ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យ ដំណើរ​ចេញ​-​ចូល របស់​ពលករ​ខ្មែរ តាម​ព្រំដែន​ខេត្ត​ពោធិ៍សាត់​

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យ ដំណើរ​ចេញ​-​ចូល របស់​ពលករ​ខ្មែរ តាម​ព្រំដែន​ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច តំណាង លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល របស់​ពលករ​ខ្មែរ តាម​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ដំណើរ​ចេញ​-​ចូល របស់​ពលករ​ខ្មែរ តាម​ព្រំដែន​នៃ​ខេត្ត​ពោធិ៍សាត់​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨២៥ ឃុំ​ថ្មដា ស្រុក​វាលវែង ដោយ​បាន​ការចូលរួម​ពី​ឯកឧត្តម ហៀ​ម ឃួន អភិបាលរង​ខេត្ត​ពោធិ៍សាត់ ប្រតិភូ​ថ្នាក់​ជាតិ មេបញ្ជាការ មេបញ្ជាការរង វរៈ​ការពារ​ព្រំដែន ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​គួរ​ជម្រាបជូន​ថា គណៈកម្មការ​ចំពោះ​កិច្ច មាន​តួនាទី និង​ភារកិច្ច​៖

*​តាមដាន និង​ត្រួតពិនិត្យ ការអនុវត្ត​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី និង​បាតុភាព​ផ្សេងៗ ក៏ដូចជា​បញ្ហា​ប្រឈម​នានា ចំពោះ​ពលករ​ខ្មែរ ក្នុង​ការចេញ ចូល និង​ឆ្លងកាត់​ព្រំដែន​។​
*​ជំរុញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ នៅតាម​ព្រំដែន ដើម្បី​ជួយ​សម្រួល​ដំណើរ​ចេញ ចូល​របស់​ពលករ​ខ្មែរ ឲ្យបាន​ត្រឹមត្រូវ​
*​ទទួល និង​ដោះស្រាយ​បណ្ដឹងតវ៉ា​នានា របស់​ពលករ​ខ្មែរ ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្លងកាត់​ព្រំដែន​
*​សិក្សា​ស្រាវជ្រាវ​លើ​ប្រភព​បញ្ហា ឬ​ភាពមិនប្រក្រតី​នានា ដែល​បង្ក​ការរំខាន​ដល់​ដំណើរ​ចេញចូល ឬ​ប៉ះពាល់​ដល់​ផលប្រយោជន៍ របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​
*​រៀបចំ​ឲ្យមាន​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់មិ​ន​ប្រក្រតី​
*​ធ្វើការ​ត្រួតពិនិត្យ ដើម្បី​សម្រួល​ឲ្យ​ពលករ​អាច​ទំនាក់ទំនង និង​រាយការណ៍​ភាព​តាមដាន ការអនុវត្ត​តួនាទី​ភារកិច្ច របស់​អាជ្ញាធរ​មាន​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ ក្នុងករណី​មាន​បណ្ដឹង​មិន​សុខចិត្ត​ពី​ពលករ​
*​ចុះ​ពិនិត្យ​សិក្សា និង​វាយតម្លៃ​អំពី​ស្ថានភាព នៃ​ការ​យក​កម្រៃ​ក្រៅផ្លូវការ សម្រាប់​ការធ្វើ​ដំណើរ​ចេញ ចូល​នៅ​ច្រកទ្វារព្រំដែន​
*​ដាក់ចេញ​វិធានការ ចុះ​ប្រតិបត្តិការ ឬ​ចេញ​សេចក្ដីណែនាំ ដើម្បី​លុបបំបាត់​ការ​យក​កម្រៃ​ក្រៅ ផ្លូវការ សម្រាប់​ការធ្វើ​ដំណើរ​ចេញចូល នៅ​ច្រក​ទ្វារ​ព្រំដែន សំដៅ​សម្រួល​ដល់​ការធ្វើដំណើរ​ចេញ ចូល​របស់​ពលករ​នៅតាម​ព្រំដែន​
*​ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល អំពី​វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការងារ​
*​លុបបំបាត់​ការ​យក​កម្រៃ​ក្រៅផ្លូវការ សម្រាប់​ការធ្វើ​ដំណើរ​ចេញ​ចូល​នៅ​ច្រកទ្វារព្រំដែន​
*​អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត​តាម​ការប្រគល់ ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នោះ​រួចមក ប្រតិភូ​ក៏​បាន​បន្ត​ចុះ​ពិនិត្យ​កិច្ចការងារ​មួយចំនួន នៅ​ច្រក​ព្រំដែន​ថ្ម​ដា ខេត្ត​ពោធិ៍សាត់ ទល់មុខ​ច្រក​បាន​ថា​សេន ខេត្ត​ត្រាត ប្រទេស​ថៃ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.