ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធាន​អនុគណៈកម្មាធិការ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធាន​អនុគណៈកម្មាធិការ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ការងារ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​រហូត​មកដល់​ថ្ងៃនេះ ការងារ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន សម្រេចបាន​លទ្ធផល ៧០% តាម​ផែនការ​គ្រោងទុក រួម​ជាមួយ​រចនាសម្ព័ន្ធ​រណប​មួយចំនួនទៀត ហើយ​បន្ថែម​លើ​នេះ លោកជំទាវ​អនុប្រធាន ក៍​បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស ត្រូវ​គោរព​តាម​បទដ្ឋាន​ការសាងសង់​ឱ្យ​ដូច​ទម្រង់​ដើម​នៃ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​ពន្លឿន​ការងារ​សាងសង់​ឱ្យទាន់​ពេលវេលា​តាម​ការគ្រោង​ទុក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រធាន​គណៈ​កម្មា​ធិ​រការ បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​កំណត់​យក​ទិវា នយោបាយ​ឈ្នះ​-​ឈ្នះ ថ្ងៃទី​២៩​ធ្នូ ចូលទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២ តទៅ តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការឈប់​សម្រាក​នោះទេ ដែល​ក្នុង​សារាចរ​ណែនាំ ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា «​អស់​រយៈពេល​២៤​ឆ្នាំកន្លងមក ប្រទេស​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ជា​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង ដោយ​មិន​មាន​ការ​បង្ហូរឈាម និង​ទទួល​បាន​សន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ជា​គោលនយោបាយ​ដ៏​ធំ​មួយ​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ឆ្លងកាត់​នូវ​ដំណាក់កាល​សង្គ្រាម ដំណាក់កាល​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត និង​ដំណាក់កាល​សង្គ្រាម​ផង ចរចា​ផង រហូត​លេចឡើង​នូវ​វត្តមាន​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​» ៕

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៉ី ឈាន បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការសាងសង់​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្ត​ប៉ៃលិន​នេះ នឹង​សាងសង់ឡើង ក្រោម​ការចូលរួម​ពី គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ហើយ​សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ រាប់រយ​ឆ្នាំ ដែល​ជា​កេរ​មរតក​ក្នុងសម័យ​តេជោ​សែន សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នា​ពាយព្យ ។​

​សូមបញ្ជាក់​ថា​៖ ការសាងសង់​វិមាន​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ ខេត្ត​ប៉ៃលិន គឺ​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាម​ដងផ្លូវ​វាង​ក្រុង ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដោយ​ស្តូប​មាន​ទំហំ​បាត​ក្រោម ៥៩​ម៉ែត្រ គុណ​នឹង ៥៩​ម៉ែត្រ និង​មាន​កំពស់ ៥០.៩​ម៉ែត្រ សាងសង់​លើ​ផ្ទៃ​ដី​ទំហ៊ំ ជិត ៣​ម៉ឺន​ម៉ែត្រការ៉េ ដែល​ជា​អំណោយ​ផ្ទាល់​របស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ចំណែក​ប្លង់​ស្ថាបត្យកម្ម និង​រចនាសម្ព័ន្ធ​សាងសង់​ស្តូប ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន បាន​បង្កើតឡើង​តាម​ទម្រង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទម្រង់ ៣​សំខាន់ គឺ ៣- ៥- ៧- គឺ​១-​បង្ហាញ​ពី​គោលការណ៍​ធានា ៣​យ៉ាង នៃ​នយោបាយ ឈ្នះ ឈ្នះ ២-​កត្តា​ទាំង​៥ ចំណុច នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វីដ DIFID និង ៣-​កត្តា​ទាំង​៧ នៃ​ជ័យជម្នះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​នយោបាយ​ឈ្នះ ឈ្នះ​។​ដោយ​÷​សេន តរ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.