ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អបអរសាទរ​! ក្រុងកែប ទទួលបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​លើ​ក​ទី​៤ ឆ្នាំ​២០២៤-២០២៦

​អបអរសាទរ​! ក្រុងកែប ទទួលបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​លើ​ក​ទី​៤ ឆ្នាំ​២០២៤-២០២៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​វៀង​ចន្ទន៍​)៖ ក្រុងកែប នៃ​ខេត្ត​កែប ទទួលបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​លើ​ក​ទី​៤ ដែល​មាន​សុពលភាព​ឆ្នាំ​២០២៤-២០២៦​។ ពិធី​ប្រកាស​ជ័យលាភី​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ATF-2024 ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​រាត្រី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ នា​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​។​
​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៤​នេះ រៀបចំ​ឡើង​ក្រោម​ប្រធានបទ «​អាស៊ាន​ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ​៖ ធានា​និរន្ត​ភាព​នៃ​អនាគត​អាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយ​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី​ទេសចរណ៍ និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​មកពី​ប្រទេស​សមាជិក​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា ក៏​ដូចជា​ប្រទេស​និង​អង្គការ​ដៃគូ​មួយចំនួន​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានឱ្យដឹងថា លទ្ធផល​នេះ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​រូប អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​ការចូលរួមរ​បស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប ដែល​នេះ​ជា​មោទនភាព​សម្រាប់​ខេត្ត​កែប និង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប ក៏​បាន​ចូលរួម​អរ​អរសាទរ​ចំពោះ​ការទទួល​បាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នេះ​ដែរ​៕

ដោយ សារី សារ៉ាត់

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.