ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្ពុជា​មាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ និង​មាន​ស្ថាប័ន​ព័ត៌មាន​ចុះបញ្ជី​ជាង​២​ពាន់​អង្គភាព​

កម្ពុជា​មាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ និង​មាន​ស្ថាប័ន​ព័ត៌មាន​ចុះបញ្ជី​ជាង​២​ពាន់​អង្គភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា កម្ពុជា​មាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ និង​មាន​ស្ថាប័ន​ព័ត៌មាន​ចុះបញ្ជី​ជាង​២​ពាន់​អង្គភាព​។​

​ឯកឧត្តម​បញ្ជាក់​ដូច្នេះ​ថា​៖ «​នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ ដែល​ក្នុងនោះ ក្នុងនោះ​មាន​អ្នកស្នើសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន មាន​ចំនួន​ជិត ៤​ពាន់​នាក់​»​។​

​បើ​តាម​ឯកឧត្តម នេត្រ ភ​ក្ត្រា​, បច្ចុប្បន្ននេះ ស្ថាប័ន​ព័ត៌មាន​ទាំង​បុរាណ និង​ទំនើប ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ជាង ២​ពាន់​អង្គភាព រួមមាន គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ ៩៣៨​អង្គភាព កាសែត​ចំនួន ៤៤៧​អង្គភាព សមាគម​សារព័ត៌មាន ៥២​អង្គភាព ទស្សនា​វ​ដ្តី ១៩៤​អង្គភាព ព្រឹត្តិបត្រ ២១​អង្គភាព រោង​ពុម្ភ ១១៣​អង្គភាព សៀវភៅ​ចំនួន ២២​អង្គភាព ទីភ្នាក់ងារ​ព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង ២៧​អង្គភាព ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ២​អង្គភាព ស្ថានីយ​វិទ្យុ FM រាជធានី​ភ្នំពេញ និង​ខេត្ត ២៨៣​អង្គភាព និង​វិទ្យុ AM ភ្នំពេញ ចំនួន​១ ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ១៩​ស្ថានីយ៍ និង​ផ្សាយ​បន្ត ១៦៥​ស្ថានីយ៍​។ ស្ថានីយ៍​ទូរទស្សន៍​ឌីជីថល ១២​ស្ថានីយ៍ និង​ទូរទស្សន៍​អន​ឡាញ ១០​ស្ថានីយ៍ ទូរទស្សន៍​ខ្សែកាប រាជធានី​ភ្នំពេញ និង​តាម​ខេត្ត ចំនួន ៤៤​ស្ថានីយ៍ និង​ទូរទស្សន៍​អាណា​ឡូ​ក ១៤៤​ស្ថានីយ៍ ប្រព័ន្ធ OOT ៨​ស្ថានីយ៍ និង​ប្រព័ន្ធ​ផ្កាយរណប ចំនួន​២​។​

​សូមជម្រាបថា កន្លងមក ឯកឧត្តម នេត្រ ភ​ក្ត្រា បានប្រកាសថា ក្រសួង​ព័ត៌មាន ជា​ស្ថាប័ន​តែមួយ​គត់​ក្នុង​ការចេញ​កាត​សម្គាល់​អ្នកសារព័ត៌មាន​។​

​ក្នុងឱកាស​នោះ​ដែរ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សារព័ត៌មាន​ដើរតួនាទី​សំខាន់ ក្នុង​ការចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែក​លើ​នីតិរដ្ឋ​, ផ្តល់​ព័ត៌មាន​ពិត​, ផ្តល់​ការអប់រំ​, ចូលរួម​ចំណែក​កែលម្អ​សង្គម និង​បង្ហាញ​សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងថា ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការថែរក្សា​តម្លៃ​របស់​អ្នកសារព័ត៌មាន​។ ដើម្បី​ថែរក្សា​តម្លៃ​សារព័ត៌មាន អ្នកសារព័ត៌មាន​ត្រូវ​រួមគ្នា​ការពារ​កុំ​ឱ្យ​អ្នកសារព័ត៌មាន​ប្រព្រឹត្ត​ទង្វើ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.