ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញ​ប្រកាស​អភិបាល​ស្តីទី នៃ​គណៈ​អភិបាលក្រុង​កែប នា​ព្រឹក​នេះ​

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញ​ប្រកាស​អភិបាល​ស្តីទី នៃ​គណៈ​អភិបាលក្រុង​កែប នា​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​៖ យោង​លិខិត​ប្រកាស ស្តីពី ការប្រគល់​សិទ្ធ​ជូន​មន្ត្រីរាជការ របស់​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ប្រគល់​សិទ្ធ​ជូន​លោក ឃ​ន វុទ្ធី ឋានន្តរស័ក្តិ វរមន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាល​ស្តីទី នៃ​គណៈ​អភិបាលក្រុង​កែប ខេត្ត​កែប​។ ដោយ​ពិធី​ប្រកាស​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ នេះ​  ក្រោម​វត្តមាន​របស់​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប នៅ​សាលប្រជុំ​នៃ​សាលាក្រុង​កែប​។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​លើកឡើងថា ការប្រកាស​អភិបាលក្រុង​ស្តីទី លោក ឃ​ន វុទ្ធី ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​២ គឺ​យោង​ទៅលើ​ភាពចាំបាច់​ក្នុង​ការដឹកនាំ​ដល់​រដ្ឋបាល​សាលាក្រុង​កែប និយាយ​ជា​រួម គឺ​សំដៅ​ធ្វើយ៉ាងណា​ឲ្យមាន​ការគ្រ​ប់​គ្រង មាន​ភាពម្ចាស់ការ សម្រាប់​រដ្ឋបាល​ក្រុង​កែប​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​នៅ​មូលដ្ឋាន សំខាន់​ជាង​នេះ​រដ្ឋបាល​ក្រុង​ត្រូវតែ​បន្ត​និរន្តរភាព​ការងារ​បន្តទៀត​  ដោយ​ប្រមូលផ្តុំ​កម្លាំង​សរុប​សំដៅ​ជម្រុញ បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​ដឹកនាំ គ្រប់គ្រង​រដ្ឋបាល​ក្រុង​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការបម្រើ​នូវ​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ។​

​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការអុវត្ត​ការងារបន្ត ឯកឧត្តម​បណ្ដិត បាន​ធ្វើ​ការណែនាំ​ដល់​អភិបាល​ស្តីទី​ក្រុងកែប ក៏​ដូច​ជា​មន្ត្រី​ចំណុះ​អោយ​រដ្ឋបាល​សាលាក្រុង​ទាំងអស់ នូវ​ចំណុច​សំខាន់ៗ​ជាច្រើន ជាពិសេស​លោក​ណែនាំ​អោយ​អភិបាល​ស្តីទី​ក្រុងកែប បន្ត​រក្សា​អោយបាន​នូវ​ការអនុវត្ត​ការរៀបចំ​សណ្តាប់​សាធារណៈ​នៅ​តាម​បណ្តោយ​ឆ្នេរ​អោយ​កាន់តែ​ប្រសើរ បំបាត់​អោយ​បាន​នៅ​នូវ​ភាពអវិជ្ជមាន​របស់​អា​ជី​វករ​  ក្រៅពីនេះ​ត្រូវ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ នៅ​មូលដ្ឋាន​ជាក់ស្តែង ដើម្បី​ប្រមូល​បញ្ហា​ប្រឈម និង​សំណូមពរ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

​បន្ថែម​ពី​នោះ​ឯកឧត្តម​បណ្តិត សំណូមពរ​ដល់​មន្ត្រីរាជកា​រ​ទាំងអស់​នៅក្នុង​សាលាក្រុង​កែប សូម​ខិតខំ​បំពេញការងារ និង​ម្ចាស់​ការទទួលខុសត្រូវ​លើ​កិច្ចការ​ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន​ឱ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​ត្រូវ​ខិតខំ​រៀន​សូត្រ​យក​ចំណេះវិជ្ជា ធ្វើការ​អភិវឌ្ឍន៍​សមត្ថភាព​បំពេញ​ការងា​ររបស់​ខ្លួន​ម្នាក់ៗ ឱ្យស្រប​តាម​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន នាពេល​បច្ចុប្បន្ន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.