ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​មើល​ការកែសម្រួល​សួន​ពុះ​ចែក​ទ្រូងផ្លូវ ដើម្បី​បញ្ជា​ស​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​ក្នុង​ទី​រួម​ខេត្ត​

​អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​មើល​ការកែសម្រួល​សួន​ពុះ​ចែក​ទ្រូងផ្លូវ ដើម្បី​បញ្ជា​ស​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​ក្នុង​ទី​រួម​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដឹកនាំរ​ក្រុម​ការងារ អញ្ជើញ​ចុះ​ពិនិត្យមើល​ការកែសម្រួល​សួន​ពុះ​ចែក​ទ្រូងផ្លូវ នៅលើ​ដងផ្លូវ​ជាតិ លេខ ៥៧ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ដើម្បី​បញ្ជា​ស​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​ក្នុង​ទី​រួម​ខេត្ត​។​ដែលប​ច្ច​ប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការដាំ​ដើមឈើ ការដាំ​ផ្កា​លំអ​បន្ថែម និង​ការថែទាំ ព្រម​ទាំង​ការ​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ សួន​ពុះ​ចែក​ទ្រូងផ្លូវ​ឱ្យបាន​កាន់តែ​ល្អ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន សុខភាព ក៏ដូចជា​បន្ថែម​ក្រវាត់​ពណ៌​បៃតង​ក្នុង​ទីក្រុង ប្រកបដោយ​សោភ័ណភាព​ស្រស់បំព្រង ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​នា​ឱកាស​នោះ​លោកជំទាវ អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖ ជាក់ស្តែង​នៅ​ថ្ងៃនេះ លោកជំទាវ បាន​ដឹកនាំ ក្រុមការងារ​ចុះ​ពិនិត្យមើល ការកែសម្រួល​សួន​ពុះ​ចែក​ទ្រូងផ្លូវ លើ​ដងផ្លូវ​ជាតិ លេខ ៥៧ ចាប់ពី​ចំណុច មុខ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង រហូត​ដល់​វិមានឯករាជ្យ​ខេត្ត ដែល​កន្លងមក​តែងតែ​បង្ករ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី ធ្វើអោយ​ប្រជាពលរដ្ឋ​រងរបួស និង​បាត់បង់​អាយុជីវិត​ជាច្រើន​នាក់ ដូច្នេះ​ការកែសម្រួល​សួន​ពុះ​ចែក​ទ្រូងផ្លូវ​នាពេលនេះ គឺ​ដើម្បី​បញ្ជា​ស​គ្រោះថ្នាក់​ច​រា​រណ៍​ផង និង​ដើម្បី​លើកកម្ពស់​សោភ័ណ្ឌភាព​ក្នុង​ទីក្រុង​។​

​ជាមួយគ្នា លោកជំទាវ បាន ស្រីមុំ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​រួម​គ្នា​សំអាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម​ឲ្យបាន​ល្អ និង​នាំយកទៅ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ក្បួនខ្នាត ជៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព និង​អនាម័យ​សាធារណៈ​។​
​សូមបញ្ជាក់​ថា​៖ លោកជំទាវ​បាន ស្រីមុំ អភិបាលខេត្ត បាន​ចាត់​អោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​កែសម្រួល​សួន​ពុះ​ចែក​ទ្រូងផ្លូវ នៅលើ​ដងផ្លូវ​ជាតិ លេខ​៥៧ ចំនួន ២​ចំណុច ទី​១-​មុខកា​រ៉ាស់​សាំង តូ​តាល់ និង​ទី​២-​មុខ​សណ្ឋាគា​រមាស​សោភា ដែល​កន្លង​មក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ផ្លូវ​នេះ​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.