ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ប្រជាពលរដ្ឋ​២,៧៥៩​នាក់ នៅ​ស្រុក​ស្វាយជ្រំ ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី​

ប្រជាពលរដ្ឋ​២,៧៥៩​នាក់ នៅ​ស្រុក​ស្វាយជ្រំ ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ថ្នាក់កណ្តាល តំណាង​ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​និង ប្រធានកិត្តិយស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ហ៊ុន ម៉ា​នី នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ហ៊ុន ម៉ា​នី និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​បន្ដ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​បាន​ចំនួន​២,៧៥៩​នាក់ ក្នុងនោះ​ស្ត្រី​១,៩៣១​នាក់ ដែល​ជា​ការគិតគូរ​និង​ឧបត្ថម្ភ​គាំទ្រ​ថ្នាំពេទ្យ​របស់​លោក​ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​ឯកឧត្តម​បណ្ឌិត​កែរ រដ្ឋា រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​, លោកជំទាវ វង់ មយូ​រា រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ​, ឯកឧត្តម​បណ្ឌិត​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​,​លោក​វេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធាន​មន្ទីរ​សុខាភិបាល​ស្វាយរៀង និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សាខា​ខេត្ត​ស្វាយរៀង ព្រមទាំង​លោក លោកស្រី​អភិបាល អភិបាលរង​ស្រុក​ស្វាយជ្រំ និង​អាជ្ញាធរ​ដែនដី​ជាច្រើន​នាក់​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត​គុជ សុីថា​បានឲ្យដឹងថា ថ្ងៃនេះ​ដោយ​មាន​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ហ៊ុន ម៉ា​នី ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី​ចំនួន ២៧១ នាក់ និង​មាន​ស្ត្រី​ចំនួន ១២០ នាក់ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ វះកាត់​តូច សង្គ្រោះ​បឋម បង្រៀន សង្គ្រោះ បឋម ចែក​ឱសថ និង​ចាក់​វ៉ាក់សាំង​កូវី​ដ ១៩ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​ឥតគិតថ្លៃ​បាន​ចំនួន ២,៧៥៩ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ១,៩៣១ នាក់​។
​លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា បើ​មាន​អ្នកជំងឺ​ធ្ងន់​ដែល​មិន​អាច​ព្យាបាល​នៅ​កន្លែង​បានទេ ក្រុម​ការងារ​យើង​នឹង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​ឯកឧត្តម​តូច ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ថ្លែងថា ក្នុងនាម​ឯកឧត្តម​អភិបាលខេត្ត សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ហ៊ុន ម៉ា​នី សាខា​ខេត្ត​ស្វាយរៀង ដែល​បាន​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ ដោយ​ឥតគិតថ្លៃ​នាពេលនេះ ដែល​បាន​បញ្ជាក់​ឲ្យឃើញថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី តែងតែ​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស ដើម្បី​លើ​កម្ពស់​សុខមាលភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ នៅតាម​មូលដ្ឋាន ហើយ​បាន​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុង​ការចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការផ្ដល់​សេវា​សុខាភិបាល​ដោយ​ឥត​គិត​ថ្លៃ​នេះ​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ថ្នាក់កណ្តាល​បាន​ថ្លែងថា ក្នុង​រយៈពេល​១២​ឆ្នាំ (២ ធ្នូ ឆ្នាំ​២០១២ ដល់ ២៨ មករា ឆ្នាំ​២០២៤)​ដែល​បាន​បង្កើតឡើង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ហ៊ុន ម៉ា​នី និង​ក្រោម​ការដឹកនាំ​ដោយផ្ទាល់ ការចង្អុលបង្ហាញ​ជាប្រចាំ ប្រកប​ដោយ​ទស្សនវិស័យ​វែងឆ្ងាយ និង​ប្រាកដប្រជា​គួរឱ្យ​គោរព​កោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ដែល​មាន​ក្រុម​គ្រូពេទ្យ​ចំនួន ១២,០៦៩​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៦,៤៩៥​នាក់​បាន​ដឹកនាំ​និង​សម្របសម្រួល​ដោយ​លោក​ផ្ទាល់ បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ដោយ​ទទួលបាន​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ជាច្រើន​ឥត​គណនា ក្នុង​ការចូលរួម​អប់រំ​ផ្សព្វផ្សាយ ចាក់​វ៉ាក់សាំង​បង្កាកូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស សង្គ្រោះ​បឋម យក​សំណាករ​ក​វីរុស​កូវី​ដ​-១៩ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ក្នុង ២៥​រាជធានី​- ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំនួន ១៨២៣​លើក​, ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ១៣,១៥៣,៦២១​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៦,៧២៨,៧០៩​នាក់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.