ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម គីម រិទ្ធី ផ្ញើ​សារ​ជូនពរ​សម្ដេច​ក្រឡាហោម ស ខេង ក្នុង​ឱកាស​ដ៏​មហា​នក្ខន្ត​ឫក្ស នៃ​ពិធី​ចម្រើន​ជន្មាយុ​

ឯកឧត្តម គីម រិទ្ធី ផ្ញើ​សារ​ជូនពរ​សម្ដេច​ក្រឡាហោម ស ខេង ក្នុង​ឱកាស​ដ៏​មហា​នក្ខន្ត​ឫក្ស នៃ​ពិធី​ចម្រើន​ជន្មាយុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រកបដោយ​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង នា​ឱកាស​ពិធី​ចម្រើន​ជន្មាយុ គម្រប់ ៧៣ ឈានចូល​៧៤​ឆ្នាំ របស់​សម្តេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃ​ចន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤​នេះ​។​

​យើងខ្ញុំ​សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តែង​នូវ​មនោសញ្ចេតនា​គោរព​ស្រលាញ់ កោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត និង​ចងចាំ​ជានិច្ច​នូវ​គំរូ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ដែល​ជានិច្ចកាល បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា និង​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា តាមរយៈ​ការចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការការពារ​សន្តិ​ភាព ពង្រឹង​នីតិរដ្ឋ លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និង​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​សេវាសាធារ​ណៈ ក៏ដូចជា​ការលើកកម្ពស់ វិស័យ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។​

​ទន្ទឹមនេះ សម្ដេច​ក្រឡាហោម ក៏​បាន​បំពេញ​តួនាទី​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​បាន​ដង្ហែ​តាម​ព្រះរាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ​ដោយ ស្វាមីភក្តិ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌ ក៏​ដូចជា​ការកសាង​នូវ​សមិទ្ធផល​ជាច្រើន ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដើម្បី​ទុកជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​សង្គមជាតិ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហា​នក្ខន្ត​ឫក្សនេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក សូម​ជួយ​បីបាច់​ថែរក្សា និង​ប្រោះព្រំ​សព្ទ​សាធុការពរ បវរ​សួរ​ស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន សម្ដេច​ក្រឡាហោម និង​លោកជំទាវ ព្រមទាំង​បុត្រ បុត្រ​ធីតា ចៅប្រុស​-​ស្រី​ជា​ទីស្រលាញ់ សូម​ទទួលបាន នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.