ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អញ្ជើញ​ចូលរួម​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អញ្ជើញ​ចូលរួម​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ នៅ​សណ្ឋាគារ​សុខា រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចូលរួម​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រសាសន៍​ឱ្យដឹងថា​៖ ក្រសួង​ព័ត៌មាន ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឱ្យ​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ក្នុង​នោះ​ផ្ដល់​ព័ត៌មាន និង​ផ្សព្វផ្សាយ​ការ​ពិត​ពី​កម្ពុជា​តាមរយៈ​ព្រឹត្តិបត្រ កាសែត ទស្សនា​វ​ដ្តី រូបថត វិទ្យុ ទូរទស្សន៍ និង​ផ្សព្វផ្សាយ​តាម​អេឡិចត្រូនិច អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម និង​គ្រប់គ្រង​សេវាកម្ម​នានា ដែល​ទាក់ទង​ការចេញផ្សាយ​ផលិតផល​ព័ត៌មាន​សោតទស្សន៍ គាំពារ​សិទ្ធិ​សេរី ភាព​សារព័ត៌មាន និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ អង្គការ​សារព័ត៌មាន និង​សោតទស្សន៍​អន្តរជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​បន្ត​ថា​៖ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​នីតិកាល​ទី​៦ និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​នីតិកាល​ទី​៧ វិស័យ​ព័ត៌មាន និង​សោតទស្សន៍​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត ស្រប​តាម​ការវិវត្ត​រីកចម្រើន​នៃ​បច្ចេកវិទ្យា ព័ត៌មាន​នា​ពេលបច្ចុប្បន្ន ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​ភាព​ចម្រុះ និង​គ្រប់​ទស្សនៈ បាន​និង​កំពុង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាងសកម្ម ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន ព្រឹត្តិការណ៍ ឬ​ហេតុ​ការ​ផ្សេងៗ ដែល​បាន​កើតឡើង​ទាំង​ក្នុងប្រទេស និង​ពិភពលោក ហើយ​បន្ថែម​ពីលើ​នេះ ភាព​សម្បូរបែប នៃ​មធ្យោបាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ក៏​បានអនុញ្ញាត​ឱ្យ​សាធារណជន​អាច​ទទួលបាន​ព័ត៌មាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ផងដែរ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​លើកឡើងថា​៖ សម័យនេះ ជា​សម័យ​ឌីជីថល​ហើយ ដូច្នេះ​យើង​មិន​ត្រឹមតែ​ប្រើប្រាស់​ឌីជីថល​ដើម្បី​ទទួល​ព័ត៌មាន​នោះ​ទេ ប៉ុន្តែ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល គឺ​ដើម្បី​ទទួល​ព័ត៌មាន និង​ដោះស្រាយ ហើយ​នេះ​គឺជា​កិច្ចការ​ដ៏​សំខាន់ របស់​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​ការដឹកនាំ​បម្រើ​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋា​រដ្ឋាភិបាល​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ វិស័យ​ព័ត៌មាន​មាន​តួនាទី​សំខាន់​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាមរយៈ​ការផ្តល់​ព័ត៌មាន​ពិត ដូច្នេះ​អ្នកសារព័ត៌មាន​ត្រូវ​រក្សា​តម្លៃ​សារព័ត៌មាន ដើម្បី​ជៀសវាង​ការប្ដឹង​ផ្ដល់​គ្នា​ទៅ​ដល់​តុលាការ ព្រមទាំង​ការគោរព​ក្រមសីលធម៌​សារព័ត៌មាន​បាន​ខ្ជាប់ខ្ជួន គឺ​បាន​ជួយ​រក្សា​តម្លៃ​នៃ​វិជ្ជាជីវៈ​ឱ្យបាន​រឹងមាំ ហើយ​ជាមួយគ្នានេះ សម្តេច​ធិបតី​បាន​ថ្លែង កោតសរសើរ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល បាន​បំពេញការងារ​យ៉ាង​ល្អ ក្នុង​រយៈពេល​ជាង​៥​ខែ​មកនេះ ក្នុងការ​ប្រែក្លាយ​ក្រសួង​ព័ត៌មាន ទៅ​ជាសា្ថ​ប័ន​សាធារណៈ ប្រកបដោយ​គុណភាព និង​បុរេ​សកម្ម​។​

​ទន្ទឹមនេះ សម្តេច​ធិបតី ក៏បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការដឹកនាំ និង​គ្រប់គ្រង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​, ជាពិសេស​ស លទ្ធផល​ការងារ​ក្នុង​រយៈពេល​ជិត ៥ ខែ​ដំបូង របស់​ក្រសួង​ព័ត៌មាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ដែល​បាន និង​កំពុង​ជំរុញ​ប្រែក្លាយ​ក្រសួង​ព័ត៌មាន ទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​គុណភាព​, ប្រសិទ្ធភាព និង​បុរេ​សកម្ម ហើយ​លើសពីនេះ សម្តេច​ធិបតី ក៏​បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ដឹកនាំ​ក្រសួង​ព័ត៌មាន បាន​យ៉ាង​ល្អប្រសើរ ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍ កន្លងមក និង​ថែម​ទាំង​បាន​បណ្តុះបណ្តាល​មន្ត្រី​ជាច្រើនរូប ឱ្យ​ក្លាយ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​បន្តវេន​ដ៏​មាន​សក្តានុពល​របស់​រា​ជ​រដ្ឋាភិបាល​។​

​សូមបញ្ជាក់​ថា​៖ អង្គសន្និបាត​រយៈពេល ២​ថ្ងៃនេះ នឹង​មាន​ការធ្វើ​បទ​បង្ហាញ​ពី​ថ្នាក់ដឹកនាំ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ក្រសួង​ព័ត៌មាន​រួម​មាន អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ អគ្គនាយកដ្ឋាន​វិទ្យុជាតិ កម្ពុជា អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា (AKP) ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​សមិទ្ធផល​នានា ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​ចូលរួម​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​បទពិសោធ​ល្អៗ ដើម្បី​រិះរក​ដំណោះស្រាយ​សមស្រប ចំពោះ​បញ្ហា​ប្រឈម​នានា និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​សម្រាប់​ការអនុវត្ត​បន្ត​សំដៅ​លើកកម្ពស់​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ក្នុង​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​៕

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.