ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មូលនិធិ GX Foundation ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល ដោយ​ផ្ដោត​លើ​ការព្យាបាល​ជំងឺភ្នែកឡើងបាយ និង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម

មូលនិធិ GX Foundation ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល ដោយ​ផ្ដោត​លើ​ការព្យាបាល​ជំងឺភ្នែកឡើងបាយ និង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ លោក Leung Chun-Ying ប្រធាន​មូលនិធិ GX Foundation និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ​ប្រជាជន​ចិន និង សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​នា​ឱកាស​នៃ​ជំនួប លោក​ប្រធាន​មូលនិធិ GX Foundation បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​លោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​មូលនិធិ​GX Foundation ជាមួយនឹង​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេលកន្លងមក ដោយ​បាន​បញ្ជាក់ថា​មូលនិធិ​បាន​ចុះ​នូវ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយនឹង​ក្រសួង​សុខាភិបាល ដើម្បី​សហកា​រលើ​ការថែទាំ និង​ការព្យាបាល​ជំងឺភ្នែកឡើងបាយ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន នា​ពេលកន្លងមក​។ បន្ថែម​ពី​នេះ លោក​ប្រធាន​មូលនិធិ បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​ការ​បន្ត​កិច្ចសហប្រតិបត្តិការ និង​គម្រោង​ពង្រីក​កម្មវិធី​ចំនួន​ពីរ ដោយ​សហការ​ជាមួយនឹង​ក្រសួង​សុខាភិបាល​៖ ទី​១). ការពង្រីក​នូវ​ការផ្ដល់​សេវា​ពិនិត្យ និង ព្យាបាល​ជំងឺភ្នែកឡើងបាយ​ទៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ថ្មីៗ បន្ថែមទៀត និង ទី​២). ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​សម្តែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់ មូលនិធិ GX Foundation នៅ​ក្នុង​ការគាំទ្រ​ទៅដល់​វិស័យ​សុខាភិបាល​កម្ពុជា នា​ពេលកន្លងមក ជាពិសេស​ការរួមចំណែក​របស់​មូលនិធិ នៅក្នុង​ការផ្តល់​សេវា​ពិនិត្យ និង ព្យាបាល​ជំងឺភ្នែកឡើងបាយ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​មួយចំនួន និង​បាន​ស្វាគមន៍​ចំពោះ​គម្រោង​នៃ​ការពង្រីក​កម្មវិធី​របស់​មូលនិធិ ក្នុង​ការគាំទ្រ​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​បន្ថែម​ទៀត ដូចជា​កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម ។ ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ទៅ​ដល់​មូលនិធិ GX Foundation ឱ្យ​បន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ ទៅលើ​កម្មវិធី​ទាំងនេះ ជាមួយនឹង​ក្រសួង​សុខាភិបាល​បន្ថែម​ទៀត ជាពិសេស ក្នុង​ការកំណត់​នូវ​បណ្តា​ខេត្ត​គោលដៅ​ថ្មីៗ សម្រាប់​ការផ្ដល់​សេវា​ពិនិត្យ និង ព្យាបាល​ជំងឺភ្នែកឡើងបាយ និង កម្មវិធី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម​៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.