ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ការងារ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ការងារ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ស្វាយរៀង​៖ ​នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក​ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤​នេះ នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​ការងារ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក​តំណាង​សាលាដំបូង​ខេត្ត លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​មេធាវី​ប្រចាំ​រដ្ឋបាលខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក​តំណាង​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត និង​ព្រៃ​វ​ល្លិ៍ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។​

​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​នេះ​ឯកឧត្ដម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​បានល្អ​ប្រសេី​។

​ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម ៖
១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត​។​
២.​រដ្ឋបាល​ក្រុង​-​ស្រុក ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យអស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជា​ពិសេស​ត្រូវ​ពង្រឹង​ការគ្រប់គ្រង ថែរក្សា​ការពារ​ដី​រដ្ឋ ដី​ចំណី​បឹង ទន្លេ ព្រែក ឱ្យបាន​ល្អ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ។​
៣.​បេីតា​ម​របាយការណ៍​របស់​ម​ន្ទីរ​ធនធានទឹក​និង​ឧតុនិយម អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​លក្ខណៈ​ស្តុក​ទឹក និង​ថែរក្សា​ទឹក​ទុក​សម្រាប់​ការប្រេីប្រាស់​ជៀសវាង​នៅ​រដូវប្រាំង​ខាងមុខអា​កាសធា​តុ​ឡេីង​កម្តៅ ជា​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា​អនាម័យ​សុខភាព​ឲ្យបាន​ល្អ​។
៥. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​ពង្រឹង​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ពិសេស​ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​បច្ចុប្បន្ន​ជន​ធ្លៀ​តឱកាស​មួយចំនួនបា​នយក​ទីតាំង​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ធ្វេី​ជា​កន្លែង​ចែកចាយឬ​ប្រេី​ប្រា​ស់​ជា​ដេ​ី​ម​។
៦.​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​ជម្រុញ​កិច្ច​ការងារ​កំណត់​ផ្ទៃ​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និង​អាងទឹក​ក្នុង​ខេត្ត ទៅ​តាម​ជំហាន​នី​មួយៗ​ដេ​ី​ម្បី​ជី​កស្តារ​ថែរក្សា​ថែរក្សា​ប្រភពទឹក​ឡេីង​វិញ ក៏ដូចជា​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​យេ​ី​ង​បានកំណត់​ដោះស្រាយ​រួចរាល់​។
៧.​មន្ទីរ​សាធារណការ​ត្រូវ​សិក្សា​ពី​ទីតាំង​ដែល​គ្រោង​រៀបចំ​ដាក់​ភ្លេីង​ស្តុប​ចរាចរណ៍​បន្ថែម​នៅ​ចំណុច​ផ្លូវជាតិលេខ​១ ខាង​មុខ​ពេទ្យ​អនាម័យ និង​ផ្លូវបែក​ជា​៤ កែង​ចក​ផ្លូវជាតិ​លេខ​១ បត់​ទៅ​ផ្លូវ​លេខ​១៣
៨.​អាជ្ញាធរ​ក្រុង​ស្រុក​និង​សមត្ថកិច្ច​ឈ​ជើង​ការពារ​ព្រំដែន ត្រូវ​តាមដាន​ត្រួតពិនិត្យ​ជា​ប្រចាំ​ទៅលើ​បង្គោល​ព្រំដែន ក្នង​ករណី​មាន​ការខូចខាត រឺ​បាត់បង់​ត្រូវ​រាយការណ៍​មក​រដ្ឋបាល​ខេត្ត​ភ្លាម​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.