ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​លោកស្រី​នាយិកា​យុទ្ធសាស្ត្រ​កិច្ចការបរទេស នៃ​ក្រុមហ៊ុន​អគ្គិសនី​បារាំង (Électricité de France, EDF) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​លោកស្រី​នាយិកា​យុទ្ធសាស្ត្រ​កិច្ចការបរទេស នៃ​ក្រុមហ៊ុន​អគ្គិសនី​បារាំង (Électricité de France, EDF) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ទីក្រុង​ប៉ារីស​)៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Makreeta LAHTI នាយិកា​យុទ្ធសាស្ត្រ​កិច្ចការបរទេស នៃ​ក្រុមហ៊ុន​អគ្គិសនី​បារាំង (Électricité de France, EDF) ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​១៣-១៩ ខែ​មករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

​ក្នុងឱកាស​នៃ​ជំនួប លោកស្រី Makreeta LAHTI បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​លោកស្រី ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​ជម្រាប​អំពី​វឌ្ឍនភាព​រីកចម្រើន​នៃ​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន EDF​។

​លោកស្រី​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​ថា ក្រុមហ៊ុន បាន និង​កំពុង​វិនិយោគ​លើ​វិស័យ​វា​រី​អគ្គិសនី នៅ​ប្រទេស​ឡាវ និងំ​ពុង​ស្វែងរកឱ​កាសវិនិយោគ​លើ​វិស័យ​ថាមពល​នេះ​នៅ​កម្ពុជា ។ ជាមួយគ្នានេះ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​គោលនយោបាយ​អព្យាក្រឹត្យ​កាបូន នៅ​ឆ្នាំ​២០៥០ និង​ការយកចិត្តទុកដាក់​ក្នុង​ការជំរុញ​ការផ្គត់ផ្គង់ និង​ការផលិត​នូវ​ថាមពល​កកើត​ឡើងវិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​លោក​ស្រី Makreeta LAHTI និង​បាន​បង្ហាញ​ក្តីរីករាយ​ចំពោះ​ចំណាប់រ​ម្មណ៍​រប​ស់​ក្រុមហ៊ុន ក្នុងការ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ផ្នែក​ថាមពល​កកើតឡើង​វិញ និង​ស្នើ​ឱ្យ​ក្រុមហ៊ុន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ក៏ដូចជា​អគ្គីសនី​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ​។

​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​បន្ថែម​អំពី​ច្បាប់​វិនិយោគ​របស់​កម្ពុជា ក្នុង​ការផ្ដល់​ការអនុគ្រោះ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​នេះ ហើយ​សន្តិសុខ​ថាមពល​ក៏​ជា​អាទិភាព​មួយ ដែល​ជា​និន្នាការ​របស់​ពិភពលោក ឆ្ពោះទៅ​កាន់​អព្យាក្រឹត្យ​កាបូន​នៅ​ថ្ងៃ​អនាគត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.