ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​អំពាវនាវ​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​លើ​ដី​រដ្ឋ ដែល​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​ចំការ​អំពៅ​ត្រូវ​បញ្ឈប់​សកម្មភាព ដោយសារ​ក្រុមហ៊ុន​ចាប់ផ្តើម​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ​ឡើងវិញ

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​អំពាវនាវ​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ផល​លើ​ដី​រដ្ឋ ដែល​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​ចំការ​អំពៅ​ត្រូវ​បញ្ឈប់​សកម្មភាព ដោយសារ​ក្រុមហ៊ុន​ចាប់ផ្តើម​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ​ឡើងវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចូល​អាស្រ័យ​ផល​ដាំ​ដំណាំ​ផ្សេងៗ លើ​ដី​រដ្ឋ​ដែល​បាន​ចុះបញ្ជី​រួច​ជូន​ក្រុមហ៊ុន​វិនិយោគ​ចំការ​អំពៅ​របស់​ចិន សូម​បញ្ឈប់​សកម្មភាព​ដាំ​ដុះ ដោយសារ​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ការចេញ​អំពាវនាវ​របស់​អាជ្ញាធ​រ​ខេត្តព្រះវិហារ បាន​ធ្វើឡើង​ក្នុង​អង្គ​សន្និសីទ​សារព័ត៌មាន​មួយ​នា​រសៀល​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​វត្តមាន ឯកឧត្តម ណុប វុទ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោកស្រី ហែម សុ​គុណ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ ព្រមទាំង​តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម សំណង់ និង​សុរិយោដី​ខេត្ត តំណាង​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត លោក​អភិបាលស្រុក​ឆែ​ប និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ឯកឧត្តម ណុប វុទ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ បានលើកឡើង​ពី​ប្រវត្តិ​សវ​តា នៃ​ដំណើរការ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន​ទាំង​៥ ដែល​បាន​ចុះ​កិច្ចសន្យា​ជួល​ដី​រដ្ឋ​ដែល​បាន​ចុះបញ្ជី​រួច​ធ្វើ​ការវិនិយោគ​ដាំ​ដំណាំ​អំពៅ និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ លើ​កិច្ចសន្យា​រយះពេល​៥០​ឆ្នាំ លើ​ផ្ទៃដី​ដែល​បាន​ចុះបញ្ជី​រួច​ចំនួន​២០១៧៨.៧២​ហិកតា​។​
​ក្រុមហ៊ុន​ចិន​ទាំង​៥ ដែល​ទទួលបាន​សិទ្ធ​វិយោគ​រួមមាន​៖
*​ក្រុមហ៊ុន ឡាន ហ្វេ​ង ធ្វើ​ការវិនិយោគ​ស្ថិតក្នុង​ស្រុក​ជ័យ​សែន និង​ស្រុក​ត្បែងមានជ័យ​
*​ក្រុមហ៊ុន ហេង ណុ​ក វិនិយោគ​នៅ​ស្រុក​ជ័យ​សែន​
*​ក្រុមហ៊ុន រួយ ហ្វេ​ង វិនិយោគ​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែ​ប​
*​ក្រុមហ៊ុន ហេង យូ វិនិយោគ​នៅ​ស្រុក​ឆែប​
*​ក្រុមហ៊ុន ហេង រ៉​យ វិនិយោគ​នៅ​ស្រុក​ឆែប​។​

​ឯកឧត្តម ណុប វុទ្ធី បាន​ថ្លែង​បញ្ជាក់ទៀតថា ក្នុង​អំឡុង​នៃ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩ ក្រុមហ៊ុន​ទាំងនោះ​បាន​ផ្អាក​សហកម្ម​ភាព​ដាំ​ដុះ​ដំណាំ​ជា​បណ្តោះអាសន្ន ជាហេតុ​ធ្វើឱ្យ​ដី​ទំនេរ​បណ្តាលឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន បាន​ចូល​អាស្រ័យ​ផល​ដាំ​ដំណាំ​ផ្សេងៗ ប៉ុន្តែ​ដោយ​ការយោគយល់​របស់​អាជ្ញា​ធរ​ខេត្តព្រះវិហារ គឺ​បាន​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធ្វើ​កិច្ចសន្យា ពេល​ដែល​ប្រមូល​ផល​រួច​ត្រូវ​បញ្ឈប់​ការដាំដុះ​លើដី​វិនិយោគ​នេះ​តទៅទៀត តែ​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ដាំ​ដំណាំ​លើ​ដី​នេះ​ដដែល​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​បញ្ជាក់ទៀតថា ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​វិទ្យុ​មួយ​ផ្សាយ​ថា ក្រុមហ៊ុន​ចំការ​អំពៅ​បាន​ធ្វើ​ការប៉ះពាល់​លើ​ដី​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ចំនួន​៦០​ហិកតា ដែល​ករណី​នេះ ឯកឧត្តម ណុប វុទ្ធី បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា​ជា​រឿង​មិន​ពិត​នោះទេ ដោយ​ឯកឧត្តម​បញ្ជាក់ថា ករណី​ដី​ជាង​៦០​ហិកតា​នោះ គឺជា​ដីឯកជន​របស់​រដ្ឋ​ដែល​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន រួយ ហ្វេ​ង រួចហើយ មិន​ដូច​ការផ្សាយ​របស់​វិទ្យុ​នោះទេ​។​

​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​សួរថា តើ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ មាន​វិធានការ​បែបណា​ដើម្បី​បញ្ចប់​វិវាទ​ដី​នៅ​ក្រុមហ៊ុន​ចំការ​អំពៅ​នេះ​?

​ឯកឧត្តម ណុប វុទ្ធី បាន​ថ្លែងថា ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ គឺ​យក​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​អាជ្ញាធរ​ខេត្ត​មិន​ចង់​ឃើញ​បងប្អូន​មាន​ទោសទណ្ឌ​នោះទេ តែង​ព្យាយាម​ដោះស្រាយ​សម្របសម្រួល ក៏ដូចជា​ការអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ យើង​ត្រូវ​គោរព​ច្បាប់ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការអភិវឌ្ឍ​តទៅទៀត​៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.