ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ គណបក្ស​ប្រជាជន​កម្ពុជា​ដើរតួនាទី​ស្នូល​ក្នុង​ការកសាង​សន្តិភាព ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ជាតិ​មាតុភូមិ​, យើងទាំងអស់គ្នា​ប្តេជ្ញា​នាំយក​ជ័យ​ជន្នះ​ដ៏ត្រចះត្រចង់​ជូន​គណបក្ស​ប្រជាជនក​ម្ពុ​ជា​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នា​ខែ​កុម្ភៈ​ខាងមុខ​

​ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ គណបក្ស​ប្រជាជន​កម្ពុជា​ដើរតួនាទី​ស្នូល​ក្នុង​ការកសាង​សន្តិភាព ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ជាតិ​មាតុភូមិ​, យើងទាំងអស់គ្នា​ប្តេជ្ញា​នាំយក​ជ័យ​ជន្នះ​ដ៏ត្រចះត្រចង់​ជូន​គណបក្ស​ប្រជាជនក​ម្ពុ​ជា​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នា​ខែ​កុម្ភៈ​ខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

«​យើងទាំងអស់គ្នា​ប្តេជ្ញាចិត្ត​យក​ជ័យជម្នះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកប​ដោយ​លទ្ធផល​ត្រចះត្រចង់​និង​ប្រកបដោយ​មោទកភាព​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ ដើម្បី​គណបក្ស ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម បន្ត​ដឹកនាំ​ប្រទេស និង​បម្រើ​ជាតិ​និង​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​កាន់តែ​ខ្លាំង​ថែម​ទៀត​។ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ដើរ​តួនាទី​ស្នូល​ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ សម្រាប់​កម្ពុជា​»​។

​នេះ​ជា​ការប្តេជ្ញា​ចិត្ត​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត​ក្រចេះ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ជា​មួយអង្គ​បោះឆ្នោត ដែល​ធ្វើឡើង​នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ក្រចេះ​រួម​មាន​ឯកឧត្តម សរ ចំ​រ៉ុង អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ក្រចេះ រួម​នឹង​ឯកឧត្តម​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន​, ឯកឧត្តម អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រ​, សមាជិក​សមាជិកា​ក្រុមការងារ និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ក្រុង​ស្រុក​ទាំង​៧ នៃ​ខេត្ត​ក្រចេះ ។​

​តាមរយៈ​របាយការណ៍​របស់ ឯកឧត្តម ធុន គ្រី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​អនុប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត បានឱ្យដឹងថា នៅ​ខេត្ត​ក្រចេះ មាន​អង្គ​បោះឆ្នោត​សរុប​ចំនួន ៣០៣ នាក់ ក្នុងនោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ចំនួន ២៤៧ នាក់​។ ខេត្ត​ក្រចេះ ស្ថិត​នៅ​មណ្ឌល​ភូមិភាគ​ទី​៨ រួមមាន​: ខេត្ត​ក្រចេះ ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនៈគិរី មាន​ចំនួន ៦ អាសនៈ​។ បន្ទាប់​ពី​អស់លោក លោកស្រី​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រុង​ស្រុក ជម្រាបជូន​ពី​សភាពការណ៍​នយោបាយ​ជា​រួម​ក្នុង​មូលដ្ឋាន​ស្រុក​ក្រុង រួចមក ឯកឧត្តម​កិត្តិ​បណ្ឌិត ពេជ្រ ប៊ុនធិន បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន ៣ ទាក់ទង​ដំណើរការ​បោះឆ្នោត និង​ការធ្វើ​សកម្មភាព​ការងារ​នៅ​ទូទាំង ស្រុក ក្រុង​នៃ​ខេត្ត​ក្រចេះ ឱ្យ​ដំណើរការ​ទៅ​បាន​ល្អ​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ មានប្រសាសន៍​លើកឡើង​ពី​តួនាទី​ស្នូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​រំដោះ​ប្រទេស​និង​ប្រជាជន​កម្ពុជា​, ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​នាំ​យក​សុខសន្តិភាព​ពេញលេញ​និង​ការអភិវឌ្ឍ​ជូន​ជាតិ​កម្ពុជា និង​បាន​លើកឡើង​ថា​ការបោះឆ្នោត​គឺជា​មធ្យោបាយ​ប្រជា​ធិបតិ​បតេ​យ្យ​តែ​មួយគត់​ក្នុង​ការឡើង​ដឹកនាំ​អំណាច​។ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ស្នើ​ដល់​អង្គ​បោះឆ្នោត​ទាំង ២៤៧ រូប ត្រូវធ្វើ​យ៉ាងណា​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដើម្បី​អាច​អញ្ជើញ​ទៅ​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ឱ្យបាន​គ្រប់ៗ​គ្នា​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.