ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ទប់ស្កាត់​អ្នកបើកបរ​មាន​ជាតិ​អាល់​កុល

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ទប់ស្កាត់​អ្នកបើកបរ​មាន​ជាតិ​អាល់​កុល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​: អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់ ប្រកបដោយ​ការទទួលខុសត្រូវ តាម​បទបញ្ជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើស​ពិសេស​បទល្មើស​ព្រហ្មទណ្ឌ ក្មេង​ទំនើង ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​បង្កា ទប់ស្កាត់ បទល្មើស​ចរាចរណ៍ អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ធ្វើយ៉ាងណា​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មាន​កម្រិត​ទាប​បំផុត​។​

​នៅ​យប់​ថ្ងៃទី​២៧-២៨ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ កម្លាំង​នគរបាល​ជំនាញ​ខេត្ត កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កម្លាំង​នគរបាល​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​៩ ទូទាំង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ដង​ផ្លូវ ទប់ស្កាត់​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ (​ទប់ស្កាត់​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​) ដើម្បី​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។​

​ជា​លទ្ធផល​ប្រតិបត្តិការ កម្លាំង​នគរបាល​យើង​បាន​ធ្វើការ -​អប់រំ​ម្ចាស់​មធ្យោបាយ និង អ្នករួមដំណើរ​ចំនួន​១៤៨៦​នាក់ ស្រី​៤៣៩​នាក់ -​ត្រួតពិនិត្យ​លើ​មធ្យោបាយ​រថយន្ត​តូច​ធំ​ចំនួន​៤២៩​គ្រឿង , ម៉ូតូ​ចំនួន​៣៨១​គ្រឿង , គោយន្ត​កន្ត្រៃ​ចំនួន​១៥​គ្រឿង​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.