ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ក្នុងនោះ​មាន​ស្រី​០៥​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ជាង​១​គីឡូក្រាម​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​

សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ក្នុងនោះ​មាន​ស្រី​០៥​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ជាង​១​គីឡូក្រាម​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​)៖ អនុវត្ត​តាម​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​របស់លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការសម្របសម្រួល​ផ្ទាល់​ពី​លោក ឈី​វ អុិច​គង់ និង​លោក ដូ​រ៉ា​អង្គ​ប្រទាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២២-២៦ ខែ​មករា ឆ្នាំ​២០២៤​។​

​សមត្ថកិច្ច បានឲ្យដឹងថា កម្លាំង​ជំនាញ​ផែន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​សហកា​រ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វណ្ណា​រិទ្ធិ អធិការ​នគរបាល​ក្រុង​បាវិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក​កែឆ្នៃ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះល្វែង​ជួល និង​ចំណុច​អគារ​ស្នាក់នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​កា​សុីណូ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។

​សមត្ថកិច្ច បន្ត​ឲ្យដឹង​ទៀតថា លទ្ធផល​បង្ក្រាប​៖​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សរុប​ចំនួន​១១​នាក់ ស្រី​០៥​នាក់ (​ជនជាតិ​វៀតណាម​)
+​ចាប់​យក​វត្ថុតាង​និង​សម្ភារៈ​រួមមាន​:
– ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ទម្ងន់ ៦០៨,០៤ ក្រាម​
– ប្រភេទ​កេតា​មីន ទម្ងន់ ៤៨៥,៤៥ ក្រាម​
– ប្រភេទ អុិច​ស្តាសុ​ី​ទម្ងន់ ៣១១,៧៥​មក្រា​ម​
– ប្រភេទ ហេ​រ៉ូ​អុីន​ទ​ម្ហន់ ១,០៥ ក្រាម​
– មេតំ​ហ្វេ​តា​មីន​គ្រាប់​ទម្ងន់ ០,៧៩ ក្រាម​
– អុិច​ស្តាសុ​ី​គ្រាប់​ទម្ងន់ ០,២៨ ក្រាម​(​សរុប​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ ១៤០៧,៣៦ ក្រាម​(០១​គី​ឡូ​៤០៧,៣៦​ក្រាម​)
– ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០៨ គ្រឿង​
– ម៉ា​សុីន​អ៊ុត​មាត់ថង់ ០១ គ្រឿង​
– អាវុធខ្លី​០១ ដើម ម៉ា​កឡុក បង់​០១ គ្រាប់ ២៥ គ្រាប់​
– ទូរស័ព្ទ ១២ គ្រឿង​
– រថយន្ត ០១ គ្រឿង – ម៉ូតូ ០៥ គ្រឿង​
– ប្រាក់​ដូល្លា ៨០០$
– ថ្នាំ​អំពូល ១១ ដប​
​ព្រម​ទាំង​ឧបករណ៍ សម្ភារ​:​កែឆ្នៃ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.