ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ទទួល​ស្វាគមន៍ កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​-​ត្រាត ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវកា

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ទទួល​ស្វាគមន៍ កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​-​ត្រាត ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវកា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​រឹតចំណង​សម្ព័ន្ធ​មេត្រីភាព និង​បំពេញ​ការងារ​របស់​ប្រតិភូ​កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​–​ត្រាត ដែល​ដឹកនាំ​ដោយ​ឧត្តមនាវី​ត្រី ថា​ប៉ាត់ សុ​ផា​កាន នាយសេនាធិការ កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​–​ត្រាត​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ទីបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង នាយការិយាល័យ ផ្នែក ។​

​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​មានប្រសាសន៍ថា កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​–​ត្រាត ដែល​បាន​អញ្ជើញ​មក​កាន់​ទី​បញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ នា​ឱកាស​ពេលនេះ គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ដើម្បី​ពង្រឹង​សម្ព័ន្ធ​មេត្រីភាព កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ហើយ​លោក​មេបញ្ជាការ ក៏​បាន​ជូនពរ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​កងកម្លាំង​ការពារ​ព្រំដែន​ចន្ទបុរី​–​ត្រាត ឲ្យទទួល​បាន​ជោគជ័យ និង​ប្រកបដោយ​សុខ​សុវត្ថិភាព​។​

​ឆ្លើយតប​ក្នុង​ពិធី​នេះ លោក​ឧត្តមនាវី​ត្រី ថា​ប៉ាត់ សុ​ផា​កាន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និង​ថ្នាក់ដឹកនាំ កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល និង​ដិតដល់​ចំពោះ​គណ​:​ប្រតិភូ​កងកម្លាំង​ការពារ​ព្រំដែន​ច័ន្ទ​បុរី​–​ត្រាត ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ដើម្បី​រឹតចំណង​សម្ព័ន្ធ​មេត្រីភាព និង​បំពេញ​ការងារ​របស់​ប្រតិភូ​កងកម្លាំង​ការពារ​ព្រំដែន​ចន្ទ​បូរី​–​ត្រាត​នៅពេលនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.