ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកយាយ​ចាស់ជរា​វ័យ​៧១​ឆ្នាំ ទទួលបន្ទុក​ចិញ្ចឹម​ចៅ​កំព្រា​៧​នាក់ ទទួលបាន​អំណោយ ពី​ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្ត​

លោកយាយ​ចាស់ជរា​វ័យ​៧១​ឆ្នាំ ទទួលបន្ទុក​ចិញ្ចឹម​ចៅ​កំព្រា​៧​នាក់ ទទួលបាន​អំណោយ ពី​ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ​លោក ដួង សំនៀង អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន ស្រុក​ជាំ​ក្សាន្ត និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ឃុំ​ស្រអែម នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​អំណោយ​មួយចំនួន យកទៅ​ប្រគល់ជូន​លោកយាយ សឿ យ៉ា អាយុ​៧១​ឆ្នាំ រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែលមាន​ជីវភាព​ខ្វះខាត ថែម​ទាំង​ចិញ្ចឹម​ចៅប្រុស ស្រី កំព្រា​ឪពុកម្តាយ​ចំនួន​៧​នាក់ ក្នុងបន្ទុក​។​

​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ក្រុមគ្រួសារ លោកយាយ​ខាងលើ ក្នុងការ​បន្ទោបង់​ដោយ​ពុំ​មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ​នោះ លោក ដួង សំនៀង​និង​ភរិយា ព្រមទាំង​ក្រុម​ការងារ បាន​សាងសង់​បង្គន់​អនាម័យ​ថ្មី​១​ខ្នង ទំហ៊ំ​១.៥​ម៉ែត្រ គុណ​២​ម៉ែត្រ ប្រក់​ដំបូល​ស័ង្គសី ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​១,៦៨៦,៥០០​រៀល បាន​ប្រគល់​ជូន​គាត់​នៅពេល​នេះ​ដែរ​។​

​ជាមួយនឹង​ការប្រគល់​បង្គន់​អនាម័យ ដែល​ទើប​សាងសង់​រួច​១០០% លោក ដួង សំនៀង រួម​ជាមួយ​ក្រុម​ការងា​រ និង​អាជ្ញាធរ ភូមិ ឃុំ ក៏​បាន​ប្រគល់​ថវិកា​ចំនួន​៤០០,០០០​រៀល​បន្ថែមទៀត សម្រាប់​លោកយាយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​គ្រួសារ​ផង​ដែរ​៕​
ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.