ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខូ​យ រី​ដា​៖ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​ឲ្យ​សាងសង់​ទំនប់​ទី​២ ជាបន្ទាន់ ជា​អាទិភាព ខណៈ​ដែល​គម្រោង​ទំនប់​ផ្សេងៗ​ទៀត បាន​និង​កំពុង​ដំណើរកា​រ និង​កំពុង​សាងសង់​ជា​បន្តបន្ទាប់

ឯកឧត្តម ខូ​យ រី​ដា​៖ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​ឲ្យ​សាងសង់​ទំនប់​ទី​២ ជាបន្ទាន់ ជា​អាទិភាព ខណៈ​ដែល​គម្រោង​ទំនប់​ផ្សេងៗ​ទៀត បាន​និង​កំពុង​ដំណើរកា​រ និង​កំពុង​សាងសង់​ជា​បន្តបន្ទាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​លើកឡើង​ថា ខេត្ត​ពោធិ៍សាត់ នឹង​កើតមានឡើង​សមិទ្ធផល​ថ្មីៗ​ល្អៗ​ជាច្រើន សម្រាប់​បម្រើ​ប្រយោជន៍ ក៏ដូចជា​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ ជាក់ស្តែង​ដូចជា​បញ្ហា​ខ្វះខាត​ទឹក ត្រូវបាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ឲ្យ​សាងសង់​ទំនប់​ទី​២ ជាបន្ទាន់ ជា​អាទិភាព ខណៈ​ដែល​គម្រោង​ទំនប់​ផ្សេងៗ​ទៀត បាន​នឹង​កំពុងដំណើរការ និង​កំពុង​សាងសង់​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​លើកឡើង​បែប​នេះ នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែ​មករា និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត ស្ថាប័ន​តុលាការ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អភិបាល​ស្រុក​ក្រុង ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៤៩ ប្រមាណ​ជាង​២០០​នាក់​។​

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ ដល់​មន្ទីរ​ជំនាញ និង​រដ្ឋបាល​ស្រុក​ក្រុង ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការចុះ​ជួយ​អន្តាគ​មន៍ ពាក់ព័ន្ធ​ទៅនឹង​ការ​ចែកចាយ​ទឹក សម្រាប់​ស្រូវ​រដូវប្រាំង​ជូន​ប្រជាកសិករ ទោះ​ជា​មិន​បាន​១០០%​ក៏ដោយ ក៏​យើង​បាន​អស់ពី​លទ្ធភាព និង​បាន​រួចផុត​ពី​ការខូចខាត​បាន​មួយចំណែក​ធំ​។ តែ​ទោះជា​យ៉ាងនេះ ទាំង​មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​បន្ត​ត្រួតពិនិត្យ តាមដាន​ឱ្យបាន​ជាប់​ជាប្រចាំ មិន​ត្រូវ​ធ្វេសប្រហែស​នោះឡើយ នេះ​ដោយសារ​តែ​ឆ្នាំនេះ ការ​ធ្វើ​ស្រែប្រាំង​របស់​ប្រជាកសិករ បាន​អនុវត្ត​លើស​ផែនការ​កំណត់ ជាមួយនឹង​តម្លៃ​ស្រូវ​ខ្ពស់​ផងដែរ​។​

​ឯកឧត្តម​បាន​ដាក់ចេញ​នូវ​ផែនការ​យ៉ាង​ម៉ឺងម៉ាត់ ទៅ​ដល់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់ ជាពិសេស​កងកម្លាំង​ប្រ ដាប់​អាវុធ​ទាំង​៣ ត្រូវ​សហការ​ចូលរួម​បង្កា​បង្ក្រាប នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ឱ្យ​បាន​ដូច​ភ្លៀងរលឹម ក្នុង​ការអនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​» នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ផ្តល់​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ដែល​កន្លងមក​នេះ​ពិនិត្យឃើញថា នៅ​មាន​ករណី​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ តែងតែ​កើតមាន​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​មនុស្ស និង​ខូចខាត​ទ្រព្យសម្បត្តិ ដោយសារ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​។​

​ចំពោះ​បញ្ហា​សណ្តាប់​សាធារណៈ សូមឱ្យ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចាត់​នូវ​វិធានការ​ឱ្យបាន​ល្អ តាម​តំបន់​ប្រជុំជន ព្រោះថា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ឯកឧត្តម​បាន​ខិតខំ​កៀងគរ​អ្នកវិនិយោគ ដើម្បី​ឱ្យ​ខេត្ត​ពោធិ៍សាត់​យើង ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​ជាក់​ជាមិនខាន​។ ឯកឧត្តម​ក៏​សូម​ឱ្យ​គ្រប់​មន្ទីរ អង្គភាព រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់ ចូលរួម​សម្អាត​បរិស្ថាន​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ស្រប​តាម​ការវាយតម្លៃ របស់​គណៈកម្មការ​ខេត្ត ក្នុង​ការប្រឡងប្រណាំង ដើម្បី​ទទួលបាន​រង្វាន់ សម្រាប់​ស្រុក ក្រុង ឃុំ សង្កាត់ ដែល​លេចធ្លោ​។​

​ឯកឧត្តម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សូមឱ្យ​គ្រប់​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវ​តាមដាន​អំពី​សកម្មភាព បាតុភាព​កើត​នៅនឹងកន្លែង ព្រមទាំង​ឆ្លើយតប​ធ្វើ​ការដោះស្រាយ បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ​ជ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់​ពេលវេលា​។ ជាមួយគ្នា​នោះ​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន ការ​រុក​ទន្ទ្រាន​ដីព្រៃ បទល្មើស​ជលផល គ្រឿងញៀន​។​ល​។​… ដោយឡែក​ឆ្នោត​ឡូតូ សូម​ឱ្យ​សមត្ថកិច្ច​ជំនាញ ចុះ​ពិនិត្យ​ឡើងវិញ អំពី​អាជ្ញាប័ណ្ណ​ដែលមាន​។ បន្ត​ការខិតខំ​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​ឱ្យបាន​ល្អ និង​ត្រូវ​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ភាពជឿជាក់ ពី​សំណាក់​មហាជន ប្រជាជន និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​។​

​សូមបញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏​មាន​ការចូលរួម​លើកឡើង ពី​មន្ទីរ​សុខាភិបាល មន្ទីរ​ប្រៃសណីយ៍ មន្ទីរ​ផែនការ​ខេត្ត និង​ស្ថាប័ន មួយចំនួនទៀត ដែល​បាន​លើកឡើង អំពី​ផែនការ​សកម្មភាព​សម្រេច​បាន​នា​ពេលកន្លងមក និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.