ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពលរដ្ឋ​ក្នុងស្រុក​រមាស​ហែក សប្បាយ​ចិត្តខ្លាំង ខណៈ​មន្ទីរ​ធនធានទឹក យក​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ពី​ទន្លេ​បញ្ចូល​ក្នុង​ប្រឡាយ ជា​ប្រយោជន៍​វិស័យ​កសិកម្ម​

ពលរដ្ឋ​ក្នុងស្រុក​រមាស​ហែក សប្បាយ​ចិត្តខ្លាំង ខណៈ​មន្ទីរ​ធនធានទឹក យក​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ពី​ទន្លេ​បញ្ចូល​ក្នុង​ប្រឡាយ ជា​ប្រយោជន៍​វិស័យ​កសិកម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្វាយរៀង​៖ ប្រជាពលរដ្ឋ​ក្នុង ស្រុក​រមាស​ហែក​សប្បាយ​ចិត្ត​យ៉ាងខ្លាំង ខណៈ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ស្រុក បាន​យក ម៉ាស៊ីនបូមទឹក ខ្នាត​ធំ​ចំនួន​៤​គ្រឿង បូមទឹក​ពី​ទន្លេ​កំពង់​ស្ពាន​បញ្ចូល ក្នុង​ប្រឡាយ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​វិស័យ​កសិកម្ម​។​

​បើ​តាម​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក​បាន​មានប្រសាសន៍​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ កន្លងមកនេះ លោក និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ស្វាយរៀង​ព្រមទាំង​សហការី បាន​ចុះ​ពិនិត្យ​ចំណុច​ក្បាលហុង​ប្រឡាយ​កី​ចក និង​ត្រង់​ចំណុច​មួយចំនួន​ទៀត​ស្ថិតនៅក្នុង​ឃុំ​ជ្រៃ​ធំ ក្នុង​ការសម្រួល​បញ្ចូល​ទឹក​ចូលទៅ​ក្នុង​ប្រឡាយ​ដើម្បី​បាន​ទឹក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ការបង្កបង្កើត​ផល​ស្រូវ​រដូវប្រាំង​។​

​លោក​បាន​បន្តទៀតថា ហើយ​នៅ​រសៀល​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៤ គឺ​បាន ដាក់​ដំណើរការ បូមទឹក​បញ្ចូល​ក្នុង​ប្រឡាយ​កី​យ​ចក ងាយស្រួល​ដល់​បងប្អូន ដែល​រស់នៅ ឆ្លងកាត់​មាន​ឃុំ​ជ្រៃ​ធំ ឃុំ​មុខដា ឃុំ​ត្រពាំង​ស្តៅ និង​ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក និង​បន្ត​ទៅ​ស្រុក​រំដួល​និង ស្រុក​ស្វាយ​ទាប​ទទួលបាន​ផលប្រយោជន៍ ទាញ យក​ទឹក​ពី​ប្រឡាយ​ធ្វើ​ស្រូវប្រាំង របស់​បងប្អូន ក្នុង​សហគមន៍​ផងដែរ​។​

​ជាមួយគ្នានេះ លោកស្រី វ៉ាន់ ចិន្ដា រស់​ក្នុង​ភូមិ​ត្រពាំង​ស្មាច់​ឃុំ​ជ្រៃ​ធំ និង​លោក ពៅ សា​នី រស់​ក្នុង​ភូមិ​ដក់ព ឃុំ​ជ្រៃ​ធំ អ្នកស្រី​ពៅ​នួន រស់​ក្នុង​ភូមិ​ដក់ពរ​ឃុំ​ជ្រៃ​ធំ​និង​អ្នកស្រី រ៉េត សៀង​ហេ​ត រស់​ក្នុង​ភូមិ​ដក់ពរ​ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក មាន​ទឹកមុខ​ញញឹម សប្បាយរីករាយ បាន​ថ្លែងអំណរគុណ​ជា​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​តែងតែ​គិតគូរ​សុខទុក្ខ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា លោក សៅ សុខា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក និង​លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង លោក​អភិបាលស្រុក​ក៏ដូចជា មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នូវ​ស្រូវ​ស្រែប្រាំង​ជាច្រើន​ហិកតា​ទាំងនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.