ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម នេត្រ ភ​ក្ត្រា ស្នើ​ដល់​អ្នកសារព័ត៌មាន គោរព​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ ដើម្បី​គុណ​តម្លៃ​នៃ​អាជីព​របស់​ខ្លួន និង​តម្លៃ​ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ត្រឹមត្រូវ ជូន​ដល់​សាធារណជន

ឯកឧត្តម នេត្រ ភ​ក្ត្រា ស្នើ​ដល់​អ្នកសារព័ត៌មាន គោរព​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ ដើម្បី​គុណ​តម្លៃ​នៃ​អាជីព​របស់​ខ្លួន និង​តម្លៃ​ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ត្រឹមត្រូវ ជូន​ដល់​សាធារណជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើ​ការលើកទឹកចិត្ត​ដល់​សមាគម​សារព័ត៌មាន ឲ្យ​រៀបចំ​ជា​វគ្គ​បណ្តុះបណ្តាល​សមត្ថ​ភាព​របស់​អ្នកសារព័ត៌មាន ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការវិវឌ្ឍ នៃ​ប្រពន្ធ័​ផ្សព្វផ្សាយ​នាពេល​បច្ចុប្បន្ន ហើយ​នៅពេល​ខាងមុខ គុណភាព​ព័ត៌មាន គឺជា​ចំណុច​សំខាន់​ក្នុង​ការប្រកួតប្រជែង ដូច្នេះ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ តាមរយៈ​ការទទួលបាន វគ្គ​បណ្តុះបណ្តាល​បន្តបន្ទាប់ ហើយ​ក្រសួង​ព័ត៌មាន គាំទ្រ​ចំពោះ​ការបណ្តុះបណ្តាល ទន្ទឹម​ជាមួយ​ក្រសួង​បាន​បើក​វគ្គ​បណ្តុះបណ្តាល បំពេញបន្ថែម ។​

​ការគាំទ្រ និង​ការលើកទឹកចិត្ត​នេះ ធ្វើឡើង​ក្នុង​ឱកាស ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ការពង្រឹង​សមត្ថភាព អ្នកសារព័ត៌មាន​វគ្គ​ទី​៥ ចំនួន ២១០​នាក់ រៀបចំឡើង​ដោយ សមាគម​សម្ព័ន្ធ អ្នកសារព័ត៌មាន​សក​ល​សន្តិភាព សហការ​ជាមួយ ក្រសួង​ព័ត៌មាន និង​សហភាព​ស​ហ​ពន្ធ័​អ្នកសារព័ត៌មា​ន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៤ ។​

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ក្នុង​ក្របខណ្ឌ​នៃ​ក្រសួង​ព័ត៌មាន បាន​នឹង​កំពុង​ធ្វើ​កិច្ច​ការងារ​លើ​សន្តិសុខ​ព័ត៌មាន ដែល​សំដៅ​ធានាបាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ គ្រប់​ជ្រុងជ្រោយ​ពី​រឿងរ៉ាវ​កើតមានឡើង​។ ជាមួយនេះ គុណភាព​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​បានទទួល គឺជា​ព័ត៌មាន​ដែល​មាន​គុណភាព កើតចេញពី​ការពង្រឹង​សមត្ថភាពរ​បស់​អ្នកសារព័ត៌មាន ក្នុង​ការសរសេរ​អត្ថបទ​ព័ត៌មាន​ផ្សេងៗ​។​

ចំពោះ​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​ព័ត៌មាន នៅក្នុង​បរិបទ​ឌីជីថល នេះ ព័ត៌មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​បាន​នៅ​លាយឡំ​គ្នា ដូច្នេះ​ការ​ផ្តល់​ព័ត៌មាន​ពិត​ត្រឹមត្រូវ ដែល​មាន​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ គឺជា​ចំណុច​សំខាន់ ដែល​ក្រសួង​ព័ត៌មាន បានគិត​គួរ ហើយ​បាន​សហការ​ជាមួយ​សមាគម​សារព័ត៌មាន ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​របស់​អ្នកសារព័ត៌មាន បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។​
​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា «​សារព័ត៌មាន​ដើរតួនាទី​សំខាន់​នៅ​ក្នុង​ការផ្សព្វផ្សាយ​ការ​ពិត​ជូន​ដល់​ប្រជាជន និង​ពិភពលោក ហើយ​អ្នកសារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​កិច្ចការងារ​នេះ​។ ដើម្បីឲ្យ​សារព័ត៌មាន​កាន់តែ​មាន​គុណភាព អ្នកសារព័ត៌មាន​ត្រូវ​អនុវត្តន៍​នូវ​គោលការណ៍ ៣ ជាសំខាន់ គោរព​ក្រម​សីល​ធ​ម៍ សរសេរ​ព័ត៌មាន​ពិត​ឈរលើ​ប្រភព និង​ប្រកាន់​គោលការណ៍​បី ខ្លី ខ្លឹម ខ្លាំង​»​។​

រដ្ឋមន្ត្រី បាន​ធ្វើ​ការពន្យល់​ដែរ​ថា អ្នកសារព័ត៌មាន មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិន​អាច​ទៅ​ចាប់​គេ​បាន​នោះ​ទេ ហើយ​អ្នកសារព័ត៌មាន មិនមែន​ជា​តុលាការ ដែល​ត្រូវ​កាត់ក្តី​គេ​អោយ​ខុស ឬ​ត្រូវ​នោះទេ​, អ្នកសារព័ត៌មាន មិនមែន​មាន អធិ​បញ្ជា អាច​បញ្ជា​អ្នកនេះ អ្នក​នោះ​បាន​ទេ​។ អ្នកសារព័ត៌មាន គឺ​ជា​អ្នកនាំពាក្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប្រកប​ដោយ​ប្រភព​ច្បាស់លាស់ បើសិន​ជា​អ្នកសារព័ត៌មាន គ្មាន​ប្រភព​ទេ គឺ​ពិបាក​សរសេ​រណាស់ មិន​អាច​សរសេរ​គ្រាន់តែ​ឮ​គេ​ថា​បាន​នោះទេ​។​

រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន មក​ធ្វើ​ការចុះបញ្ជី​ឲ្យបាន​ត្រឹមត្រូវ ហើយ​ការចេញ​បណ្ណ​សារព័ត៌មាន នឹង​មាន​ភ្ជាប់ QR Code ដើម្បី​ប្រតិបត្តិការ​ការងារ​ជា​អ្នកសារព័ត៌មាន ស្រប​តាម​ផ្លូវច្បាប់ ហើយ​ក្រសួង​ព័ត៌មាន ផ្តល់​នូវ​មេធាវី​ជួយ​ការពារ​ដល់​អ្នកសារព័ត៌មាន ដែល​ប្រកប​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ និង​ស្រប​តាម​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ។​

​លោក ហ៊ុន មករា ប្រធាន​សមាគម​សម្ព័ន្ធ អ្នកសារព័ត៌មាន​សក​ល​សន្តិភាព បាន​ជម្រាបជូន​ថា នេះ​ជា​លើក​ទី​៥​ហើយ​ដែល​សមាគម បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកសារព័ត៌មាន ហើយ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការព​ង្រឹ​ង​សមត្ថភាព អ្នកសារព័ត៌មាន រយៈពេល​ពេញ​១​ថ្ងៃ នា​ឱកាស​នេះ ផ្តោតជាសំខាន់​លើ​ប្រធានបទ​៖
១៖ ពិធីករ​ពិធី​ការិនី
២៖ អ្នក​អត្ថាធិប្បាយ​
៣៖ រៀន​អនុវត្ត​ការសរសេរ 5WH ៤- រៀន​អនុវត្ត​បច្ចេកទេស​ថត​រូបភាព​និង​វីដេអូ
​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ ក្រសួង​ព័ត៌មាន នឹង​ផ្តល់​គ្រូ​បង្គោល​លើ ៣ មុខវិជ្ជា រួមមាន មុខវិជ្ជា​ពិធីករ​ពិធី​ការិនី មុខវិជ្ជា​អ្នក​អត្ថាធិប្បាយ និង​មុខវិជ្ជា​បច្ចេកទេស ថតរូប​ពី​ក្រសួង​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.