ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវិស័យ​ដំណាំ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវិស័យ​ដំណាំ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវិស័យ​ដំណាំ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ មាន​ភាពម្ចាស់ការ និង​សម្រេចបាន​លទ្ធផល​ល្អ​ក្នុង​មួយឆ្នាំ​២០២៣ កន្លងមកនេះ​។ ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​របស់​ក្រសួង ដែល​ចាំបាច់​ត្រូវ​ធានា​សន្តិសុខ​ស្បៀង និង​រក្សា​និរន្តរភាព​សេដ្ឋកិច្ច​និង​បរិស្ថាន​។

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ក៌​បាន​បញ្ជាក់​បន្ថែម​អំពី​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ ដែល​ជា​ត្រីវិស័យ​ក្នុង​ជំរុញ​គោលនយោបាយ​កសិកម្ម​ឈានទៅរក​ភាព​ជោគជ័យ ធានាបាន​នូវ​ស្ថិរភាព​ការផ្គត់ផ្គង់​និង​តម្លៃ តាមរយៈ​ជំរុញ​សហគមន៍​កសិកម្ម​ទំនើប​ដែល​បម្រើឱ្យ​វិស័យ​កសិកម្ម​ទាំងមូល ព្រមទាំង​ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ឱ្យ​ចំ​ទិសដៅ និង​ដល់​មូលដ្ឋាន ដើម្បី​ជួយ​ដល់​កសិក​រទាំង​បច្ចេកទេស ទីផ្សារ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។

​បើតាម ឯកឧត្តម​រដ្ឋមន្ត្រី គ្រប់​អនុវិស័យ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ សហការ ធ្វើការ​ជាមួយគ្នា​ឱ្យបាន​ល្អ ត្រូវមាន​ការសិក្សា​និង​វាយតម្លៃ​ច្បាស់លាស់​ទាំង​ទិដ្ឋភាព​បច្ចេកទេស ច្បាប់ និង​នយោបាយ​។ លើសពីនេះ​ទៀត ត្រូវមាន​ផែនការ​ជាក់លាក់ ស្របតាម​គោលនយោបាយ ហើយ​ត្រូវ​ពិនិត្យ​តាមដាន​ស្ថានភាព​កសិកម្ម​ជា​ទៀងទាត់ រៀបចំ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ថ្លៃដើម​ផលិត សំដៅ​ផ្តល់​ផល​ចំណេញ​ដល់​កសិករ និង​មិនបង្កើត​បញ្ហា ឬ​ផលប៉ះពាល់​ផ្សេងៗ​ដល់​សន្តិសុខ​ស្បៀង​ទាំង​ក្នុងស្រុក និង​ការនាំ​ចេញ​កសិផល ព្រមទាំង​ផលិតផល​កសិកម្ម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.