និង​ដឹកជញ្ជូន

ឯកឧត្តម ប៉េង ពោធិ៍​នា ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​គណៈប្រតិភូ​ក្រុមបាល់ទាត់​យុវជន ស​.​ស​.​យ​.​ក​. វិស័យ​សាធារណការ និង​ដឹកជញ្ជូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅក្នុង​ពិធី​សំណេះសំណាល​នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា បាន​ថ្លែងអំណរគុណ​ដល់​ក្រុមបាល់ទាត់​យុវជន​ស​.​ស​.​យ​.​ក​. វិស័យ ស​.​ក​.​ដ​. ដែល​បាន​ប្រឹងប្រែង​ហ្វឹកហាត់​រហូត​ដណ្តើម​បាន​ជ័យលាភី ក្នុង​ការប្រកួត​បាល់ទាត់​យក​ពានរង្វាន់ មិត្តភាព​យុវជន ស​.​ស​.​យ​.​ក អន្តរក្រសួង​-​ស្ថាប័ន ប្រចាំឆ្នាំ​២០២៣ កន្លងទៅ​។

​សូមបញ្ជាក់​ថា ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមបាល់ទាត់​យុវជន ស​.​ស​.​យ​.​ក​. វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​ក្រុម​បាល់ទាត់ រួម​ជាមួយ​ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​សាធារណកា​រ និង​ជា​ប្រធាន​ប្រតិភូ​ក្រុមបាល់ទាត់​យុវជន​ស​.​ស​.​យ​.​ក​. វិស័យ​សាធារណការ និង​ដឹកជញ្ជូន ចូលជួប​សម្តែង​ការគួរសម និង​សំណេះសំណាល ទទួលយក​អនុសាសន៍​ល្អៗ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផ្សេងទៀត​។​

​ជាមួយគ្នានេះ លោក​បាន​ផ្តាំផ្ញើ​ឱ្យ​កីឡាករ​គ្រប់រូប​បន្ត​យកចិត្តទុកដាក់​ហ្វឹកហាត់​បន្ថែមទៀត សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ​២០២៤​នេះ ព្រមទាំង​បង្កើន​នូវ​សាមគ្គីភាព មិត្តភាព និង​ភាព​ស្និត​ស្នាល ពី​ស្ថាប័ន​មួយ ទៅ​ស្ថាប័ន​មួយ តាមរយៈ​ការហ្វឹកហាត់ និង​ការលេង​នូវ​កីឡា​មួយ​នេះ​។​

​បន្ថែម​ពី​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ទំនុកបំរុង និង​លើកទឹកចិត្ត​ក្នុង​គ្រប់​រូបភាព ដល់​កីឡាករ និង​គ្រូបង្វឹក​គ្រប់រូប ដើម្បី​ឱ្យ​ការហ្វឹកហាត់​កាន់​មាន​ប្រសិទ្ធិភាព និង​លទ្ធផល​គាប់​ប្រសើរ​បន្តទៀត ពិសេស​គឺ​ត្រូវមាន​រៀបចំ​ផែនការ​សកម្មភាព​ទុកជា​មុន​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​ចូល​រួមការ​ប្រកួត​មួយ​លើកៗ ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​ការងារ​ស្នូល​ដែល​ត្រូវ​បំពេញ​។​

​សូម​រម្លឹក​ដែរ​ថា​៖ ក្រុមបាល់ទាត់​យុវជន​ស​.​ស​.​យ​.​ក​. វិស័យ​ស​.​ក​.​ដ​. ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​បាន​ចូលរួម​ការប្រកួត​មិត្តភាព និង​ប្រកួត​ដណ្តើម​ពានរង្វាន់​ផ្សេងៗ​ជា​ហូរហែ​។ ក្រុម​បាល់ទាត់​នេះ ដំណើរការបាន​យ៉ាង​រលូន គឺ​ដោយសារ​មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​គ្រប់​លំដាប់ថ្នាក់ តាំងពីដើម​រៀងមក ហើយ​បច្ចុប្បន្ន​ឯកឧត្តម​រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ និង​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ក៏​នៅតែ​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​គ្រប់​រូបភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.