ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក សុខ សាន្ត​តា​រ៉ា ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​វាយតម្លៃ​ទីក្រុង ស្អាត​ខេត្ត​ព្រះវិហារ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៤ របស់​បេក្ខភាព ក្រុង​ព្រះវិហារ​

លោក សុខ សាន្ត​តា​រ៉ា ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​វាយតម្លៃ​ទីក្រុង ស្អាត​ខេត្ត​ព្រះវិហារ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៤ របស់​បេក្ខភាព ក្រុង​ព្រះវិហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះវិហារ ៖ សាលាខេត្តបាន​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​វាយតម្លៃ​ទីក្រុង ស្អាត​ខេត្ត​ព្រះវិហារ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៤ របស់​បេក្ខភាព ក្រុង​ព្រះវិហារ ក្រោម​អធិបតីភាព​លោ​ល សុខ សាន្ត​តា​រ៉ា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​ក្រុមការងារ​វាយតម្លៃ​ទីក្រុង​ស្អាត​ខេត្ត​ព្រះវិហារ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​កងកំលាំង​ទាំង​៣ ដែល​ជា​សមាជិក​ក្រុមការងារ​វាយតម្លៃ​ទីក្រុង​ស្អាត​ខេត្ត​ព្រះវិហារ​ នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៨:០០​នាទី​ព្រឹក នៅ​សាលប្រជុំ ព្រះវិហារ ។​

​លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ បានដឹងថា ការអញ្ជើញ​មក​ចូលរួម កិច្ចប្រជុំ​ក្រុមការងារ​វាយតម្លៃ​ទីក្រុង​ស្អាត​ខេត្ត​ព្រះវិហារ យោង ៖ លិខិត​លេខ ០០៥ លស​.​កខ​វទ ចុះ​ថ្ងៃ​ទី ០៨ ខែ​មករា ឆ្នាំ​២០២៤ របស់​លេខាធិការដ្ឋាន ក្រុមការងារ​វាយតម្លៃ​ទីក្រុង​ស្អាត​ខេត្ត​ព្រះវិហារ​។​
​ដើម្បី​ត្រៀម​ខ្លួន​របស់​បេក្ខភាព​ក្រុង​ព្រះវិហារ សម្រាប់​ការប្រឡងប្រណាំង​លើក​ទី​៤ ធ្វើយ៉ាងណា​បន្ត​រក្សា​បាន​នូវ​លក្ខណៈ​វិនិច្ឆ័យ​ដែល​ខ្លួន​បាន​បំពេញ និងរ​អាចឈាន​ទៅ បំពេញ​លក្ខណៈវិនិច្ឆ័យ​ផ្សេងៗ​ទៀត ដើម្បី​ទទួលបាន​ចំណាត់​ថ្នាក់​ផ្ការំដួល​កាន់តែ​ខ្ពស់ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​ផ្តល់​នូវ​អនុសាសន៍ សម្រាប់​បន្ត​ចាត់ តាំង​អនុវត្ត​លើ​សូចនាក​រគោល​ទាំង ៧ គឺ​មាន​សូចនាករ​លម្អិត​ចំនួន ៤១ ចំណុច និង មាន​ចំណុច​លម្អិត​ចំនួន ៧៩ បន្ថែមទៀត ។​

​កសាង​ផែនការ​សកម្មភាព ព្រមទាំង​បង្កើត​នូវ​យន្តការ​នានា​សម្រាប់​គាំទ្រ​ការប្រឡង ប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៤ (២០២២.២០២៥) ស្រប​តាម​កម្រង​អនុសាសន៍​របស់ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​មាន​ការពិនិត្យ​ឯកភាព​ពី​ឯកឧត្តម​អ​ភិ បាល​ខេត្ត ។​
​ដើម្បី​ស​សម្រេចបាន​នូវ​ចំណាត់ថ្នាក់​ផ្ការំដួល​កាន់តែ​ប្រសើរ​បន្ថែមទៀត បន្ថែម លើ​អនុសាសន៍​ទាំងរ​អស់​ខាងលើ ត​ជ​វទ បាន​ណែនាំ​បន្ថែម​ដល់​ក្រុង​បេក្ខភាព​ទាំងអស់​ដូចជា !
១. ត្រូវ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​ប្រកបដោយ​ខ្លឹមសារ​បច្ចេកទេស​នូវ​រាល់​ឯកសារ និង​បទដ្ឋាន​ទាំងឡាយ​ដែល​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត ដែល​ពាក់ព័ន្ធ​នឹង​លក្ខណៈវិនិច្ឆ័យ​ស្តង់ ដា​ទីក្រុង​ស្អាត​។​
២. ត្រូវ​រៀបចំ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អនុវត្ត​គ្រប់ថ្នាក់ និង​គ្រប់​ផ្នែក​ឲ្យបាន​ទៀងទាត់​។ គួរ បង្កើត​កម្មវិធី​ទស្សនកិច្ច ផ្លាស់ប្តូរ​បទពិសោធន៍​ទៅដល់​គោលដៅ​បេក្ខភាព​ជ័យលាភី ផ្កា​រំ ដួល ៣ ទង ឬ ២​ទង ។​
៣. ត្រូវ​សិក្សា​រៀបចំ​ឬ​ស្វែងរក​កិច្ចសហការ​បង្កើត​ជា​ប្រព័ន្ធ​គ​ញរប់​គ្រង​ទិន្នន័យ ឬ​គ្រប់ បញ្ហា​ណាមួយ​។​
៤. ត្រូវ​រៀបចំ​ឲ្យមាន​របប​ប្រជុំ​តាមដាន ត្រួតពិនិត្យ​ការអនុវត្ត ធៀប​នឹង​ស្តង់ដា​ទីក្រុង​ស្អាត ជា​រៀងរាល់ ៣ ខែម្តង និង​ត្រូវ​មាន​ការតាមដាន​ការអនុវត្ត​ប្រចាំឆ្នាំ​។​

លោក សុខ សាន្ដ​តា​រ៉ា បាន​មានប្រសាសន៍ថា ៖ នៅក្នុង​ឆ្នាំ​២០២៥ ត្រូវ​យក​ឲ​បាននៅ​ពានរង្វាន់​ផ្ការ​រំដួល ២​ទង ហើយ​អជ្ញាធរ​ក្រុង​ព្រះវិហារ​ត្រូវ​យកចិត្តទុកដាក់ និង​ពង្រឹង​បន្ថែមទៀត​លើ ការងារ​ក្នុង​ឆ្នាំ​២០២៤-២០២៥ ហើយ​ត្រូវ​យកចិត្តទុកដាក់ និង​ថែរក្សាឲ​បាន​ជា​ប្រចាំ​នូវ​ភាព​ស្អាត នៅតាម​ទីកន្លែង យកចិត្តទុកដាក់​បន្ថែ​ម​លើ​ភាព​ស្អាត​នៃ​ចរាចរណ៍​តាម​ដងផ្លូវ សណ្ដាប់ធ្នាប់​ចរាចរណ៍ និង​ណែន​ដល់​អ្នក ប្រកបមុខរបរ​តាម​ដងផ្លូវ ត្រូវ​ចូលរួម​រក្សា​ទុកដាក់​អនាម័យ និង​សោភ័ណ្ឌភាព​ឲ​បានល្អ ។​

​រៀបចំ​ប្រព័ន្ធ​លូឲបាន​ត្រឹមត្រូវ និង​រៀបចំឲ​មានរោង​ចំរោះ​ទឹក​កខ្វក់ ព្រមទាំង​ទុកដាក់​សំណល់ រឹង រាវ តាម​ស្ដង់ដា ។​បច្ចុប្បន្ន​(​កំពុង​ស្វែងរក​ដៃគូរ​កែច្នៃ​សំណល់​រឹងឲ​មាន​ប្រយោជន៍​) ហើយ​ត្រូវ​បែងចែក​សំណល់​រឹង និង​រាវឲ​បាន​ត្រឺមត្រូវ (​ពេល​យក​ទៅ​ចោល​ត្រូវ​ចោល ចែកដាច់​ពី​គ្នា​) ធុងសម្រាម​ត្រូវមាន​ជា​ប្រចាំ​តាម​ការកំណត់​និង​នែ​នាំ​តាម​កន្លែង​និមួយៗ ។ និង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ បញ្ជ្រាប​ការយល់ដឹង​ពី​វិធានការ បទដ្ឋាន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​និង​កិច្ច​គាំពា​បរិស្ថាន ។ បង្កើត​និង​ដាក់ចេញ​បទដ្ឋាន​គ្រាំទ្រ​ការអនុវត្តន៍​វិធានការ​វិស័យ​សម្រាប់​បរិស្ឋាន​។ បង្កើត​ក្រុមការងារ​និង​ទទួលខុសត្រូវ​សម្រាប់​របាយការណ៍ និង​ទទួលខុសត្រូវ តាមរយៈ (Facebook, telegram…) ។ ចំណែក​ផ្នែក​ទទួល​ការសំអាត​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​សំអាតឲ​បានមុន​ម៉ោង ៥:៣០​នាទី ដើម្បី​សម្រួល​ដល់​ការធ្វើដំណើ​របស់​ប្រជាពលរដ្ឋ ត្រូវ​ពង្រឹង​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក្នុង​ខេត្ត និង​ចុះ​អនុវត្តន៍​ផ្ទាល់​ជាមួយ​និង​ពួក​គាត់​ជាដើម ។ ហើយ​ត្រូវ​រៀបចំ​ដាក់​ប្រឡងប្រណាំង​រមណីដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះវិហារ ជាដើម ៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.