ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​រតនគិរី បើកប្រាក់​របប​គោលនយោបាយ​រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២៣ ជូន​ដល់​ជនពិការ​ក្រីក្រ ចំនួន​៥០០​នាក់ នៅ​នៅ​សាល​មហោស្រព​រតនៈ​

​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​រតនគិរី បើកប្រាក់​របប​គោលនយោបាយ​រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២៣ ជូន​ដល់​ជនពិការ​ក្រីក្រ ចំនួន​៥០០​នាក់ នៅ​នៅ​សាល​មហោស្រព​រតនៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី​៖​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា​ឆ្នាំ​២០២៤ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​រតនគិរី​បាន​រៀបចំ​ពិធី​បើកប្រាក់​របប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២៣ នៅ​សាល​មហោស្រព​រតនៈ ក្រោម​វត្តមាន​ឯកឧត្តម សម សុផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្តារ​សម្បទា នៃ​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ឯកឧត្តម ងិន ណែ​ល អភិបាលរង​ខេត្ត​។​

​នា​កាស​នោះ​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​លើកឡើង​អំពី​ល​ទ្ធ ផល​ការងារ​សំខាន់ៗ ដែល​មន្ទីរ​សម្រេចបាន​ក្នុង​ការអនុវត្ត​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម និង​សិទ្ធ​ជា​មូលដ្ឋាន និង​ដំណើរការ​នៃ​ការរៀបចំ​របប​គោលនយោបាយ​ពិការភាព​ក្រីក្រ​នៅតាម​សហគមន៍​មាន​ដូចជា ដំណើរការ​នៃ​ការចុះ សម្ភាសន៍​ជន​មាន​ពិការភាព បាន​ចំនួន ៥,៩៣៣​នាក់ (​ស្រី​២,៨១០​នាក់​) ក្នុងនោះ ពិការ​កាយសម្បទា​ចំនួន ២,៤៥៣​នាក់ ពិការ​ញាណ​ដឹង​ចំនួន ២,១៨៣​នាក់ ពិការ​សតិបញ្ញា​ចំនួន ៣១៩​នាក់ ពិការ​ផ្លូវចិត្ត​ចំនួន ១១៥​នាក់ និង​ពិការ​ផ្សេងៗ​ចំនួន ២៥៤​នាក់ និង​សម្ភាសន៍​មិន​ពេញលេញ​ចំនួន​៦០៩​នាក់​។​

លោក​ថា តាមរយៈ​កម្មវិធី​នេះ មន្ទីរ​បាន​រៀបចំ នឹង​ធ្វើ​ការស្នើ​សុំ​របប​គោលនយោបាយ​ពិការភាព​ក្រីក្រ​នៅតាម​សហគមន៍​សម្រាប់​ឆ្នាំ ២០២៣ ជូន​ជន​មាន​ពិការភាព បាន​ចំនួន​៥០០​នាក់ ហើយ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ មន្ទីរ នឹង​ធ្វើ​ការសហការ​ជាមួយ ឃុំ សង្កាត់​ដើម្បី​រៀបចំ ធ្វើ​បច្ចុប្បន្នភាព​ជន​មាន​ពិការ​ក្រីក្រ​តាម​សហគមន៍​ក្នុង ឆ្នាំ​២០២២​កន្លង​មក​មន្ទីរ​សង្គម​កិច្ច បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​រៀបចំ​ពិធី​បើក​របប​គោលនយោបាយ​ជូន​ជន​មាន​ពិការ​ភាពក្រីក្រ​បាន​ចំនួន​៥០០​នាក់ មាន​ក្រុង​បាន​លុង ស្រុក​អូរ​ជុំ និង ស្រុក លំផាត់ ។​

មានប្រសាសន៍​សំណេះសំណាល​នាឱកាស នេះ​ឯកឧត្តម ងិន ណែ​ល បាន​លើកឡើង​ថា គោលដៅ​ដ៏​ចម្បង របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការកាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ និង​គុណភាព​ជីវិត របស់​ប្រជាជន ដែល​កំពុង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ភាពក្រីក្រ គឺជា​ការខាតបង់​តម្លៃ​ធនធាន​សេដ្ឋកិច្ច ក្នុងសង្គម ។ ក្នុង​អាណត្តិ​ទី ៧ របស់​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី ១ ដែល​បាន​ផ្តោតជាសំខាន់ ទៅ​លើ​យុទ្ធសាស្ត្រ​គាំពារ​សង្គម សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ជា​គោលនយោបាយ អាទិភាព របស់​រាជរដ្ឋាភិបាល ដែល​ធានា​អោយ​បងប្អូន ទទួលបាន​នូវ​ផលប្រយោជន៍ ពី​សំណាញ់​សុវត្ថិភាព​សង្គម និង​របប​សន្តិសុខ​សង្គម បាន​កាន់តែ​ល្អប្រសើរ​ឡើង ។​

​នៅក្នុង​ឱកាស​នេះ​ផង​ដែរ​ឯកឧត្តម សម សុផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្តារ​សម្បទា នៃ​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា ចំពោះ​បងប្អូន​ជន​មាន​ពិការភាព រាជរដ្ឋាភិបាល ក៏​បាន​បង្កើត ច្បាប់ ស្តីពី​កិច្ចការពារ និង​លើកកម្ពស់ សិទ្ធិ​ជន​មាន​ពិការ​ដែល​បង្ហាញ ពី​ការយកចិត្តទុកដាក់ អំពី​សុខទុក្ខ និង​ធ្វើឲ្យ​ជីវភាព រស់នៅ របស់​បងប្អូន និង​គ្រួសារ​មាន​ភាពប្រសើរឡើង ការគោរព​ភាពថ្លៃថ្នូរ ពី​កំណើត និង​ការរស់នៅ​ដោយ​ឯករាជ្យ ព្រមទាំង​សុខុមាលភាព​ពេញលេញ និង លើកកម្ពស់​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ និង​ការទទួលបាន​សេវា​យុត្តិធម៌ ការចាក​ផុតពី​ការធ្វើ​ទារុណកម្ម ការរំលោភបំពាន​ការ​កេងប្រវ័ញ​អំពើហឹង្សា​និង​ដំណោះស្រាយ​គ្រា​មាន​អាសន្ន ព្រមទាំង លើកស្ទួយ​សមភាព​ស្ត្រី​ពិការ​កុមារ​ពិការ​និង​ជនពិការ​គ្រប់​ប្រភេទ​។​

ឯកឧត្តម​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រូបនេះ​បន្តថា ចាប់ពី​ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៤​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា បានកំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព តាម​គំរូ​សង្គម និង​សិទ្ធិ​ជា​មូលដ្ឋាន តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ពិការភាព ទិន្នន័យ​ជន​មាន​ពិការភាព​សរុប​មាន​ចំនួន ៣២៩,០៦៩​នាក់ ស្រី ចំនួន​១៦១,៤៤៥​នាក់ ដោយឡែក​ខេត្ត​រតនគិរី បានកំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព​បាន​ចំនួន ៥៩៣៣ នាក់ ស្រី​ចំនួន​២៨១០​នាក់​។ ហើយ​ការ​បើកប្រាក់​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២៣​ជូន​ជនពិការ​ក្រីក្រ ក្នុង ខេត្តរតនគិរី​ចំនួន​៥០០​នាក់​នា​ពេល​នេះ​គឺ​មាន​ពីរ របប របប​ទី​១​ចាប់ពី​ខែ​១​ដល់​ខែ​១២​ឆ្នាំ​២០២៣ ក្នុង​ម្នាក់​ទទួលបាន​២៤០.០០០​មុឺន​រៀល និង​របប​ទី​២​ចាប់ពី​ខែ​៦​ដល់ ខែ​១២​ឆ្នាំ​២០២៣ ទទួលបាន​១២០.០០០​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.