ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់តាំង​តំណាង​នាំយក​អំណោយ​និង​ថវិកា​ជូន​ក្រុមគ្រួសារ​សព​ស្ត្រី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ស្វាយចេក ដែល​បន្សល់​ទុក្ខ​កូនស្រី​ចំនួន​៤​នាក់​

លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់តាំង​តំណាង​នាំយក​អំណោយ​និង​ថវិកា​ជូន​ក្រុមគ្រួសារ​សព​ស្ត្រី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ស្វាយចេក ដែល​បន្សល់​ទុក្ខ​កូនស្រី​ចំនួន​៤​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០២៤​លោក​ឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស​តំណាង​លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​នាំយក​អំណោយ​និង​ថវិកា​ដេ​ី​ម្បី​ជួយ​រំ​លេក​ទុក្ខ​ក្រុមគ្រួសារ​សព​ស្ត្រី​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ស្ថិតនៅ​ភូមិ​ផ្ចឹក ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។

​អំណោយ​រួមមាន​:១,​អង្ករ​ចំនួន​៥០​គីឡូក្រាម​២,​ម្សៅ​ទឹកដោះគោ​ចំនួន​៧​កំប៉ុង​,​ដប​ទឹកដោះគោ​ចំនួន​៤,​ខោ​ទឹកនោម​ចំនួន​២​ដុំ​,​ទឹក​សុទ្ធ​ចំនួន​មួយ​កេះ​និង​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល​ ។

​ថ្លែង​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ពី​សំណាក់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ និង​រូបលោក​ផ្ទាល់​បាន​សម្ដែង​នូវ​ការ​រំ​លេក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​ចំពោះ​ការបាត់បង់​ភរិយា​និង​ម្ដាយ​ជាទីគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ដែល​ធ្លាប់​ផ្ដល់​ព្រហ្មវិហារ​ធម៌​ដ៏​កក់ក្ដៅ​ចំពោះ​ក្រុមគ្រួសារ​កន្លងមក​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ស្ត្រីរ ស្ត្រី​ដែល​បាន​ជួបឧ​ប​ភេទគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៤ នោះ​មានឈ្មោះ សៃ បូរី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ផ្ចឹក ឃុំ​តា​ផូ ស្រុក​ស្វាយចេក​-​ប្តី​ឈោះ ម៉ុយ ម៉ុល់ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្ចឹក ឃុំ​តា​ផូ ស្រុក​ស្វាយចេក មានកូន​៤​នាក់ ស្រី​ទាំងអស់ ហើយ​ស្រី្ត​រងគ្រោះ​មាន​កូនភ្លោះ​២​នាក់ កើត​ទើប​បាន​១​ខែ​កន្លះ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.