ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំប្រជុំត្រួតពិនិត្យស្ថានភាពរស់នៅរបស់ជនអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តូច ពិដោឡា អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួផែនការងារអត្តសញ្ញាណកម្ម ព្រមទាំងមានការចូលរួមពីលោក លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរង នាយផ្នែកទទួលការងារគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៦៧ ។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពនៃការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ដោយបញ្ជាក់ថា៖ ជនបរទេសអន្តោប្រវេសន៍ដែលមានប្រកាសទទួលស្គាល់និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ផ្លូវការក្នុងបញ្ជីប្រថាប់ត្រារបស់ក្រសួងមហាផ្ទៃទាំង០៩ស្រុក ក្រុង ដែលបានបិទឱសានវាទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនសំណុំឯកសារទៅនាយកដ្ឋានអន្តោប្រវេសន៍ចំនួន៤២២គ្រួសារ សមាជិករួមចំនួន៩០៥នាក់( ស្រី៣៦៥នាក់ ) អាយុ១៨ឆ្នាំឡើង ៦៤៦នាក់ (ស្រី២៤៣នាក់) និងបានធ្វើបញ្ជីប្រថាប់ត្រាជនបរទេសអន្តោប្រវេសន៍ដែលមានប្រកាសទទួលស្គាល់មានចំនួន៣៩៧គ្រួសារ មនុស្សរួម៦៦៤នាក់ (ស្រី២៥៧នាក់) អាយុ១៨ឆ្នាំឡើង ៥៦៥នាក់ (ស្រី២០៦នាក់) អាយុ១៨ឆ្នាំចុះ៩៩នាក់ ស្រី៥១នាក់ (មកពីខេត្តផ្សេងៗចំនួន២គ្រួសារ មនុស្សរួម១០នាក់ (ស្រី៦នាក់ ) ។ ខេត្តបន្ទាយមានជ័យ មាន៥សញ្ញាតិក្នុងនោះសញ្ញាតិវៀតណាមចំនួន៣៤៦គ្រួសារ មនុស្សរួមចំនួន៦១១នាក់(ស្រី២៥៣នាក់), សញ្ញាតិឡាវចំនួន៤គ្រួសារ មនុស្សរួមចំនួន៤នាក់(ស្រី១នាក់) , សញ្ញាតិមីយ៉ាន់ម៉ាចំនួន៥គ្រួសារ មនុស្សរួមចំនួន៥នាក់ , សញ្ញាតិចិន២គ្រួសារ មនុស្សរួម២នាក់ ,សញ្ញាតិថៃចំនួន៤០គ្រួសារ មនុស្សរួម៤២នាក់ ស្រី៣នាក់) ។
លោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជនបរទេសអន្តោប្រវេសន៍ ដែលមានប្រកាសទទួលស្គាល់ក្នុងខេត្តបន្ទាយមានជ័យមានចំនួន៣៩៥គ្រួសារ មនុស្សរួម៦៦១នាក់ (ស្រី២៥៩នាក់) អាយុ១៨ឆ្នាំឡើងចំនួន៥៩៤នាក់(ស្រី២២៦នាក់) អាយុ១៨ឆ្នាំចុះចំនួន៦៧នាក់ (ស្រី៣៤នាក់) មាន៥សញ្ញាតិក្នុងនោះសញ្ញាតិវៀតណាមចំនួន៣៤៦គ្រួសារ មនុស្សរួមចំនួន៦១១នាក់(ស្រី២៥៣នាក់), សញ្ញាតិឡាវចំនួន៤គ្រួសារ មនុស្សរួមចំនួន៤នាក់(ស្រី១នាក់) , សញ្ញាតិមីយ៉ាន់ម៉ាចំនួន៥គ្រួសារ មនុស្សរួមចំនួន៥នាក់ , សញ្ញាតិចិន២គ្រួសារ មនុស្សរួម២នាក់ ,សញ្ញាតិថៃចំនួន៤០គ្រួសារ មនុស្សរួម៤២នាក់ ស្រី៣នាក់) ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោតូច ពិដោឡា អនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់ការិយាល័យជំនាញ អធិការរង នាយផ្នែកនិងនាយប៉ុស្តី ត្រូវត្រួតពិនិត្យជំរឿនជនបទេសអន្តោប្រវេសន៍ឲ្យបានជាប់លាប់ក្នុងវិសាលភាពដែលខ្លួនគ្រប់គ្រង ពិនិត្យពីបញ្ជីប្រថាប់ត្រានិងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់គាត់ បើហួសសុពលភាពត្រូវជម្រុញឲ្យគាត់បន្តសុពលភាព ចំពោះកូនកើតមកត្រូវមានប័ណ្ណបញ្ជាក់កំណើតជាកូនរបស់គាត់ពិតប្រាកដនៅពេលគ្រប់អាយុ១៨ឆ្នាំឡើងគឺត្រូវ ជម្រុញឲ្យគាត់មកស្នើសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ។
លោកឧត្តមសេនីយ៍ទោ តូច ពិដោឡា បានបញ្ជាក់ថា៖ទី១/-ជនបរទេសពុំមែនអន្តោប្រវេសន៍ជាប្រភេទអ្នកទេសចរណ៍ឆ្លងកាត់ និយោគបុគ្គលមកធ្វើពាណិជ្ជកម្មក្នុងប្រទេសយើងអាចធ្វើច្បាប់ស្តីពីអន្តោប្រវេសន៍ប្រទេសរបស់យើង ដូច្នេះជនបរទេសពុំមែនអន្តោប្រវេសន៍គឺចាត់ទុកក្នុងមាត្រាទី៨នៃច្បាប់ស្តីពីអន្តោប្រវេសន៍ ។២/-ជនបរទេសអន្តោប្រវេសន៍ដែលយើងគ្រប់គ្រងរាល់ថ្ងៃ ។ ៣/-ជនបរទេសដែលយើងចាត់ទុកជាអ្នកវិយោគពលករ មកធ្វើការដាក់វិនិយោគក្នុងប្រទេសកម្ពុជា និងមួយទៀតជាប្រភេទទី៤ជាជនភៀសខ្លួនដែលឆ្លងកាត់ចូលមកតាមច្រករបៀង យើងត្រូវគ្រប់របៀបណាទី១/-ជនបរទេសមិនមែនអន្តោប្រវេសន៍ ការចេញ-ចូលត្រូវប្រើលិខិតឆ្លងដែនឬឯកសារដែលមានតម្លៃស្មើ ហើយមានសុពលភាពប្រសិនជាគ្មានលិខិតឆ្លងដែនឬឯកសារនោះទេ ជាជនអន្តោប្រវេសន៍ខុសច្បាប់ ។២/-ជនបរទេសអន្តោប្រវេសន៍ដូចយើងគ្រប់គ្រងរាល់ថ្ងៃនេះ ជនបរទេស ដើម្បីក្លាយជាជនបរទេសអន្តោប្រវេសន៍ត្រូវមានការទទួលស្គាល់ដោយប្រកាសដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើគ្មានប្រកាសទេគឺមិនមែនជាជនអន្តោប្រវេសន៍នោះទេ ជនអន្តោប្រវេសន៍ជាជនដែលរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ៕




