ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពិធី​ប្រកាស​ទទួលស្គាល់ ប្រធាន​សមាគម​អតីយុទ្ធជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ

ពិធី​ប្រកាស​ទទួលស្គាល់ ប្រធាន​សមាគម​អតីយុទ្ធជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​:​នៅ​រសៀល​ថ្ងៃ​ទី ២១ ខែ មករា ឆ្នាំ ២០២៤ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី​អនុប្រធាន​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​ប្រធាន​គណៈកម្មាធិការ សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ គឺ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត ជា​ប្រធាន​គណៈកម្មាធិការ​និង​ជា​ប្រធាន​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ ជំនួស លោក​ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន​អាន ដែល​ត្រូវ​ផ្លាស់ប្តូ​ភារកិច្ច​ថ្មី មកជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​ស្នើ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង សមាគម​អតីតយុទ្ធជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត សូម​បន្ត​ខិតខំ​យកចិត្តទុកដាក់ ពង្រឹង ការអនុវត្ត នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន កម្ពុជា ដែល​បាន​ដាក់ចេញ​នា​ពេល​កន្លង​មកឲ្យ​បានកាន់​ផុលផុស និង​មាន​ប្រសិទ្ធភាព ក្នុង​គោលដៅ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍ របស់​អតីត​យុទ្ធជន ធ្វើយ៉ាងណា​ជួយ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀ​។​

​ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​ណែនាំ និង​ស្នើ​ដល់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ ការលំបាក ក្នុង​ជីវភាព​រស់នៅ​របស់​បង​ប្អូន ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ឱ្យបាន​ល្អ​ថែមទៀត ជាពិសេស​មេ​ប៉ុស្តិ៍​រដ្ឋបាល មេឃុំ សង្កាត់ ត្រូវ​ចាត់​មន្ត្រី​របស់​ខ្លួន​ណា​ម្នាក់​ឱ្យ​កាន់​ការងារ​អតីតយុទ្ធជន និង​ក្តាប់​ស្ថានភាព ជីវភាព​រស់នៅ​របស់​បងប្អូន​អតីយុទ្ធជន ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធានា​ថា​បងប្អូន​យើង ទទួលបាន​នូវ​ការយកចិត្តទុកដាក់ និង​ភាពកក់ក្តៅ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។ ពីព្រោះ​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់ របស់​បងប្អូន​អតីតយុទ្ធជន មាន​គុណបំណាច់​មិន​អាច​កាត់ថ្លៃ​បានឡើយ ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ ។​

ទន្ទឹម​នោះ ត្រូវ​បន្ត​បង្កើន​សកម្មភាព​ក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ អតីតយុទ្ធជន​របស់​យើង ជាពិសេស​នៅពេល​មាន​តម្រូវការ និង​បញ្ហា​ដែល​ត្រូវ​ជួយ​ដោះស្រាយ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ចាត់​ចែង​ឆ្លើយតប​ដោះស្រាយ​ឲ្យបាន​ទាន់ ពេលវេលា ។​

សូម​ឲ្យ​សមាគម​អតីត​យុទ្ធជន​ខេត្ត ក្រុង ស្រុក និង​ឃុំ​សង្កាត់ ព្រម​ទាំង​អាជ្ញាធរ​ដែនដី និង​មន្ទីរ​-​អង្គភាព​ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់ ត្រូវ​ឧស្សាហ៍​ចុះ​ជួប និង​ក្ដាប់​បញ្ហា​តម្រូវការ​នានា​របស់​បង​ប្អូន​គ្រួសារ​អតីតយុទ្ធជន ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា ជាពិសេស​កិច្ច​ការ​ផ្ដល់​សេវា​សាធារណៈ សេវា​តម្រូវការ​ជូនប​ង​ប្អូន ឲ្យ បាន​ល្អប្រសើរ តួ​យ៉ាង​នៅ​ក្នុង​ការប្រើប្រាស់​ប័ណ្ណ បស​ស ក្នុង​ការ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ និង​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ​ទៀត ដែល​ជា​ប្រយោជន៍​សម្រាប់​បងប្អូន​គ្រួសារ​អតីត​យុទ្ធជន ។​
​ជាមួយនេះ ក៏​សូម​លើកទឹកចិត្ត​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់បន្ត​ចូលរួម​គាំទ្រ និង​សហការ ដើម្បី​ឲ្យ​សមាគម​អតីត​យុទ្ធជន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត អនុវត្ត​ការងារ របស់ ខ្លួន​ឲ្យ បាន កាន់តែ​ល្អប្រសើរ ដើម្បី​រួមចំណែក​លើកកម្ពស់ តួនាទី របស់​អតីត​យុទ្ធជន ឲ្យ​ស័ក្តិសម នឹង​គុណ​បំណាច់​របស់​អតីតយុទ្ធជន ចំពោះ​បុព្វហេតុ ប្រទេសជាតិ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.