ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​កែ​លម្អ និង​ស្តារឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​កែ​លម្អ និង​ស្តារឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៣​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដោយ​រដ្ឋលេខាធិកា​រ​ប្រចាំការ ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង និង​មន្ទីរ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កែ​លម្អ និង​ស្តារឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​។​

សូមជម្រាបថា គម្រោង​កែ​លម្អ និង​ស្តារឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​អភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន បានចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៦ ខាងមុខ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ថា គិត​មកដល់ពេលនេះ​វឌ្ឍនភាព​ជា​រួម​នៃ​អនុ​គម្រោង​ទាំង​ពីរ​គឺ អនុ​គម្រោង​រលាំង​ជ្រៃ និង​អនុ​គម្រោង​កណ្តាលស្ទឹង​បាទី​សម្រេចបាន​ប្រមាណ​១០% នៃ​ទំហំ​ការងារ​សរុប​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ដោយសារ​គម្រោង​នេះ​កំពុង​អនុវត្ត​មាន​តម្រូវការ​បិទទ្វារ​ទឹក​រលាំង​ជ្រៃ បាន​បណ្តាល​ឱ្យ​ផ្នែក​ខ្លះ​នៃ​ក្រុង​ច្បារមន ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី នៃ​ខេត្ត​កំពង់ស្ពឺ មាន​ស្ថានភាព​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ប៉ះពាល់​ដល់​ការងារ​ស្រោចស្រព​ផលដំណាំ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ផ្នែក​ខាងក្រោម​។​

​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ឯកឧត្តមរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ទីរ​ធនធានទឹក​ខេត្ត រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដូចជា JICA កំពុង​ដុតដៃដុតជើង​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​នេះ ដោយ​ធ្វើយ៉ាងណា​អាច​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​ដូចដើម និង​បាន​បញ្ជា​ឱ្យ​បើក​ទ្វារ​ទឹក​មេ​រលាំង​ជ្រៃ​ឡើងវិញ​។​

​សូមបញ្ជាក់​ថា មុនពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ក៏​បាន​ជូនដំណឹង​ជាមុន​ផងដែរ ពាក់ព័ន្ធ​នឹង​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ តាមរយ​:​លិខិត​លេខ ៥៣៤/២៣​ស​ជណ ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៤ គម្រោង​បាន​សាងសង់​ទំនប់​ពង្វាង​ទឹក​នៅ​ផ្នែក​ខាងលើ​នៃ​សំណង់​មេ​ស្ទាក់​ទឹក​រលាំង​ជ្រៃ និង​បាន​បិទទ្វារ​ទឹក​ដើម្បី​ពិនិត្យ​គុណភាព​សំណង់ ដោយ​បង្វែរ​ចរន្តទឹក​តាម​វា​រី​អគ្គិសនី​ខ្នាត​តូច​ចុះទៅ​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ទឹក​ប្រចាំថ្ងៃ​របស់​ស្ថានីយ​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន ៥ ដែល​យក​ទឹក​ពី​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងត្បូង ជូន​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ផ្នែក​ខាងក្រោម​នៃ​ទ្វារ​ទឹក​មេ​រលាំង​ជ្រៃ ក្នុង​ក្រុង​ច្បារមន ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​វឌ្ឍនភាព នៃ​គម្រោង​ដែល​សម្រេចបាន ព្រមទាំង​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ស្ពឺ ឱ្យ​ខិតខំ​ធ្វើ​យ៉ាងណា​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ជូន​ទឹក​ឱ្យ​ដល់​បងប្អូន​ដែល​នៅ​ផ្នែក​ខាងក្រោម​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្ត​កណ្តាល​បាន​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​និង​ផ្គត់ផ្គង់​ដល់​ការស្រោចស្រព​ដំណាំ​កសិកម្ម​ដែល​កំពុង​ប្រឈម​ការខ្វះ​ទឹក​។​

គួរបញ្ជាក់​ថា គម្រោង​កែ​លម្អ និង​ស្តារឡើងវិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ​បាន​បែងចែក​អនុវត្ត​ជា​ពីរ​អនុ​គម្រោង​គឺ ទី​១)​អនុ​គម្រោង​រលាំង​ជ្រៃ​ដែល​ស្ថិតនៅ​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ប្រភពទឹក​ពី​ស្ទឹង​ព្រែក​ត្នោត ដោយ​ជួសជុល​ប្រឡាយ​មេ​ខាងជើង ចំនួន ១​ខ្សែ មាន​ប្រវែង ១១,៧០​គីឡូម៉ែត្រ ជួសជុល​ប្រឡាយ​មេ​ខាងត្បូង​ចំនួន ១​ខ្សែ មាន​ប្រវែង ១២,៦០ គីឡូម៉ែត្រ និង​សាងសង់​សំណង់​ពាក់ព័ន្ធ​សរុប​ចំនួន ២០៧​កន្លែង និង ទី​២)​អនុ​គម្រោង​កណ្តាលស្ទឹង​បាទី ស្ថិត​នៅក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ មាន​ប្រភពទឹក​ពី​ស្ទឹង​ព្រែក​ត្នោត និង​ស្ទឹងតូច ដោយ​ត្រូវ​សាងសង់​ទំនប់​សណ្ត​ស្ទឹង​តូច​ចំនួន ១​ខ្សែ មាន​ប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់​ប្រឡាយ​មេ​បេតុង​នាំ​ទឹក​ទៅ​ទន្លេបាទី​ចំនួន ១​ខ្សែ មាន​ប្រវែង ៤​គីឡូម៉ែត្រ និង​សាងសង់​សំណង់​ពាក់ព័ន្ធ​សរុប ៣៣​កន្លែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.