ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

គ្រឿងញៀន​ជាង ២​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ឆ្លងខេត្ត​!

គ្រឿងញៀន​ជាង ២​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ឆ្លងខេត្ត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី ១៣ ខែ​មករា ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ០៣​នាក់ រួម​នឹង​វត្ថុតាង​គ្រឿងញៀន​ជាង ២​គីឡូក្រាម ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​បង្ក្រាប​ក្នុង​រាជធានី​ភ្នំពេញ និង​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​បង្ក្រាប​ដល់​ខេត្ត​កំពង់ស្ពឺ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន ១/ ឈ្មោះ ចាន់ ណា​រិទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ២/ ឈ្មោះ នឹង ចាន់​ជំនោរ ហៅ​ឆេ​កូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ៣/ ឈ្មោះ សាន ម៉ៅ ហៅ​ហ្គាស់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវបាន កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​បន្ទប់​ជួល ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៏​សែនជ័យ រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា ចំនួន​២១​កញ្ចប់​(៤​កញ្ចប់​ធំ​) សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​(​ដប​កែច្នៃ​) ជញ្ជីង​ថ្លឹង​០២ គ្រឿង សម្ភារ​:​វេច​ខ្ចប់​និង​ថង់​ច្រក​មួយចំនួន បន្ទាប់​មក​ដោយ​បានកា​រ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​កម្លាំង​ជំនាញ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ពន្លាត​សមត្ថកិច្ច​ដែន​ដី​ទៅ​ខេត្ត​កំពង់ស្ពឺ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចុះ​ធ្វើការ​ឆែកឆេរ​ដល់ផ្ទះ​ជនសង្ស័យ សាន ម៉ៅ ហៅ​ហ្គាស់ ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ស្រែ​ចិន្តា សង្កាត់​ព្រះ​ស្រែ ស្រុក​ឧត្តុង្គ​ម៉ែជ័​យ ខេត្ត​កំពង់ស្ពឺ រកឃើញ​វត្ថុតាង​ដែល​ជ​សង្ស័យ​បាន​កប់​លាក់ទុក​ក្នុង​ដី នូវ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១០​កញ្ចប់​ធំ​បន្ថែមទៀត ដែល​សរុប​មុន​ក្រោយ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដកហូត​បាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣១​កញ្ចប់​តូច​ធំ ស្មើនឹង​ជាង ២​គីឡូក្រាម (២០៤០,៩១​ក្រាម​)៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.