ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្ត​សង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​គណៈ​ធិបតី​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០២៤ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បាត់ដំបង​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្ត​សង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​គណៈ​ធិបតី​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២០២៤ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្ត​សង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈ​ធិបតី​ក្នុង​ពិធី​សន្និបាត​បូក សរុប​ការងារ​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ទិសដៅ​ឆ្នាំ​២ ០២៤ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បាត់ដំបង ដោយ មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​សមាគម​អតីតយុទ្ធជន​កម្ពុជា ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត រួម​នឹង​ប្រតិភូ​អមដំណើរ ។​

​ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត សមាជិក​អចិន្ត្រៃយ៍ ប្រធាន​-​អនុប្រធាន​សមា គម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត មេឃុំ​-​ចៅសង្កាត់ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​-​សង្កាត់ ជា​ប្រធាន​សាខា សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត សរុប​ចំនួន ៣៧៩​រូប ស្រី ៤៥ រូប ។​

​បន្ទាប់​ពី​រាយការណ៍​សង្ខេប អំពី​លទ្ធផល​នៃ​អង្គ​សន្និបាត ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នង ការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​លើកឡើង​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​រយៈពេល ១​ឆ្នាំ​កន្លងមកនេះ បាន​យ៉ាង​ល្អប្រសើរ និង​មាន​សកម្មភាព​ឥតឈប់ឈរ នេះ​សបញ្ជាក់​ឲ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សមា​គម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បាត់ដំបង គ្រប់​ជាន់ថ្នាក់ ដែល​បាន​បំពេញ​ការងារ​បម្រើសេវា​ជូន​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បាត់ដំបង ដើម្បី​ជា​ការ​តបស្នង នូវ​គុណបំណាច់​របស់លោក ដែល​បាន​លះបង់​នូវ​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​នា​ពេល​កន្លង​នេះ ។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត បាន​អញ្ជើញ​ប្រកាស​សមាសភាព អនុប្រធាន​កិត្តិយស​ចំនួន ០១​រូប និង​អនុប្រធាន​ចំនួន ០៥​រូប ចំណុះ​ឲ្យ​គណៈ កម្មា​ធិ​ការសមាគម​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​បាត់ ដំបង ផងដែរ​។​

​មុន​និង​បញ្ចប់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានធ្វើការ​កោត​សរ សើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សមា​គម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បាត់ដំបង គ្រប់​ជាន់ថ្នាក់​ដែល​បាន​ខិតខំ​បំពេញ​កិច្ច​
​ការងារ ដោយ​សម្រេចបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ព្រមទាំង​បាន​ដាក់ចេញ​នូវ​ផែន​ការងារ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤ ជាមួយគ្នានេះ ឮ​ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ការងារ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ បន្ថែម​ចំពោះ​គ្រួសារ​អតីត​យុទ្ធជន ដែល​មាន​ជីវភាព​ទីទ័លក្រ គ្មាន​ផ្ទះ គ្មាន​ដី ដោយ​ត្រៀម​រៀបចំ​ការប្រគល់​ផ្ទះ​និង​ដី​ជូន​ដល់​ពួកគាត់ ក៏ដូចជា​ធ្វើការ​អភិវឌ្ឍន៍​ភូមិ​អតីតយុទ្ធជន ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ផង​ដែរ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.