ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ​បទបញ្ជា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា និង​បំពាក់​ឋានន្តរសក្តិ និង​ការតែងតាំង​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច ជូន​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ​បទបញ្ជា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា និង​បំពាក់​ឋានន្តរសក្តិ និង​ការតែងតាំង​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច ជូន​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖​លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ និង​តែងតាំង​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច ជូន​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត និង​ផ្សព្វផ្សាយ​បទបញ្ជា​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ ធំ អគារ​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត នាយ​–​នាយរង​សេនាធិការ លោក​ប្រធាន​មន្ទី​រទាំង​៧ លោក​មេបញ្ជាការ​មូលដ្ឋាន​ស្រុក​–​ក្រុង​ទាំង​៩ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចូលរួម ចំនួន​១៥៧​នាក់​។

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​មេបញ្ជាការរង ប្រធាន​ស្ថាប័ន អង្គភាព​មូលដ្ឋាន ក្នុង​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​បទបញ្ជា និង​អនុវត្ត​រាល់​ការណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រកប​ដោយ​ឆន្ទៈ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​ស្នូល​របស់​ខ្លួន​។

​ជាមួយគ្នា​នោះ លោក​មេបញ្ជាការ ក៏​បាន​លេីក​ឡេ​ី​ង​ថា ការអនុវត្ត​តួនាទី និង​ភារកិច្ច កងរាជអាវុធហត្ថ​ឆ្នាំ​២០២៣​កន្លងមក កម្លាំង​អាវុធហត្ថ​យើង​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុង​ការការពារ​សន្តិ​សុខ រក្សា​សណ្ដាប់ធ្នាប់ ស្រាវជ្រាវ​បង្ក្រាប​បទល្មើស និង​ការអនុវត្ត​ច្បាប់ បទបញ្ជា បាន​ល្អប្រសើរ​។

​ជាមួយគ្នា​នោះ​ដែរ​លោក​មេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​ប្រធាន​ស្ថាប័ន​ទាំងអស់ ត្រូវ​បន្ត​ក្នុង​ការការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ ស្រាវជ្រាវ​បង្ក្រាប​បទល្មើស និង​ជួយ​សង្គ្រោះ​ប្រជាជន ក្នុង​គ្រោះថ្នាក់​ផ្សេងៗ​បន្តទៀត​។

​សូមបញ្ជាក់​ថា នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ដំ​ឡេីង​ឋាន្តរសក្តិ មាន​ចំនួន​៤១​នាក់​, តែងតាំង ផ្លាស់ប្តូរ​មុខដំណែង មាន​ចំនួន​៣៥ នាក់ ក្នុងនោះ​តែងតាំង​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​–​ស្រុក ចំនួន​២​រូប​៖
១–​លោក អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរង​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ជំនួស​លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​ប្រធាន​មន្ទីរ ភស្តុភារ​។​
២–​លោក អនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការរង​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ ជំនួស​លោក វរសេនីយ៍ត្រី ជា ពិសី ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​ប្រធាន​មន្ទីរ សម្ភារ​បច្ចេកទេស និង​ផ្ទេរ​ភារកិច្ច​យោធិន នៃ​កងរាជអាវុធហត្ថ​ចំនួន​ចំនួន​១៨​រូប​បន្ថែម​ទៀត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.