ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អភិបាលខេត្ត​ប៉ៃលិន ពិនិត្យមើល​ការជួសជុល​ផ្លូវលំ និង​កំណត់​ទីតាំង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​

​អភិបាលខេត្ត​ប៉ៃលិន ពិនិត្យមើល​ការជួសជុល​ផ្លូវលំ និង​កំណត់​ទីតាំង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ លោកជំទាវ​បណ្ឌត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ព្រមទាំង​ក្រុម​ការងារ នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការជួសជុល​ផ្លូវលំ ១​ខ្សែ នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ឆ្លើយតប​តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​វេទិការ​ផ្សព្វផ្សាយ និង ពិគ្រោះ យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត និង​ចុះ​កំណត់​ទីតាំង ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ ព្រមទាំង​កែសម្រួល​ស្ថានភាព​ផ្លូវ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ មុខ​វត្ត​សន្តិ​មា​រាម ហៅ​វត្ត​វត្ត​អូរច្រា នៅក្នុង​សង្កាត់​ទួល​ល្វា ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ផ្លូវ ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​គ្រួសារ ដូច្នេះ​មាន​ផ្លូវ គឺ​មាន​ក្តីសង្ឃឹម ហើយ​ការជួសជុល​ផ្លូវ ១​ខ្សែរ​នេះ រួម​ទាំង​ការ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ នៅលើ​ដងផ្លូវ គឺ​ពិតជា​បាន​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជា​ពិសេស​បាន​ផ្តល់​នូវ​ភាពងាយស្រួល​ដល់​សិស្សា​សិស្ស​បាន​ធ្វើដំណើរ​ទៅ​សាលា​រៀ​ន​។​

​លោកជំទាវ​បណ្ឌិត អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការលំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​រូបវ័ន​នានា ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ក្នុង​ការស្ថាបនា​ផ្លូវ​នេះ​ឱ្យបាន​ឆាប់រហ័ស​ទៅតាម​ផែនការ​គ្រោងទុក ១០០% ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង​។​

​បើ​តាម​ការបញ្ជាក់​របស់លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណៈការ និង​ជញ្ជូន​ខេត្ត បានអោយដឹងថា​៖ ផ្លូវលំ​ក្រាល​ល្បាយ​ថ្ម ១​ខ្សែ ដែល​កំពុង​កែសម្រួល និង​ជួសជុល​នេះ គឺ​មាន​ប្រវែង ៧៥០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ និង​មាន​ដាក់​ប្រព័ន្ធ​លូ កាត់​ទទឹង​ផ្លូវ​មុខ​បី មុខកាត់ ១​ម៉ែត្រ ចំនួន ១​កន្លែង ដើម្បី​បញ្ជា​ស​បញ្ហា​ស្ទះ​ទឹក ដែល​បណ្តាល​អោយ​លិច​ផ្លូវ ឬ​ផ្ទះ​ប្រជាពលរដ្ឋ ពេល​មាន​ករណី​ជំនន់​ទឹកភ្លៀង​ម្តងៗ​៕ ដោយ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.