ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​សមាគម​ក្រុមប្រឹក្សា​ជាតិ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ជាតិ លើក​ទី​៥ អាណត្តិ​ទី​២

សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​សមាគម​ក្រុមប្រឹក្សា​ជាតិ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ជាតិ លើក​ទី​៥ អាណត្តិ​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​: កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៤ អគ្គលេខាធិការដ្ឋាន​ស​មាគ​ម​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត បាន​រៀបចំ​កិច្ចប្រជុំ ក្រុមប្រឹក្សា​ជាតិ​លើក​ទី​៥ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ជាតិ ដើម្បី​បូក​សរុប​សមិទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​បិទ​អង្គប្រជុំ​ដោយ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម ម៉ប់ សារិន ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប និង​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូ​ពេញ​សិទ្ធ ក្រុមប្រឹក្សា​ជាតិ ថ្នាក់ដឹកនាំ​សមាគម​ជាតិ តំណាង​ព្រឹទ្ធសភា តំណាង​ក្រសួង​មហាផ្ទៃ តំណាង លេខធិការ​ដ្ឋា គ​.​ជ​.​អ​.​ប និង​អ្នកពាក់ព័ន្ធ​មកពី​២៥​រាជធានី​ខេត្ត សរុប​១៤៣ រូប ។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ក្នុង​កិច្ចប្រជុំ​សមាគម​ក្រុមប្រឹក្សា​ជាតិ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ជាតិ លើក​ទី​៥ អាណត្តិ​ទី​២​ដោយ​លើកឡើង​ថា​៖ ផ្តើមចេញ​ពី​កត្តា​សន្តិភាព ស្ថានភាព​នយោបាយ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត និង​ភាព​ឈ្លាសវៃ​របស់​សម្តេច​ប្រមុខ​ដឹកនាំ និង​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត ដោយ​មាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផង​នោះ ខេត្ត​កែប​បាន​កំពុង​អភិវឌ្ឍ​ជា​ហូ​ហែ​នៅ​សមិទ្ធផល​ជាច្រើន រួម​ទាំង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​កម្រិត​ខ្ពស់​ប្រវែង ២,៧០០​ម៉ែត្រ ផ្លូវ​ក្រវាត់​ភ្នំ​ឧទ្យាន​ជាតិ​ប្រវែង​ជាង ៦​ពាន់​ម៉ែត្រ ផ្លូវ​ស្រប​មាត់សមុទ្រ​ឆ្ពោះទៅ​ឆ្នេរ​អង្កោល​ប្រវែង​ជិត ១២​គីឡូម៉ែត្រ ក្រៅពីនេះ ខេត្ត​កែប​កំពុង​ស្ថាបនា​កំពង់ផែ​ថ្មី​នៅ​តំបន់​សេះស ដោយឡែក​កំពង់ផែ​កោះទន្សាយ​បាន​អភិវឌ្ឍ​រួចរាល់​ជា​ស្ថាពរ បច្ចុប្បន្ន​ខេត្ត​ក៏​កំពុង​អភិវឌ្ឍ​កំពង់ផែ​ជាប់​កោះទន្សាយ​ដែល​សម្រេចបាន​៥០% ហើយ​ដែរ​។

​ឯកឧត្តម ម៉ប់ សារិន ប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត បាន​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​កិច្ចប្រជុំ​នេះ​ថា សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត និង​គណៈកម្មាធិការ​ប្រតិបត្តិ​លើក​ទី​៥ អាណត្តិ​ទី​២​នេះ បាន​ធ្វើ​ការអនុម័ត​នូវ​បេក្ខភាព​ស្នើ​បំពេញបន្ថែម ក្នុង​អង្គ​អភិបាលកិច្ច និង​បោះឆ្នោត​អនុម័ត បេក្ខភាព ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រៃវែង ជា​អនុប្រធាន​សមាគម​ជាតិ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ជំនួស​ឯកឧត្តម ម៉ៅ ភា​រិន ដែល​ទទួល​ភារកិច្ច​ថ្មី ជាមួយគ្នានេះ អង្គប្រជុំ បាន​ធ្វើ​ការពិនិត្យ វាយតម្លៃ ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ និង​អនុម័ត​ផែនការ​វឌ្ឍនភាព​ឆ្នាំ​២០២៣ របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៣ បង្ហាញ​អំពី​គម្រោង​គ្រប់គ្រង​គ្រោះមហន្តរាយ , ស្នើ​សុំ​ការអនុម័ត​ការពន្យា ផែនការ​យុទ្ធសាស្ត្រ​២០១៩-២០២៣ រយៈពេល​១​ឆ្នាំ និង​អនុម័ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២៤​។ ឯកឧត្តម​បន្ថែមថា សម្រាប់​ការងារ​អាទិភាព​សម្រាប់​ឆ្នាំ​២០២៤ រួមមានៈ កា​រៀបចំ​មហាសន្និបាត​អាណត្តិ​ទី​៣ សម្រាប់​ឆ្នាំ​២០២៤-២០២៩ ការបណ្តុះ​បណ្តា​សមាជិក ក្រុមប្រឹក្សា​រាជធានី​ខេត្ត ទើប​ជាប់​ឆ្នោត​ថ្មី និង​ពង្រឹង​អង្គ​អភិបាលកិច្ច​សមាគម​ជាដើម​។​

​ថ្លែង​បិទ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​នា​ឱកាស​នោះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់ និង​ចាត់​ទុក សមាគម​នានា នៃ​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​ស្ថាប័ន​សំខាន់​មួយ ដែល​ដើរតួនាទី​ជា ដៃគូរ​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរការ នៃ​ការអនុវត្ត​កំណែរ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ នៅ​កម្ពុជា​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បន្ថែមថា ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មិន​ត្រឹមតែ​ជា​តំណាង អោយ​សំលេង និង​ការការពារ​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​តួអង្គ​ស្នូល នៃ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​មូលដ្ឋាន ក្នុង​ការធានា​សិទ្ធ សេរីភាព ការទទួលបាន​ព័ត៌មាន ការទទួលបាន​សេវាសាធារណៈ របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ និង​សមធម៌​។

​ក្នុងនោះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន ស្នើ​ដល់ សមាគម​ជាតិ​ក្រុម​ប្រឹក្ស​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ បន្ត​ធ្វើ​ជា​ដៃគូ​ដ៏​សំខាន់ និង​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការចូលរួមចំណែក ទាំង​ការរៀបចំ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ពិសេស​ក្នុង​ដំណាក់កាល​ទី​២ ពី​ឆ្នាំ ២០២១​ដល់​២០៣០ ដែល​បាន​នឹង កំពុង​ដាក់​ចេញ រៀបចំ​ការផ្សព្វផ្សាយ និង​ដាក់អោយ​អនុវត្ត​ជា​ផ្លូវការ​៕ សេង ណា​រិទ្ធា​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.