ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ សិទ្ធិ ឡោះ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញ​ពង្រឹង​ការងារ​ជំនាញ​សន្តិសុខ និង​ជំនាញ​ព្រហ្មទណ្ឌ ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​

លោក​ឧត្តមសេនីយ៍ សិទ្ធិ ឡោះ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញ​ពង្រឹង​ការងារ​ជំនាញ​សន្តិសុខ និង​ជំនាញ​ព្រហ្មទណ្ឌ ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញ ពង្រឹង​ការងារ​ជំនាញ​សន្តិសុខ និង​ជំនាញ​ព្រហ្មទណ្ឌ ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង ផែនកា​រងារ​សេនាធិការ ផែន​ការងារ​ព្រហ្មទណ្ឌ ផែន​ការងារ​សន្តិសុខ លោកនាយ នាយរង ការិយាល័យ​ជំនាញ និង​លោក​អធិការ អធិការរង ក្រុង​–​ស្រុក​ទាំង​៩​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់ចេញ​នូវ​ផែនការ​ការងារ​ដល់ ផែន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ ពង្រឹង​លើ​ការងារ​ជំនាញ​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព​
–​ត្រូវ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ និង​ក្មេង​ទំនើ​ង
–​បន្ត​គ្រប់គ្រង មុខសញ្ញា ចាស់ ថ្មី និង​មុខសញ្ញា​សេសសល់
–​បង្ក្រាប​រាល់​មុខសញ្ញា​តវ៉ា​ប្រឆាំង​ខុសច្បាប់​គ្រប់​ប្រភេទ​
–​ទប់ស្កាត់​រាល់​ព័ត៌មាន​ក្លែងក្លាយ និង​បទល្មើស​បច្ចេកវិទ្យា ដែល​មាន​លក្ខណ​:​ញុះញុង​នាំឲ្យ​មានអ​សន្តិសុខ​សង្គម​
–​ពង្រឹង​ការងារ​យាម​ល្បាត កម្លាំង​វេន​ប្រចាំការ កម្លាំង​ត្រៀម​អន្តរាគមន៍​២៤​ម៉ោង សម្រាប់​ត្រូល​សភាពការណ៍ បង្ក្រាប​បទល្មើស គ្រោះ​អគ្គីភ័យ ឬ​គ្រោះធម្មជាតិ​ដែល​អាច​កើតមាន​ជាយថាហេតុ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.