ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មវិធី​ជាតិ​ជំនួយ​សង្គម សំដៅ​ពង្រឹង​សមត្ថភាព​មន្ត្រី​

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មវិធី​ជាតិ​ជំនួយ​សង្គម សំដៅ​ពង្រឹង​សមត្ថភាព​មន្ត្រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ ​លោក យូរ​សុះ សូ​ឡៃ​ម៉ាន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មវិធី​ជាតិ​ជំនួយ​សង្គម ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​មន្ទីរ​សង្គមកិច្ច​។​

​លោក សម សភា បាន​លើកឡើង​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំ​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​គ្រប់គ្រង​កម្មវិធី​ក្នុងការ​តាមដាន​ជំរុញ​ការចុះឈ្មោះ និង​ការបើក​ផ្ដល់​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​ក្នុង​គ្រួសារ​មាន​បណ្ណ​សមធម៌​។​

​លោក​បាន​បន្តថា យុទ្ធសាស្ត្រ​បញ្ច​កោណ​តំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​ថ្មី នៅតែ​បន្ត​ផ្តល់​ភាពចាំបាច់​ចំពោះ​ការលើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស និង​ការពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ការងារ​តាម​រយៈ​ការដាក់​គោលនយោបាយ​គាំពារ​សង្គម​ជា​អាទិភាព​១ ក្នុងចំណោម​អាទិភាព​ទាំង​៦ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ភ្លាមៗ ក្នុង​ឆ្នាំ​២០២៣ គឺ​មានកំណត់​ក្នុង​មុំ​ទី​៤ នៃ​បញ្ច​កោណ​ទី​១​។​

លោក​បន្ដថា យុវជន​ទាំង​អស់ គឺជា​ធនធាន​មនុស្ស​ដ៏​ចាំបាច់ ក្នុង​ការរួមចំណែក​ស​ម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ សមភាព និង​បរិ​យាប​ន្ន ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​សន្តិសុខ ប្រាក់ចំណូល​របស់​ប្រជាជន រាជរដ្ឋាភិបាល​បានកំណត់​ចក្ខុវិស័យ​រយៈពេល​វែង សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម គឺ «​ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​បន្ន​ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដែល​ជា​ឧបករណ៍​បម្រើ​ដល់​ការកាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ និង​វិសមភាព ហើយ​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​គាំពារ​ធនធានមនុស្ស​កា​ន់​តែ​ទូលំទូលាយ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​»​។​

​ក្នុងឱកាស​នោះ លោក យូរ​សុះ សូ​ឡៃ​ម៉ាន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ បាន​កំណត់​យក​ការកសាង​មូលធន​មនុស្ស គឺជា​អាទិភាព​គន្លឹះ​ទីមួយ ក្នុង​ការជំរុញ​សេដ្ឋកិច្ច ឲ្យសម្រេចបាន​នូវ​គោលដៅ​របស់​កម្ពុជា នៅ​ឆ្នាំ​២០៣០ និង​ធ្វើឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក​បន្តថា កម្មវិធី​ជាតិ​ជំនួយ​សង្គម ដែល​ផ្តល់​ការឧបត្ថម្ភ​ជា​សាច់ប្រាក់ កម្មវិធី​នេះ​ជា​កម្មវិធី​ដំបូង​គេ ដែល​បាន​ផ្តល់​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ផង និង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផង ដែល​យុវជន​ស្ថិត​ក្នុង​គ្រួសារ​មាន​បណ្ណ​សមធម៌ និង​គ្រួសារ​មាន​បណ្ណ​ងាយ​រង​ហានិភ័យ ត្រូវតែ​ចូលរួម ទទួល​ផល​ពី​កម្មវិធី​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា​ហើយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម « រៀន​ឲ្យ​ចប់ ឲ្យ​ចេះ ឲ្យមាន​ការងារ​ធ្វើ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.