ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ប៉ៃលិន ស្នើ​ដល់​ក្រុម ស៊ី​ភី ជួយ​ទិញ​កសិផល​របស់​កសិក​រ​ក្នុង​ខេត្ត ឱ្យបាន​ច្រើន និង​មាន​តម្លៃ​សមរម្យ​ទៅតាម​ទីផ្សារ​

អភិបាលខេត្ត​ប៉ៃលិន ស្នើ​ដល់​ក្រុម ស៊ី​ភី ជួយ​ទិញ​កសិផល​របស់​កសិក​រ​ក្នុង​ខេត្ត ឱ្យបាន​ច្រើន និង​មាន​តម្លៃ​សមរម្យ​ទៅតាម​ទីផ្សារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​អនុញ្ញាតអោយ​តំណាង​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូឌា​ចំកាត់ ប្រចាំ​ខេត្ត​ប៉ៃលិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ស្នើ​ដល់​ក្រុមហ៊ុន ជួយ​ទិញ​កសិផល​ពី​ប្រជា​កសិករ​ក្នុង​ខេត្ត ដូចជា​៖ ពោត និង​ដំឡូង​មី អោយបាន​ច្រើន និង​មាន​តម្លៃ​សមរម្យ​ទៅតាម​ទីផ្សារ​។​

​នៅក្នុង​ជំនួប​នាឱកាស​នោះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ខេត្ត​ប៉ៃលិន ជា​ខេត្ត​ដែល​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម ដែល​មាន​ផ្ទៃដី កសិកម្ម ចំនួន ៤០៣,៣​គីឡូម៉ែត្រ​ក្រឡា និង​មាន ប្រជាពលរដ្ឋ​ប្រមាណ ៧០% ប្រកប​របរ​កសិកម្ម ដូចនេះ ក្រុម ស៊ី​ភី ខេ​ម​បូឌា ប្រចាំ​ខេត្ត​ប៉ៃលិន បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​តម្លៃ នៃ​ផលិតផល​កសិកម្ម ហើយ​បង្កើន​ផលិតភាព​របស់​កសិក​រ និង​កាត់បន្ថយ​ហានិភ័យ​ទីផ្សារ ដែល​ជារឿយៗ​នាំឱ្យ​មាន​ការ​ជន់​លើ​ផលិតផល​កសិកម្ម​ក្នុង​រដូវ​ប្រមូល​ផល​ម្តងៗ​។​

​ជា​ការឆ្លើយតប​លោក ស៊ូ​រ៉ាត់ យី​មណ​យ (Mr. Surat Yimnoi) តំណាង​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូឌា​ចំកាត់ ប្រចាំ​ខេត្ត​ប៉ៃលិន បាន​សន្យាថា នឹង​ជួយ​ទិញ​កសិផល​ពី​ប្រជាកសិករ​នៅក្នុង​ខេត្ត​ប៉ៃលិន ដូចជា​៖ ពោត និង ដំឡូង​មី អោយបាន​ច្រើន ទៅតាម​សំណូមពរ​របស់​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត ក្នុង​តម្លៃ​សមរម្យ​ទៅ​តាម​ទីផ្សារ​ជាក់ស្តែង ដែល​ជា​ការ ប្តេជ្ញាចិត្ត​ក្នុង​ការអនុវត្ត​ដំណាក់កាល​ទី​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ស្របតាម​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​ផ្តោត​ចក្ខុវិស័យ ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។​

​លោក​តំណាង​ក្រុមហ៊ុន បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូឌា ចំ​កាត់ ជា​អង្គភាព​មួយ ដែល​ធ្វើ​អាជីវកម្ម​ផ្អែកលើ​គោលការណ៍​ការអភិវឌ្ឍ​យ៉ាង​មាន​ស្ថេរភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​គុណប្រយោជន៍ ៣ ប្រការ គឺ ប្រទេសជាតិ ប្រជាជន និង​តុល្យភាព​របស់​ក្រុមហ៊ុន ហើយ​គោលការណ៍​ទាំងនេះ ជា​បេះដូង​នៃ​និរន្តរភាព ដែល​ធ្វើអោយ​អាជីវកម្ម និង​សង្គម​រីកចំរើន​ទៅ​ព្រមៗ​គ្នា ហើយ​ក៍​ជា​ឫសគល់​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ពិភពលោក​អោយ​មាន​និរន្តរភាព​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមជាតិ និង​បរិស្ថាន ។​

​បើ​តាម​របាយការណ៍រ​បស់​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានអោយដឹងថា​៖ ក្នុង​ឆ្នាំ​២០២៣ កសិករ​ក្នុង​ខេត្ត​ប៉ៃលិន ផលិត​បាន -​បរិមាណ​ដំឡូង​មី​ក្រៀម ចំនួន ២១៥,៦០២ តោន​
– បរិមាណ​ពោតក្រហម​គ្រាប់ ចំនួន ១៦៣,៨៧៦ តោន ក្នុងនោះ​ក្រុមហ៊ុន ស៊ី ភី ខេ​ម​បូឌា​ចំកាត់ សាខា​ខេត្ត​ប៉ៃលិន និង ក្រុមហ៊ុន​សហគ្រាស ទិញ​-​លក់ កសិផល បាន​រៀបចំ​កិច្ចសន្យា​ទិញ​-​លក់​ប្រចាំឆ្នាំ គឺ​ដំឡូង​មី​ក្រៀម ចំនួន ១០០,០០០ តោន និង​ពោតក្រហម​គ្រាប់ ចំនួន ៥០,០០០​តោន ដូចនេះ​បងប្អូន​ប្រជាកសិករ ដែល​មាន​កសិផល​ដូចជា​៖ ពោតក្រហម​គ្រាប់ និង​ដំឡូង​មី​ក្រៀម អាច​យកទៅលក់​នៅ​ក្រុមហ៊ុន ស៊ី​ភី ខេ​ម​បូឌា​ចំកាត់ សាខា​ខេត្ត​បាន ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ហើយ​បើ​មាន​បញ្ហា​អី​សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត តាមរយៈ​លេខ​ទូរស័ព្ទ ០៧១ ៩ ៦២១ ៦១០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.