ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

តុលាការ ឃុំខ្លួន លោក ខេង យ័ន អតីត​អភិបាលក្រុង​កែប ក្រោយ​រកឃើញ​ពុករលួយ​លុយ​ជាង​២០​ម៉ឺន​ដុល្លារ​

តុលាការ ឃុំខ្លួន លោក ខេង យ័ន អតីត​អភិបាលក្រុង​កែប ក្រោយ​រកឃើញ​ពុករលួយ​លុយ​ជាង​២០​ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា​នេះ លោក ខេង យ័ន អតីត​អភិបាលក្រុង​កែប ត្រូវ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិត្យ​សុធី បូរ៉ា​ឆាត សម្រេច​ឃុំខ្លួន​ក្រោម​បទ​ចោទ «​រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់​» ។

​លោក ខេង យ័ន ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូនទៅ​តុលាការ នា​រសៀល ថ្ងៃទី​១៣ ខែ​មករា ហើយ​ក៍​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​២​បទល្មើស ទី​១ គឺ​បទ រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់ តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា ៣ ហើយ​និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ពោល​ពាក់ព័ន្ធ​លុយ​ពុករលួយ​ជាង​២០​ម៉ឺន​ដុល្លារ ។​

​លោក ខេង យ័ន ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ហៅ​មក​បំភ្លឺ​ម្ដងទៀត ។ បន្ទាប់មក​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា ក៍​ត្រូវ​នាយករដ្ឋមន្ត្រី បញ្ចប់​មុខតំណែង​ជា​ផ្លូវការ ដោយសារ​តែ​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់​ខ្លួន ប្រព្រឹត្ត​អំពើ​ប៉ះពាល់ ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។​

​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទ​វិចិត្រ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មករា ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា អតីត​អភិបាលក្រុង​កែប លោក ខេង យ័ន នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មករា ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការក្រុង​ភ្នំពេញ ពាក់ព័ន្ធ​ការរំលោភ​អំណាច និង​ការសម្អាត​ប្រាក់ ពោល​ពាក់ព័ន្ធ​លុយ​ជាង​២០​ម៉ឺន​ដុល្លារ ។​

​បើតាម លោក សយ ច័ន្ទ​វិចិត្រ លោក ខេង យ័ន ត្រូវ​ACU រកឃើញថា ជាប់​ពាក់ព័ន្ធ​លុយ​ពុករលួយ​អំឡុង​ឆ្នាំ​២០២៣ ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ជម្រិត​ទារ​ក្នុងនាម​លោក​ជា​មន្ត្រីរាជការ និង​យក​លុយ​បាន​ពី​អំពើពុករលួយ​ទៅធ្វើ​អ្វី​ផ្សេង ។ ទោះជា​យ៉ាងណា ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​អ្នកផ្សេង​ឡើយ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទ​វិចិត្រ បញ្ជាក់បន្ថែម ។​
​សូមជម្រាបថា លោក ខេង យ័ន និង​នាយក​រដ្ឋបាល​ក្រុង លោក អ៊ិន ហ៊ុន អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់​ឃាត់​យកទៅ​សាកសួរ​ជា​លើក​ទី​១ កាលពី​ម៉ោង​ជាង​១១​ព្រឹក ថ្ងៃទី​២ ខែ​មករា ។ ក្រោយមក​នៅ​ព្រលប់​ថ្ងៃ​ដដែល លោក​ក៍​ត្រូវបាន​អនុញាត ឱ្យ​ត្រលប់​ទៅផ្ទះ​វិញ រហូត​អាជា្ញធរ​ក្រុង និង​ខេត្ត​ប្រកាសថា មិន​មាន​ការឃាត់ខ្លួន​លោក ខេង យ័ន ឡើយ ឬ​និយាយ​ម្យ៉ាងទៀត​ថា ឃាត់​ច្រលំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.