ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ស្វាយរៀង ប្រមាណ​៨០​អង្គ​/​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម ទាក់ទង​ការធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន និង​របៀប​ចាប់​មុំ​សរសេរ​ព័ត៌មាន​

អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ស្វាយរៀង ប្រមាណ​៨០​អង្គ​/​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម ទាក់ទង​ការធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន និង​របៀប​ចាប់​មុំ​សរសេរ​ព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ សិក្ខាសាលា​ស្តីពី សីលធម៌​វិជ្ជាជីវៈ ការធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន និង​របៀប​ចាប់​មុំ​សរសេរ​ព័ត៌មាន ដល់​អ្នកសារព័ត៌មាន រៀបចំឡើ​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀ​ង ក្រោម​កិច្ច​គាំទ្រ​សម្របសម្រួល​ពី​លោក ឡុង សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួលបន្ទុក​សម្របសម្រួល​ការងារ​មន្ទីរ​ព័ត៌មាន ខេត្ត​ស្វាយរៀង បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ នា​សាលប្រជុំ​របស់​មន្ទី​រ​ព័ត៌មាន ដោយ​មាន​ការអញ្ជើញ​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់ បណ្ឌិត​សាស្ត្រាចារ្យ ឆាយ សុផល រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​។​

​អ្នកសារព័ត៌មាន ប្រមាណ​៨០ អង្គ​/​នាក់ មកពី​បណ្តា​អង្គភាព​នានា ក្នុង​ខេត្ត​ស្វាយរៀង បាន​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា ដើម្បី​ទទួល​នូវ​ចំណេះដឹង និង​បទពិសោធន៍ ពី​ការធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន និង​របៀប​ចាប់​មុំ​សរសេរ​ព័ត៌មាន អោយបាន​ល្អ​។​

​លោក កែវ ច័ន្ទ​លី ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ស្វាយរៀង បាន​ធ្វើ​របាយការណ៍​ជម្រាបជូន ពី​ស្ថានភាព​ទូទៅ​របស់​មន្ទីរ​ព័ត៌មាន និង​ចំនួន​អង្គភាព​សារព័ត៌មាន ដែល​កំពុង​ដំណើរការ​នៅក្នុង​ខេត្ត មាន​ស្ថានីយ៍​វិទ្យុជាតិ និង​ឯកជន ផ្សាយ​ផ្ទាល់​ចំនួន ៦ និង​ផ្សាយ​បន្ត ៤​ស្ថានីយ​, ស្ថានីយ​ទូរទស្សន៍​ចំនួន ១០​ស្ថានីយ​, ស្ថានីយ ទូរទស្សន៍​ខ្សែ​កាប្តិ៍​ចំនួន ៣, កាសែត​ចំនួន ៣​អង្គភាព និង​គេហទំព័រ​ចំនួន ២២​អង្គភាព​។​

​បណ្ឌិត​សាស្ត្រាចារ្យ ឆាយ សុផល ថ្លែងថា ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បីឲ្យ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​ស្វាយរៀង ទទ​ទល​បាន​នូវ​បទពិសោធន៍ ចំណេះដឹង និង​ជំនាញ​ផ្នែក​សារព័ត៌មាន​ពិតប្រាកដ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីល​ធ​ម៍ ហើយ​យល់ដឹង​កាន់តែ​ច្បាស់​ពី​ការធ្វើ អត្ថាធិប្បាយ​ព័ត៌មាន និង​របៀប​ចាប់​មុំ​សរសេរ​ព័ត៌មាន បាន​ត្រឹមត្រូវ​។​

​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សម័យ ឌីជីថល និង​របប​ប្រជាធិបតេយ្យ​ផង​នោះ គឺ មនុស្ស​ម្នាក់ មាន​ទស្សនៈ​មួយ មិន​ដូច​កាលពី​សម័យ​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩​ទេ​។ កាលពីមុន​អ្នក​នៅ​ភ្នំពេញ មនុស្ស​ម្នាក់​ត្រូវ​ចេះ ត​ទឹក ត​ភ្លើង​ខ្លួនឯង បើ​ពុំ​ដូច្នេះ​ទេ​គ្មាន​នរណា​មក​ត​ឱ្យ​យើង​នោះ​ទេ បន្ទាប់មក​ទៀត​មនុស្ស​ម្នាក់​គឺ​ជា​កងទ័ព​ម្នាក់ ព្រោះ​ប្រទេស​យើង​មាន​សង្គ្រាម​ផង មាន​សន្តិភាព​ផង តែ​បច្ចុប្បន្ន​មនុស្ស​ម្នាក់​មាន​ទស្សនៈ​មួយ ដែល​អាច​ឱ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​អ្នកសារព័ត៌មាន​ម្នាក់ ដូច្នេះ​ហើយ​ទាមទារ​ឱ្យ​យើង​គោរព​ប្រតិបត្តិ​នូវ​វិជ្ជា​ជីរៈ​ឱ្យបាន​ត្រឹមត្រូវ​។​

​តាមរយៈ​ការពង្រឹង​ប្រសិទ្ធិភាព និង​លើកកម្ពស់​វិស័យ​សារព័ត៌មាន អោយបាន​កាន់តែ​ល្អប្រសើរ​ទៀត​នោះ ក្រសួង​ព័ត៌មាន នៅក្នុង​អាណត្តិ​ទី​៧ ដែលមាន លោក នេត្រ ភ​ក្ត្រា ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​កំពុង​ដំណើរការ កំណែទម្រង់​ក្នុង​វិស័យ​សារព័ត៌មាន និង​សោតទស្សន៍ ពិសេស​ជម្រុញ​អោយមាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ អ្នកសារព័ត៌មាន ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។​

​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​តែង​បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន អំពី​ខ្លឹមសារ​ដែល​ខ្លួន​ផ្សាយ ត្រូវ​ឈរ​លើ​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​ផ្តោត​លើ​តុល្យភាព​ព័ត៌មាន សំដៅ​ទៅ​លើ​អត្ថបទ​ដែល​មាន​ការ​ចោទ និង​មាន​ការបកស្រាយ បើ​ចំណុច​វិជ្ជមាន ក៏​ត្រូវ​រក​ចំណុច​អវិជ្ជមាន ហើយ​បើ​រកឃើញ​ចំណុច​អវិជ្ជមាន​ត្រូវ​ពន្យល់​យ៉ាង​មិច​ខ្លះ​, នេះ​គឺជា​ការដេញ​គ្នា​ក្នុង​ក្រប​ខណ្ឌ​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​អ្នកសារព័ត៌មាន មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិន​អាច​ទៅ​ចាប់​គេ​បាន​នោះ​ទេ ហើយ​អ្នកសារព័ត៌មាន មិនមែន​ជា​តុលាការ ដែល​ត្រូវ​កាត់ក្តី​គេ​អោយ​ខុស ឬ​ត្រូវ​នោះទេ​, អ្នកសារព័ត៌មាន មិនមែន​មាន អធិ​បញ្ជា អាច​បញ្ជា​អ្នកនេះ អ្នក​នោះ​បាន​ទេ​។​

​អ្នកសារព័ត៌មាន គឺ​ជា​អ្នកនាំពាក្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប្រកប​ដោយ​ប្រភព​ច្បាស់លាស់ បើសិន​ជា​អ្នកសារព័ត៌មាន គ្មាន​ប្រភព​ទេ គឺ​ពិបាក​សរសេ​រណាស់ មិន​អាច​សរសេរ​គ្រាន់តែ​ឮ​គេ​ថា​បាន​នោះទេ ព្រោះ​អាច​នឹង​មាន​បញ្ហា​កើតឡើង​នៅ​ថ្ងៃ​ណា​មួយ​។​

​ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ លោក​បណ្ឌិត ឆាយ សុផល និង​លោក ឡុង សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួលបន្ទុក​ចុះ ជួយ​សម្របសម្រួល​ការ​ងារ​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្វាយរៀង បាន​យក​នូវ​អាវ ដែលជា អំណោយ​របស់​លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​សៀវភៅ​ប្រវត្តិសាស្ត្រ (​នាយករដ្ឋមន្ត្រី ៣៧​រូប និង​សៀវភៅ ហ៊ុន សែន នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង ៤០​ឆ្នាំ​) ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ មន្ទីរ​ព័ត៌មាន​ខេត្ត​ស្វាយរៀង​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.