ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បញ្ចុះ​បឋមសិលា​សាងសង់​អគារ រដ្ឋបាល​កងរាជអាវុធហត្ថ​ចល័ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត របស់​កងរាជអាវុធហត្ថ​ក្រុង​បាវិត

បញ្ចុះ​បឋមសិលា​សាងសង់​អគារ រដ្ឋបាល​កងរាជអាវុធហត្ថ​ចល័ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត របស់​កងរាជអាវុធហត្ថ​ក្រុង​បាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​អគារ​រដ្ឋបាល​កងរាជអាវុធហត្ថ​ចល័ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត របស់​កងរាជអាវុធហត្ថ​ក្រុង​បាវិត ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លុង សង្កាត់​បាទី ក្រុង​បាវិត​។​

​ក្រោម​ការ​ការយកចិត្ត​ទុកដាក់ របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លើកទឹកចិត្ត​ដល់​បណ្តា​រាជធានី​-​ខេត្ត ឲ្យ​យកចិត្តទុកដាក់​លើ​កា​ងារ​កសាង​អង្គភាព​ពី​ថ្នាក់​ខេត្ត ដល់​ក្រុង​-​ស្រុក ដើម្បី​សម្រេច​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​។​

​ទន្ទឹម​នឹង​ការយកចិត្តទុកដាក់ ពី​សំណាក់​លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្នុងនោះ កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ធ្វើឲ្យ​កម្លាំង​អាវុធហត្ថ​ខេត្ត ចូល​រួមចំណែក​អនុវត្ត​នូវ​បទបញ្ជា ក្នុង​ការបង្ការ ទប់​ស្តាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ បាន​ទាន់ពេលវេលា ជា​ពិសេស​បាន​អនុវត្ត​នូវ​កិច្ច​ការងារ​ស្នូល​សំខាន់ៗ រួមមាន​៖
* ការងារ​កសាង​ធនធានមនុស្ស ការងារ​កសាង​អង្គភាព កន្លែង​ស្នាក់នៅ កន្លែង​ធ្វើ​ការងារ​អប់រំ​ហ្វឹកហ្វឺន​លើ​កម្ពស់​សមត្ថភាព
* ការងារ​ធានា​មធ្យោបាយ​គ្រឿង​បំពាក់ ជាពិសេស​ការចិញ្ចិម​ថែទាំម​សុខភាព​កងទ័ព និង​អនុវត្ត​គោលនយោបាយ លើកទឹកចិត្ត​ដោះស្រាយ​ទុក្ខលំបាក ក្នុង​កងរាជអាវុធហត្ថ តាមយៈ​ការខិត​ខំប្រឹង​ប្រែ​ង​ទាំងអស់នេះ បាន​ធ្វើឲ្យ​កងរាជអាវុធហត្ថ​ខេត្ត​មាន​ភាពរឹងមាំ ហើយ​ធានា​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​នូវ​តួនាទី​ភារកិច្ច ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ពង្រឹង​ការអនុវត្ត​ច្បាប់ បង្ក្រាប​បទ​ល្មើ​ល រួមចំណែក​ក្នុង​ការថែរក្សា បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែល​ជា​លក្ខណៈ​មិន​អាច​ខ្វះ​បាន​ក្នុងការ​សាង និង​អភិវឌ្ឍន៍ ការរីកចម្រើន​ជា​លំដាប់​របស់​ប្រទេសជាតិ​។​
​ជាមួយគ្នានេះ អគារ​សេនាធិការដ្ឋាន អគារ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​បាន​សាងសង់​រួច នឹង​កំពុង​ដំណើរការ​សាងសង់​ជា​បន្តបន្ទាប់ ជាក់ស្តែង​អគា​រកង​អន្តរាគមន៍ កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ដែល​សាងសង់​លើ​ផ្ទៃដី​ថ្មី​ទំហំ ៨,២៧៨ ម៉ែត្រការ៉េ បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​នៅ​ថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.