ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ប្រជល់មាន់​ចល័ត មួយកន្លែង​ដកហូត​បាន​តែ​វត្ថុតាង​សម្ភារៈ​ដោយឡែក​មនុស្ស​រត់​ចែក​ជើង​គ្នា​អស់

បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ប្រជល់មាន់​ចល័ត មួយកន្លែង​ដកហូត​បាន​តែ​វត្ថុតាង​សម្ភារៈ​ដោយឡែក​មនុស្ស​រត់​ចែក​ជើង​គ្នា​អស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​) សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ប្រជល់មាន់​ចល័ត​មួយកន្លែង ស្ថិតនៅ ចំណុច​ផ្ទះ​ទុក​ចោល​ក្នុង​ចម្ការ​ស្វាយចន្ទី​ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​ត្រពាំង​សាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ នេះ​បើ​តាម​ការដឹង​ពី​លោក​វរសេនីយ៍ទោ​លោក​ជ័យ​វាសនា​អធិការ នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ នៅ​ថ្ងៃ​ទី ២៥​ខែ​មករា​ឆ្នាំ​២០២៤​នេះ​។​

​កិច្ចប្រតិបត្តិការ ចុះបង្ក្រាប​សង្វៀន​ប្រជល់មាន់​មួយ​កន្លែង​នេះ​ផង​ដែរ​ធ្វើ​ឡើង តាម​បទបញ្ជា ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោហួ​ត​សុធី​ស្នងការ​នៃ​ស្នងការន​គរ​បាល​ខេត្ត​ឧត្តរមានជ័យ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ទោ​ជ័យ​វាសនា​អធិការ នគរបាល​ស្រុក​ត្រពាំង​សាប​ដឹកនាំ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​និង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ជាច្រើន​នាក់​ចុះ​ធ្វើ​ការបង្ក្រាប​ទីតាំង​ជល់​មាន់​ចល័ត​មួយ​កន្លែង​ស្ថិតនៅ ត្រង់​ចំណុច​ខាងលើ​។​

​គួររំលឹកថា កាលពី​អំឡុង​ថ្ងៃទី​២១​ខែ​មករា​ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មីៗ​នេះ​បន្ទាប់ពី​មាន​ពត៌មាន​ផុស​នៅលើ​បណ្តាញ​សង្គម​ថា មានការ​លួច​លេងល្បែង​ប្រជល់មាន់​ខុសច្បាប់​មួយកន្លែង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ ភ្លាមៗ​នោះ​លោកស្នងការ​ដាក់បទបញ្ជា​ឲ្យកម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​តែម្តង​។​

​នៅ​ចំពោះមុខ កម្លាំង​ជំនាញ​បង្ក្រាប​និង​ដកហូត​វត្ថុតាង​រួមមាន ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ ការុង​ហ៊ុមព័ទ្ធ​ធ្វើ​ជា​រង្វង់​មូល​ដើម្បី​ប្រជ​ល់លេង​មាន់​និង​ស៊ុុម ២២​ការុង ការុង​ដាក់​មាន់​ចំនួន​០៣ ដាក់​កត់​បក្សី​កីឡា​ចំនួន​០៨ ទ្រុង​ដែក​សម្រាប់​ក្រុង​ដាក់​មាន់​ចំនួន​០១ ស្កុត​រុំ​ខ្នាយ​មាន់​ជាច្រើន​ទៀត​។

​បច្ចុប្បន្ន​វត្ថុតាង ដែល​ដកហូត​បាន​ត្រូវបាន​កម្លាំង​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការ នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ដោយឡែក ក្រុមអ្នកលេង​បាន​រត់ បាតជើង​ស​ព្រាត​អស់​នៅ​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.