ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ សហការ​ជាមួយ​សមត្ថកិច្ច ចុះ​បញ្ឈប់​សកម្មភាព​លក់ដូ​រ​ឱសថ​បុរាណ ប្រេងខ្យល់ ប្រេងកូឡា តាម​រថយន្ត​

មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ សហការ​ជាមួយ​សមត្ថកិច្ច ចុះ​បញ្ឈប់​សកម្មភាព​លក់ដូ​រ​ឱសថ​បុរាណ ប្រេងខ្យល់ ប្រេងកូឡា តាម​រថយន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ រថយន្ត​១​គ្រឿង​ដឹក​ឱសថ​បុរាណ ប្រេងខ្យល់ ប្រេងកូឡា និង​សម្ភារ​ជំនួយ​សុខភាព​ចំនួន​ទៀត ដើរ​លក់​តាម​ដងផ្លូវ ដោយ​ឃោសនា​បោកប្រាស់​ប្រជាពលរដ្ឋ​ថា អាច​ព្យាបាល​ជំងឺ​បាន​ជាសះស្បើយ​ច្រើន​មុខ​នោះ ត្រូវបាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ សហការ​ជាមួយ​សមត្ថកិច្ច ចុះ​បញ្ឈប់​សកម្មភាព​ភ្លាមៗ​។​

លោក​វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សា​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤​នេះ​ថា ក្រោយពី​លោក​ទទួល​ពត៌មាន​ពី​មន្ត្រី​សុខាភិបាល​ម្នាក់ ដែល​គាត់​បាន​ឃើញ​ពី​ការឃោសនា និង​លក់ដូរ​ឱសថ​បុរាណ និង​ប្រេងខ្យល់ ប្រេង​ក្រឡា ហើយ​ថា ឱសថ​របស់​គាត់​ព្យាបាល​បាន​ជា​ជំងឺ​ច្រើន​មុខ​នោះ លោក​បាន​ណែនាំ​ឲ្យ​លោក​វេជ្ជបណ្ឌិត ស៊ុម ស៊ី​ញ អនុប្រធាន​មន្ទីរ​សុខាភិបាល ទទួលបន្ទុក​សេវា​ឯកជន​និង​ឱសថ​ក្លែងក្លាយ លោក​ប្រធានការិយាល័យ​និតិ​កម្ម​សុខាភិបាល លោក​ប្រធានការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ ព្រមទាំង​មន្ត្រី​ទទួលបន្ទុក​សេវា​ឯកជន និង​ឱសថ​ក្លែងក្លាយ សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ព្រះវិហារ និង​នគរបាល​ក្រុង ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​ដែល​ពួកគាត់ កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ និង​លក់​ឱសថ​ទាំងនោះ នៅ​ភូមិ​ប្រយុទ្ធ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ​។​

ជា​លទ្ធផល​ក្រោយ​ពិនិត្យឃើញថា មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ក៏ដូចជា​ចេតនា​បោក​បញ្ឆោត​ប្រជាពលរដ្ឋ លោក​ក៏​បាន​ណែនាំ​ក្រុមការងារ ឲ្យ​បញ្ឈប់​សកម្មភាព​លក់ដូ​រ​របស់​គាត់​ភ្លាមៗ ជាមួយ​នឹង​ការណែនាំ ឲ្យ​គាត់​ត្រូវតែ​មាន​ច្បាប់​ត្រឹមត្រូវ​មុន​នឹង​ដើរ​លក់ និង​ឈប់​ឃោសនា​នូវ​អ្វី​ដែល​មិន​ពិត ដែល​ជា​ការបោកប្រាស ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខាតបង់​ថវិកា ពេលវេលា ព្រមទាំង​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការលក់ដូរ​បែប​នេះ​តទៅទៀត ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​។​
​លោក​វេជ្ជបណ្ឌិត គួង ឡូ ក៏​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​កុំ​ឆាប់​ជឿ​ផ្តេសផ្តាស​ចំពោះ​ការឃោសនា ដែល​មិន​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​ច្បាស់លាស់ ផ្ទុយទៅវិញ​បើ​បងប្អូន​មាន​បញ្ហា​សុខភាព សូម​អញ្ជើញ​ទៅ​ទទួល​ការពិនិត្យ​ព្យាបាល នៅតាម​មណ្ឌល​សុខភាព ឫ​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​ផ្ទះ​បងប្អូន​ទើប​ជា​ការប្រសើរ និង​មាន​សុវត្ថិភាព​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.