ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ខូ​យ រី​ដា ចុះ​លើកទឹកចិត្ត​ប្រជា​កសិករ​ដែល​កំពុង​ធ្វើ​ស្រែប្រាំង​នៅ​តំបន់​២ និង​តំបន់​៣ ក្នុង​ឃុំ​ក​ញ្ចរ ស្រុក​កណ្ដៀង​

​ឯកឧត្តម ខូ​យ រី​ដា ចុះ​លើកទឹកចិត្ត​ប្រជា​កសិករ​ដែល​កំពុង​ធ្វើ​ស្រែប្រាំង​នៅ​តំបន់​២ និង​តំបន់​៣ ក្នុង​ឃុំ​ក​ញ្ចរ ស្រុក​កណ្ដៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​អន្តរាគមន៍ និង​លើកទឹកចិត្ត​ដល់​ការ​បូម​យក​ទឹក​ពី​បឹង​ទន្លេសាប តាម​ស្ទឹង​ពោធិ៍សាត់ មក​ស្រោចស្រព​ស្រូវ​រដូវប្រាំង​លើក​ទី​១ (​ស្រូវ​បណ្តេញ​ទឹក​) របស់​ប្រជាកសិករ នៅ​តំបន់​២ និង​តំបន់​៣ ក្នុង​ឃុំ​ក​ញ្ចរ ស្រុក​កណ្ដៀង ដែល​កំពុង​ខ្វះខាត​ទឹក​ចំនួន​៤២៥​ហិកតា ស្មើនឹង​១០០​គ្រួសារ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បានឲ្យដឹងថា ជា​ការពិត​ណាស់​ប្រជាកសិករ ដែល​រស់នៅ​តំបន់​២ និង​តំបន់​៣ ជា​រាល់​ឆ្នាំ​គឺ​តែងតែ​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់ នូវ​រដូវវស្សា តែ​សម្រាប់​រដូវប្រាំង​នេះ​វិញ ក៏​ប្រឈម​នឹង​កង្វះខាត​ទឹក ដោយសារ​តែ​ទំនប់​ស្ទាក់​ទឹក​ដំណាក់​អំពិល និង​ទំនប់​ចរិក ត្រូវ​បាន​បិទ​ស្ទាក់​ទឹក​ទុក សម្រាប់​ចែកចាយ​ដល់​ប្រជាកសិករ​នៅ​បែក​ខាងលើ ពោល​គឺ​នៅ​ស្រុក​បាកាន និង​ស្រុក​កណ្ដៀង មិនអាច​ហូរ​ទម្លាក់​មក​បែក​ខាង​ក្រោម​បាន​នោះ ទើប​ប្រជា​កសិករ​បាន​ស្រុះស្រួល​សាមគ្គី​គ្នា ចូលរួម​ទាំង​ថវិកា សម្ភារៈ ដើម្បី​ជីក​បើក​ផ្លូវទឹក នាំ​ទឹក​ពី​បឹង​ទន្លេសាប តាម​ស្ទឹង​ពោធិ៍សាត់ យក​មក​ស្រោចស្រប​ស្រែ​ស្រូវប្រាំង​របស់ខ្លួន ដែល​កំពុង​ខ្វះខាត​ទឹកជា​ចាំបាច់ ចំនួន​៤២៥​ហិកតា ស្នើ​នឹង​១០០​គ្រួសារ​។​

​នេះ​គឺជា​គំនិត​ច្នៃប្រឌិត​ដ៏​ល្អ​មួយ ដែល​លោក​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ទាំង​អាជ្ញាធរ​មូលដ្ឋាន ភាគី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាកសិករ ហើយ​ក៏​សង្ឃឹម​ថា ផល​ស្រូវប្រាំង​នេះ និង​ទទួលបាន​ទិន្នផល​ខ្ពស់​មក​វិញ​។​

​ក្នុង​កាលនោះ លោក​បាន​ប្រកាស​ផ្ដល់​ប្រេង ចំនួន​៥០០​លីត្រ ដើម្បី​លើកទឹកចិត្ត និង​កាត់បន្ថយ​ការចំណាយ របស់​បងប្អូន​ប្រជាកសិករ ដែល​កំពុង​ខ្នះខ្នែង​បូម​យក​ទឹក​ពី​បឹង​ទន្លេសាប តាម​ស្ទឹង​ពោធិ៍សាត់ មក​ស្រោចស្រប​ស្រូវ​រដូវប្រាំង​របស់​ពួកគាត់​។​

​នា​រសៀល​ថ្ងៃ​ដដែល​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត ក៏​បាន​អមដំណើរ នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង របស់​ប្រជាកសិករ ដែល​កំពុង​ខ្វះខាត​ទឹក នៅ​តំបន់​មួយចំនួន​ក្នុង​ស្រុក​បាកាន​ផងដែរ​។​

​បើ​តាម​លោក ហៃ ធូរ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ការងារ​បង្កបង្កើនផល​ដំណាំ​រដូវប្រាំង នៅ​ទូទាំង​ខេត្ត គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤៖

*​ការងារ​ដាំ​ដុះ​ដំណាំ​ស្រូវប្រាំង ឆ្នាំ​២០២៣-២០២៤៖ អនុវត្តបាន ៥៤,៣៦៧​ហិកតា ស្មើនឹង​២៧១,៨៤% នៃ​ផែនការ​២០​ម៉ឺន​ហិកតា​។​

*​ការងារ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​៖ ស្រូវ​ចេញ​ផ្កា​២៨,០៤៤​ហិកតា​, ស្រូវ​ទុំ​១១,២៤១​ហិកតា និង​ច្រូតកាត់ ៦,៨០៩​ហិកតា ស្មើនឹង​១២,៥២% (​ទិន្នផល​៥​តោន ៤១៣​គីឡូក្រាម​)​។​

*​តម្លៃ ១២៥០-១៣៥០​រៀល ក្នុង​មួយ​គីឡូក្រាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.